ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកា​កោះហៅ​ឱ្យ​ប្រធាន​ភូមិបាល​ស្រុក ចូល​បំភ្លឺ​រឿង​ដីធ្លី​ដែល​អ្នកស្រុក​ប្តឹង

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មានការ​បែកធ្លាយ​ចេញ​នូវ​ដីកា​កោះហៅ​ប្រធាន​ភូមិបាល​ស្រុក​សាលា​ក្រៅ​មួយ​សន្លឹក ដើម្បី​ឱ្យ​ចូលខ្លួន​ទៅ​បំភ្លឺ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ត ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​របស់​ខ្លួន ត្រូវ​បាន​គេ​រំលោភ​បំពាន ខណ​:​មានការ​ចុះហត្ថ​លេខា​​យល់ព្រម​ពី​លោក​ប្រធាន​ភូមិបាល​ស្រុក​សាលា​ក្រៅ ទើប​ខាង​ភាគី​ដែល​អះអាង​ថា…

ខេត្ត​ប៉ៃលិន ៖ មានការ​បែកធ្លាយ​ចេញ​នូវ​ដីកា​កោះហៅ​ប្រធាន​ភូមិបាល​ស្រុក​សាលា​ក្រៅ​មួយ​សន្លឹក ដើម្បី​ឱ្យ​ចូលខ្លួន​ទៅ​បំភ្លឺ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​កើតទុក្ខ​មិន​សុខចិត្ត ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​របស់​ខ្លួន ត្រូវ​បាន​គេ​រំលោភ​បំពាន ខណ​:​មានការ​ចុះហត្ថ​លេខា​​យល់ព្រម​ពី​លោក​ប្រធាន​ភូមិបាល​ស្រុក​សាលា​ក្រៅ ទើប​ខាង​ភាគី​ដែល​អះអាង​ថា ជា​ដី​របស់​ខ្លួន​មិន​សុខចិត្ត ទើប​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត ឱ្យ​កោះហៅ​សាកសួរ​បំភ្លឺ​តែ​ម្តង ។

ប្រភព​ព័ត៌មាន​នៅ​ក្នុង​ដីកា​បានឱ្យ​ដឹង​ថា ៖ យើង គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន អញ្ជើញ​ឈ្មោះ ស៊ុ​ក សុវណ្ណ ភេទ​ប្រុស ជា​ប្រធាន​ភូមិបាល​ស្រុក​សាលា​ក្រៅ ឱ្យ​ចូល​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​២​និង​០០​នាទី​រសៀល (​បន្ទប់​ក្រឡាបញ្ជី​) ។

ប្រភព​បន្ត​ទៀត​ថា ៖ ដើម្បី​ចូល​មក​ឆ្លើយ​បំភ្លឺ​ពី​ដំណើររឿង «​រំលោភ​លើ​កម្មសិទ្ធិឯកជន​» ដែល​ប្រព្រឹត្ត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពីដើម​ខែកក្កដា ឆ្នាំ​២០២០ ។ សាមីខ្លួន​ត្រូវ​អញ្ជើញ​តាម​ដីកាកោះ​នេះ ឱ្យ​បាន​ទាន់​ពេលវេលា និង​យក​លិខិត​ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​រឿង​ខាងលើ​មក​ជាមួយ​ផង ប្រសិនបើ​មាន ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ស៊ុ​ក សុ​វ​ណ្ណា ប្រធាន​ភូមិបាល​ស្រុក​សាលា​ក្រៅ ដែល​បាន​ឡើង​កាន់​តំណែង​បាន​រយ​:​ពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ខាង​លោក​បាន​ទទួល​ដីកា​ពី​សាលាដំបូង​ខេត្ត​ប៉ៃលិន រួចរាល់​អស់ហើយ ក៏​ត្រៀម​ចូលខ្លួន​ជា​ស្រេច ដើម្បី​បំភ្លឺ​នៅ​ក្នុង​តុលាការខេត្ត​ប៉ៃលិន ដោយ​ខាង​លោក​អត់​ដឹង​រឿង​អ្វី​នោះ​ទេ ព្រោះ​ការ​ចុះហត្ថលេខា​ទៅ​លើ​ដី​ប្រជាពលរដ្ឋ​មាន​ច្រើន នៅ​ស្រុក​សាលា​ក្រៅ មិនដឹង​ជា​ដី​នរណា​ឈ្លោះ​ជាមួយ​នរណា​នោះ​ទេ ហើយ​ខាង​លោក​ក៏​អត់​ដឹង​ជា​មាន​កំហុស​ត្រង់​កន្លែង​ណា​នោះ​ដែរ រង់ចាំ​រហូត​ដល់​ជួប​ខាង​អយ្យការ​ជា​មុន​សិន ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ