ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេរី​ទំនើប​២​គ្រឿង​! ខឹង​រឿង​ស៊ី​ផ្លេ​ផង វ៉ា​ផង ដេញ​តាម​ដល់​មុខ​ផ្ទះ​រហូត​ផ្ទុះ​អាវុធ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ម៉ាស​ស្តា​មួយ​គ្រឿង ស៊ី​ផ្លេ​វ៉ា​ជែង​ជាមួយ​រថយន្ត​រ៉េ​ង​រ៉ូ​វើ​រ​មួយ​គ្រឿង​ទៀត ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​រ៉េ​ង​រ៉ូ​វើ​រ ខឹង​ក៏​ដេញ​តាម​ដល់​មុខ​ផ្ទះ​កាក់​រថយន្ត​ម៉ាស​ស្តា រួច​ចុះ​មក​វាយ​រថយន្ត​ម៉ាស​ស្តា បង្ក​ជា​ហិង្សា និង​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់​ទៀត​​ផង…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ម៉ាស​ស្តា​មួយ​គ្រឿង ស៊ី​ផ្លេ​វ៉ា​ជែង​ជាមួយ​រថយន្ត​រ៉េ​ង​រ៉ូ​វើ​រ​មួយ​គ្រឿង​ទៀត ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​រ៉េ​ង​រ៉ូ​វើ​រ ខឹង​ក៏​ដេញ​តាម​ដល់​មុខ​ផ្ទះ​កាក់​រថយន្ត​ម៉ាស​ស្តា រួច​ចុះ​មក​វាយ​រថយន្ត​ម៉ាស​ស្តា បង្ក​ជា​ហិង្សា និង​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់​ទៀត​​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​កាលពី​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​២៧៦ សង្កាត់​ទួល​ស្វាយ​ព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក ម៉ាស​ស្តារ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-5551 បើកបរ​ដោយ​បុរស​ម្នាក់ រួម​ដំណើរ​ជាមួយ​មិត្តភក្តិ លុះ​ពេល​បើក​តាម​បណ្តោយ​ផ្លូវ​២៧៦ ក៏​បាន​ស៊ី​ផ្លេ​វ៉ា​ជែង​រថយន្ត​រ៉េ​ង​រ៉ូ​វើ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-7667 ជិះ​ដោយ​បុរស​២​នាក់​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​ទៀត ធ្វើ​ឲ្យ​ខាង​ភាគី​រថយន្ត​រ៉េ​ង​រ៉ូ​វើ​នោះ​ខឹង ក៏​បើក​ដេញ​តាម​រហូត​ដល់​មុខ​ផ្ទះរថ​យន្ត​ម៉ាស​ស្តា​តែ​ម្តង ស្រាប់តែ​ខាង​ភាគី​រថយន្ត​រ៉េ​ង​រ៉ូ​វើ បាន​ចុះ​មក​វាយ​ក្បាល​រថយន្ត រួច​ស្រែ​កថា «​លោក​ឯង​បើក​ប្រ​ញ៉ាប់​ទៅ​ណា​» ។

ប្រភព​ដដែល​បន្ត​ថា លុះ​ក្រោយមក​ក៏​ទាស់​ពាក្យ​សំដី​គ្នា ធ្វើ​ឲ្យ​ភាគី​ខាង​រថយន្ត​ម៉ាស​ស្តា និង​មិត្តភក្តិ​ដែល​កំពុង​នៅ​ជុំ​គ្នា​នៅ​មុខ​ផ្ទះ​នោះ ក៏​បាន​មក​ប្រវាយប្រតប់​គ្នា​ធ្វើ​ឲ្យ​បុរស​ម្នាក់​ទៀត​ដែល​បើករថយន្ត​រ៉េ​ង​រ៉ូ​វើ​រ​ខាងលើ បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម រួច​មក​បាញ់​ឡើង​លើ​ចំនួន​២​គ្រាប់​តែ​ម្តង ។ ដោយ​គាត់​បាន​បញ្ជាក់​ប្រាប់​ថា ការ​បាញ់​នោះ​គឺ​ការពារ​ខ្លួន ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ភា្ល​ម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ រួច​យក​រថយន្ត​ទាំង​២​គ្រឿង និង​ហៅ​ភាគី​ទាំង​២ ទៅ​សួរនាំ​បន្ត​ទៀត​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ