ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន​! គ្រាន់តែ​ឃើញភ្លាម​​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញចាត់វិធានការភ្លែត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផែន​ការងារ​សន្តិសុខ បាន​កោះហៅ​បុរស​ម្នាក់​ឈ្មោះ ស៊ឹ​ម ឆា​យ៉ា​វីរ​: ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ RoNg…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ផែន​ការងារ​សន្តិសុខ បាន​កោះហៅ​បុរស​ម្នាក់​ឈ្មោះ ស៊ឹ​ម ឆា​យ៉ា​វីរ​: ប្រើប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ RoNg Reach ដែល​បាន​យក​ឡូ​ហ្កូ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ឡូ​ហ្កូ​របស់​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ ទៅ​ផុស​លេង ភ្ជាប់​ជាមួយ​រូបថត​បស់​ខ្លួន​ដោយ​ខុសច្បាប់ និង​មិន​មានការ​អនុញ្ញាត ។ នេះ​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៩ ខែសីហា​នេះ ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា បុរស​ម្នាក់​នេះ​បាន​ចូលខ្លួន​មក​សារភាព​កំហុស និង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ទាំងនេះ​ផង​ដែរ ក្រោយ​ពី​បាន​កោះហៅ​រួច​មក ៕