ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី ម៉ា​រី​ណា បិទ​ខ្លួនឯង​អស់​២០​ឆ្នាំ​ទើប​​ហ៊ាន​​សម្រេច​ទម្លាយ​រឿង​មួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រស់​ស្អាត មានការ​គាំទ្រ​ច្រើន​ពី​មជ្ឈដ្ឋាន​មហាជន លី ម៉ា​រី​ណា បាន​ធ្វើ​អោយ​មហាជន​ទទួលស្គាល់​ថា វ័យ​ជ្រេ​មែន តែ​សម្រស់​វិញ​ក្មេង​ជាង​វ័យ​មុខ​តឹង​ណែន សាច់​ស​ដូច​បណ្តូលចេក​។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ស្រស់​ស្អាត មានការ​គាំទ្រ​ច្រើន​ពី​មជ្ឈដ្ឋាន​មហាជន លី ម៉ា​រី​ណា បាន​ធ្វើ​អោយ​មហាជន​ទទួលស្គាល់​ថា វ័យ​ជ្រេ​មែន តែ​សម្រស់​វិញ​ក្មេង​ជាង​វ័យ​មុខ​តឹង​ណែន សាច់​ស​ដូច​បណ្តូលចេក​។ អ្នក​នាង​ទើបតែ​បាន​ឱកាស​ថ្មី​មួយ ដោយ​មុខងារ​នោះ លី ម៉ា​រី​ណា សម្រេចចិត្ត​ទម្លាយ​ខ្ទេច ក្រោយ​បិទ​ខ្លួនឯង​អស់​ពេល​២០​ឆ្នាំ​។

នា​កម្មវិធី​និយាយ​ពី​បទ​ពិសោធន៍ សម្រស់​មួយ លី ម៉ា​រី​ណា បាន​ធ្វើ​អោយ​មហាជន និង តារា​មួយ​ចំនួន​មានការ​ភ្ញាក់ផ្អើល ព្រោះតែ​នាង ស្រាប់តែ​ឡើង​ប្រកាស​ក្តែ​ង​ៗ​ថា អាយុ​ពិត​របស់​នាង​គឺ​៤០​ឆ្នាំ​បាត់​ហើយ​នៅ​ឆ្នាំ​នេះ​។ ស្ត្រី​យើង​គួរតែ​គិតគូ​ពី​សម្រស់ ហើយ​នៅ​អាយុ​ច្រើន កោសិកា​ស្បែក នឹង​មិន​ដូច​អាយុ​១៥​ឆ្នាំ ឬ​១៦​ឆ្នាំ​ឡើយ​។

លី ម៉ា​រី​ណា បន្ត​ថា ហើយ​នាង​ស​ម្រ​ច​ចិត្ត​មក​បំពេញការងារ​ចែករំលែក​ភាព​ស្អាត​ដល់​ស្ត្រី និង​បុរស​ពេល​នេះ ដោយសារ​ខ្លួនឯង​សាកល្បង​អស់ហើយ​។ ជា​ពិសេស​ជាង​២០​ឆ្នាំ​នាង កម្រ​ធ្វើ​ជា​អ្នកតំណាង​អ្វី​ណាស់ តែ​ត្រូវ​ច្បាស់​សិន ទើប​នាង​សម្រេចចិត្ត​ដូច​ពេល​នេះ​។

អតីត​តារា​បង្ហាញ​ម៉ូ​ដ អ៊ឹម សុ​គ​ន្ឋា បាន​ជ្រើសរើស លី ម៉ា​រី​ណា ចូល​មក​រួមការ​ងារ ដោយសារ​យល់​ថា ជាតា​រា​ដែល​មានឈ្មោះ​ល្បីល្បាញ​ពេញ​ប្រទេស រហូត​ដល់​ក្រៅ​ស្រុក​។ អ្នក​នាង​ជាតា​រា​ក្នុង​ដួងចិត្ត​តាំងពី​នាង​នៅ​តូច​ៗ​មក​ម្ល៉េះ ហើយ​គិត​ថា សម្រស់​គាត់​ស្អាត​បែប​ធម្មជាតិ​ដែល​មិន​សរសើរ​មិន​បាន​។ ណាមួយ​គាត់​មាន​ចំណុច​ទាំង​អស់នេះ​ហើយ ទើប​មិន​មើល​រំលង​គាត់​ពេញចិត្ត​រួមការ​ងារ ចែក​ចំណេះដឹង​អោយ​ស្ត្រី​យើង​បន្ថែម​ទៀត​។

មក​ទល់​ពេល​នេះ លី ម៉ា​រី​ណា បាន​សម្រេចចិត្ត​ផ្អាក​ការ​សម្តែង​មួយ​រយៈ​សិន ដោយ​អ្នក​នាង​ផ្តោត​លើ​មុខរបរ​ផ្ទាល់ខ្លួន​អោយ​បាន​ច្រើន ។ ជា​ពិសេស​របរ​លក់​នៅ​លើ​អន​ឡាញ​ដែល​អ្នក​នាង​កំពុង​តែ​គិត​ថា ជោគជ័យ​។ អ្នក​នាង​ធ្លាប់​គិត​ថា ទុក​ឱកាស​អោយ​តារា​ក្រោយ​ៗ​វាយលុក​ម្តង ព្រោះ​នាង​ឈរ​លើ​ការងារ​នេះ​ជា​ច្រើន​ឆ្នាំទៅ​ហើយ​។

យ៉ាងណា លី ម៉ា​រី​ណា អាច​វិល​មក​រក​ការ​សម្តែង​លើ​ប្រភេទ​រឿង​ណា ដែល​មាន​ខ្លឹមសារ អប់រំ​សង្គម​ឱ្យ​មហាជន​ចូលរួម​រិះគិត​។ ចំពោះ​រឿង​ផ្ទាល់ខ្លួន​វិញ អ្នក​នាង​នៅ​តែ​មាន​សេចក្តីសុខ​លើ​ស្នេហា ក្រោយ​បាន​ប្តី​ជា​អ្នក​អាណិកជន​អា​មេ​រិ​ក និង​មានកូន​ប្រុស​ម្នាក់​ជា​ចំណងដៃ​។ ផែនការ​យក​កូន​បន្ត ម៉ា​រី​ណា សុំ​ពេល​ពន្យា​ពេល​សិន រង់ចាំ​ការងារ​រលូន​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ