ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​សាងសង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​តា​ខ្មៅ និង​សៀមរាប

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំនួប​ពិភាក្សា​ការងារ​ចាំបាច់​នៅ​ក្នុង​បង្កើត​ផែនការមេ​សម្រាប់​ការ​សាងសង់​នូវ​ប្រព័ន្ធ ចម្រោះ​ទឹក​កខ្វក់​នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ​បាន​ផ្តោត​ការ​ចាប់អារម្មណ៍​ទៅ​លើ​គម្រោង​សាងសង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​តា​ខ្មៅ និង​សៀមរាប ដោយសារ​ទីក្រុង​ទាំង​ពីរ​នេះ​មានការ​អភិវឌ្ឍ​ខ្លាំងក្លា ប្រហាក់ប្រហែល​នឹង​រាជធានី​ភ្នំពេញ​ដែរ ។ ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ ជំនួប​ពិភាក្សា​ការងារ​ចាំបាច់​នៅ​ក្នុង​បង្កើត​ផែនការមេ​សម្រាប់​ការ​សាងសង់​នូវ​ប្រព័ន្ធ ចម្រោះ​ទឹក​កខ្វក់​នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ​បាន​ផ្តោត​ការ​ចាប់អារម្មណ៍​ទៅ​លើ​គម្រោង​សាងសង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​តា​ខ្មៅ និង​សៀមរាប ដោយសារ​ទីក្រុង​ទាំង​ពីរ​នេះ​មានការ​អភិវឌ្ឍ​ខ្លាំងក្លា ប្រហាក់ប្រហែល​នឹង​រាជធានី​ភ្នំពេញ​ដែរ ។ ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​រីក​ចម្រើន​ខ្លាំង​នៅ​ទីក្រុង​តា​ខ្មៅ ឯកឧត្តម​ទេស រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ EDCF ពិចារណា​ក្នុង​ការ​ពង្រីក​វិសាលភាព​គម្រោង ដោយ​ដាក់​បញ្ចូល​នូវ​ទិដ្ឋភាព​ដទៃ​ទៀត ដើម្បី​ធានា​នូវ​ភាព​គ្រប់​ជ្រុងជ្រោយ​នៃ​គម្រោង​។

ជំនួប​ពិភាក្សា​ខាងលើ​នេះ​ជាមួយ​ប្រតិភូ​របស់​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍ​សេដ្ឋកិច្ច (EDCF) នៃ​សាធារណរដ្ឋ​កូរ៉េ​នៅ​កម្ពុជា កាលពី​ថ្ងៃ​សុក្រ ទី​២៨ ខែសីហា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ទទួល​ស្វាគមន៍ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ចេញផ្សាយ​មុន​នេះ​បន្តិច ។

ឯកឧត្តម ស៊ុន ចាន់​ថុ​ល បាន​លើក​ឡើង​អំពី​ភាព​ចាំបាច់​នៅ​ក្នុង​បង្កើត​ផែនការមេ​សម្រាប់​ការ​សាងសង់​នូវ​ប្រព័ន្ធ ចម្រោះ​ទឹក​កខ្វក់​នៅ​ទូ​ទាំង​ប្រទេស ក្នុង​នោះ​បាន​ផ្តោត​ការ​ចាប់អារម្មណ៍​ទៅ​លើ​គម្រោង​សាងសង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​តា​ខ្មៅ និង​សៀមរាប ដោយសារ​ទីក្រុង​ទាំង​ពីរ​នេះ​មានការ​អភិវឌ្ឍ​ខ្លាំងក្លា ប្រហាក់ប្រហែល​នឹង​រាជធានី​ភ្នំពេញ​ដែរ ។ ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម​រីក​ចម្រើន​ខ្លាំង​នៅ​ទីក្រុង​តា​ខ្មៅ ឯកឧត្តម​ទេស រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ EDCF ពិចារណា​ក្នុង​ការ​ពង្រីក​វិសាលភាព​គម្រោង ដោយ​ដាក់​បញ្ចូល​នូវ​ទិដ្ឋភាព​ដទៃ​ទៀត ដើម្បី​ធានា​នូវ​ភាព​គ្រប់​ជ្រុងជ្រោយ​នៃ​គម្រោង​។

ជា​ការ​ឆ្លើយ​តប EDCF នឹង​ទទួលយក​សំណើ​នេះ​ទៅ​ពិចារណា ហើយ​ស្នើ​សុំ​ឱ្យ​ក្រុមការងារ​ផ្តល់​នូវ​សេចក្តី​លម្អិត​ទៅ​លើ​ផ្នែក​ដែល​ត្រូវ​បន្ថែម​ទៅ​ក្នុង​គម្រោង ។

ជាទី​បញ្ចប់ ឯកឧត្តម ស៊ុន ចាន់​ថុ​ល បាន​សម្តែង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មូលនិធិ​សហប្រតិបត្តិការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា ដែល​ជា​ដៃគូ​សហការ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៕