ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ចេះ​ខ្លាចចិត្ត​អ្នក​ជិតខាង​សោះ​ដល់​សមត្ថកិច្ច​ចុះ​ដល់​ផ្ទះ​ទើប​ដឹង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចំពោះ​ប្រតិបត្តិ​ការណ៍​មួយ​នេះ កម្លាំង​សមត្ថកិច្ច​បាន​អនុវត្ត​ជា​ហូរហែរ និង​បាន​ខំប្រឹង​ប្រែង​ជា​ខ្លាំង ដេី​ម្បី​ក្តី​សុខ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​រង់ចាំ​តាមដាន​ឆ្លេ​ី​យ​តប និង​ចាត់វិធានការ​ណ៍​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ខំ​មិន​ចូល​ក្នុង​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ទៅ​នឹង​បញ្ហា​​ផ្សេង​ៗ ជា​ពិសេស…

រាជធានី​ភ្នំពេញ ៖ ចំពោះ​ប្រតិបត្តិ​ការណ៍​មួយ​នេះ កម្លាំង​សមត្ថកិច្ច​បាន​អនុវត្ត​ជា​ហូរហែរ និង​បាន​ខំប្រឹង​ប្រែង​ជា​ខ្លាំង ដេី​ម្បី​ក្តី​សុខ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​រង់ចាំ​តាមដាន​ឆ្លេ​ី​យ​តប និង​ចាត់វិធានការ​ណ៍​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ខំ​មិន​ចូល​ក្នុង​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់ទង​ទៅ​នឹង​បញ្ហា​​ផ្សេង​ៗ ជា​ពិសេស គឺ​ការ​ជួបជុំ​ផឹក​សុី ចាក់​ធុងបាស់​បង្ក​សំឡេង​រំខាន​ដល់​អ្នក​ជិតខាង មិន​អាច​សម្រាក​បាន ។ នេះ​បើ​យោង​តាម​ផេ​ក ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៨ ខែសីហា​នេះ ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ទៀត​ថា ទោះជា​ម៉ោង ១១​និង​៤៥​នាទី​យប់​ក្តី​ក៏​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​តែ​រង់ចាំ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ជា​និច្ច ។

ដោយឡែក​បញ្ហា​មួយ​នេះ​មាន​សឹងតែ​រាល់​យប់ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ចាត់ចែង​ជា​ហូរហែរ​មក​ហើយ ដោយ​ពលរដ្ឋ​មួយ​ចំនួន​បាន​យល់​ដឹង​កាន់តែ​ច្រើន​ជាង​មុន ៕