ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នារី​ម្នាក់​ដើរ​តែឯង ស្រាប់តែ​បុរស​ចាំចម្ការ​ម្នាក់​ដាច់​យូរ​ក៏​មានចិត្ត

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នារី​មាន​សតិ​មិន​គ្រប់​ម្នាក់​ត្រូវ​បាន​បុរស​ល្មោភកាម​ចាប់រំលោភ​សេពសន្ថវៈ ខណៈ​មិនដឹង​ជា​នាង​វង្វេង​មក​ពី​ខេត្ត​ណា​ដោយ​និយាយ​មិនដឹង​ខុស​ត្រូវ លុះ​ជនសង្ស័យ​ខាងលើ​ឃើញ​នាង​ក៏​រក​ពេល​ចាប់​នាង​ធ្វើបាប​តែ​ម្តង​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២០…

ខេត្ត​ប៉ៃលិន ៖ នារី​មាន​សតិ​មិន​គ្រប់​ម្នាក់​ត្រូវ​បាន​បុរស​ល្មោភកាម​ចាប់រំលោភ​សេពសន្ថវៈ ខណៈ​មិនដឹង​ជា​នាង​វង្វេង​មក​ពី​ខេត្ត​ណា​ដោយ​និយាយ​មិនដឹង​ខុស​ត្រូវ លុះ​ជនសង្ស័យ​ខាងលើ​ឃើញ​នាង​ក៏​រក​ពេល​ចាប់​នាង​ធ្វើបាប​តែ​ម្តង​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ អូរ​កន្ធៀ​ង​វ៉ា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ថោ​ង វុ​ទ្ធី អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ចំ​ណែ​ជន​រង​គ្រោះ មិន​ស្គាល់​អត្តសញ្ញាណ​ខ្លួនឯង អាយុ​ប្រហែល​៤១​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ហើយ​សាច់ញាតិ​ជន​រង​គ្រោះ​ក៏​មិនដឹង​រស់នៅ​ទីកន្លែង​ណា​ដែរ​។

ដោយ​បច្ចុប្បន្ន ៖ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ