ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​រវល់​តែ​ស្ទូងស្រូវ ​ភ្លេចខ្លួន ស្រាប់តែ​ងាយ​មើល​ម៉ូតូបាត់

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ស្ទូងស្រូវ​ក្នុង​ស្រែ​របស់​ខ្លួន ដោយ​ចត​ចាក់សោ​.​ក ទុក​ចោល​ក្រោម​ដើមឈើ ស្រាប់តែ​ត្រូវ​ចោរលួច​កាច់​សោ​.​ក ជិះ​គេចខ្លួន​បាត់​ស្រមោល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី ថ្ងៃ​ទី​២៩…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ស្ទូងស្រូវ​ក្នុង​ស្រែ​របស់​ខ្លួន ដោយ​ចត​ចាក់សោ​.​ក ទុក​ចោល​ក្រោម​ដើមឈើ ស្រាប់តែ​ត្រូវ​ចោរលួច​កាច់​សោ​.​ក ជិះ​គេចខ្លួន​បាត់​ស្រមោល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​០០​នាទី ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ស្រែប្រាំង ស្ថិត​ក្នុងភូមិ​ភ្នំ​ស្ពុង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន ឈ្មោះ មង និ​ត ភេទ ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ក​រសិករ មាន​ទីលំនៅ​ភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​បាន​បាត់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1AA-4502 ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ស្ទូងស្រូវ​ក្នុង​ស្រែ​របស់​ខ្លួន រួច​បាន​ចត​ទុក​ម៉ូតូ​នៅ​ក្រោម​ដើម​អំពិលទឹក ក្បែរ​លូ ជិត​ផ្លូវជាតិ​លេខ​៥៩ ដោយ​បាន​ចាក់​សោក​. រួច​ក៏​ដើរទៅ​ក្នុង​ស្រែ​ដែល​មាន​ចំងាយ​ប្រហែល​៤០០​ម៉ែត្រ ធ្វើការ​ស្ទូងស្រូវ​ចុះឡើង​ៗ លុះ​ក្រឡេក​មក​មើល​ម៉ូតូ​អត់​ឃើញ​ក៏​ដើរទៅ​មើល ស្រាប់តែ​បាត់​ម៉ូតូ​ក៏​ប្តឹង​នគរបាល​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​នគរបាល​ស្រុក​សាលា​ក្រៅ និង​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សាលា​ក្រៅ កំពុង​ស៊ើបអង្កេត និង​ស្វែងរក​មុខសញ្ញា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ