ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសង់សាលារៀនក្នុងខេត្ត​បាត់​ដំបង​​ដើម្បីសម្រួលការ​ខ្វះខាត​របស់​​​​បង​ប្អូន

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​​ព្រឹក​ថ្ងៃ​ទី​២៨ ​សីហា ​តំណាង​កុងស៊ុល​ចិន​ប្រចាំ​ខេត្តសៀមរាប លោក​លុយ ហ្សី​ជី (Liu ZhiJie)​ អញ្ជើញចូលរួម​ជាមួយ​សមាគម​ខ្មែរ​-​ចិន​ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖ ​​ព្រឹក​ថ្ងៃ​ទី​២៨ ​សីហា ​តំណាង​កុងស៊ុល​ចិន​ប្រចាំ​ខេត្តសៀមរាប លោក​លុយ ហ្សី​ជី (Liu ZhiJie)​ អញ្ជើញចូលរួម​ជាមួយ​សមាគម​ខ្មែរ​-​ចិន​ខេត្តបាត់ដំបង ក្នុង​ការ​បើក​ការដ្ឋាន​សាងសង់​សាលារៀន​១​ខ្នង​ កំពស់​៣​ជាន់ មាន​៤៨​បន្ទប់​ស្ថិត​នៅ​ក្នុង​ភូមិ​ចំការ​សំរោង សង្កាត់​ចំការ​សំរោង ក្រុង​-​ខេត្តបាត់ដំបង ។

ពិធី មានការអញ្ជើញ​​ចូលរួម​ពី​លោក​ងួ​ន រត​នះ គណ​អភិបាលខេត្ត​បាត់ដំបង និង​លោក​ឧល​ញា ជឹ​ម ឃាន តំណាង​សមាគម​ខ្មែរ​-​ចិន​ប្រចាំ​កម្ពុជា ដោយ​មាន​លោក​ឧកញ៉ា​មក​ពី​ក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយ​មាន​ជ័យ ដែល​ជា​សមាជិកសមាគម​ប្រមាណ​២០០​នាក់​បាន​មក​ចូលរួម​។

មាន​មតិ​ស្វាគមន៍​លោក​ភួ ប៉ូ​យ ប្រធាន​សមាគម​ខ្មែរ​-​ចិន​ខេត្តបាត់ដំបង​បាន​បញ្ជាក់​ថា យើង​បាន​សម្របសម្រួល​ក្នុង​ការសាងសង់​សាលារៀន​ចិន​នេះ​តាម​តម្រូវការ​របស់​បងប្អូន​មួយ​ចំនួន​ដែល​បាន​មើលឃើញ​ការ​ខ្វះខាត​ទីកន្លែង​ សម្រាប់​ពង្រឹងពង្រីក​ការ​សិក្សា​បន្ថែម​ទៀត ហើយ​ក៏​មាន​កាយ​ឯកភាព​យល់ព្រម​ពី​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ជួយ​ជំរុញ​យល់ព្រម​ផង​ដែរ​តាម​ការ​ផ្តើមគំនិត​ពី​លោក លឹ​ម ទា​ឡេ​ង បាន​ប្រមូលផ្តុំ​បងប្អូន​ខ្សែស្រឡាយ​ចិន​បាន​រួម​គ្នា​កសាង​សាលារៀន​នេះ​ឡើង ។

​​លោក​លឹ​ម ទា​ឡេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​ខ្មែរ​-​ចិន​ខេត្តបាត់ដំបង​បាន​ថ្លែង​ថា កាលពី​ឆ្នាំ​១៩៩២ សម្តេច​ជា ស៊ី​ម បាន​ផ្តាំផ្ញើ​ឲ្យ​លោក​អ៊ុ​ង សា​ម៉ី ជា​អភិបាលខេត្ត​បាត់ដំបង សម្រួល​រៀបចំ​ឲ្យ​មាន​ទី​សក្កា​រះ​ចាស់​ជា​ព្រ​វិហារ​ចិន​នៅ​ផ្លូវ​លេខ​១​មាត់​ស្ទឹង​សង្កែ​ឲ្យ​មានដំណើរ​ការ​ឡើង​វិញ និង​នៅ​ឆ្នាំ​១៩៩៤ បាន​ប្រគល់ ទទួល​ពី​លោក​ណាំ ទុំ​ជា​អភិបាលខេត្ត​នូវ​សាលារៀន​ចិន​បន្សល់​ទុក​ពី​មុន​មក​គឺ​សាលា​កុក​ក្វា​ង ​(​សម័យ​សង្គមរាស្ត្រនិយម​+​សាធារណរដ្ឋ​)​ ឲ្យ​ប្រើប្រាស់​ជា​សាលារៀន​ចិន​វិញ​ដោយ​ដាក់​ឈ្មោះ​ថា​សាលារៀន​ចិន​មាន ហួរ ដែល​មាន​លោក​លី ម៉េ​ង​បាន​រៀបចំ​ដំណើរការ​ពី​ពេល​នោះ​មករ​ហូត​ដល់​សព្វ​ថ្ងៃនេះ លុះដល់​ឆ្នាំ​២០១៦ មាន​មិត្ត​ចិន​ចាស់​ៗ​មួយ​ចំនួន​ដែល​មាននៅ​ក្រៅ​ស្រុក និង​ក្នុងស្រុក​បាន​ស្កាត់​រកគ្នា​ជំរុញ​ការ​ជួបជុំ​បង្កើត​ឲ្យ​មាន​ជា​សមាគម​ដូច​សម័យ​មុន​ៗ​ឡើង​វិញ ដើម្បី​លើក​ស្ទួយ​ចំណេះដឹង ភាសា សម្រាប់​ជា​ចំណែក​ផ្តល់​ធនធានមនុស្ស​ជួយ​កសាង​ជាតិ​ជា​បន្ត​ទៅ​ទៀត​ទើបបាន​រួម​គ្នា​ចាប់​ផ្តើមកសាង​សាលារៀន​ចិន​ដោយ​ចាប់ផ្តើម​កសាង​ពី​ពេល​នេះ​តទៅ​នៅ​លើ​ផ្ទៃដី​ប្រមា​ន​១​ហិ​កតា ដែល​ពី​មុន​ជា​ដីស្រែ​សុទ្ធ​បង្កើត​ឲ្យ​មាន​សាលា​រឿ​ន​មួយ​ខ្នង​កំពស់​៣​ជាន់ មាន​៤៨​បន្ទប់ ក្នុង​មួយ​បន្ទប់​មាន​ទំ​ហ៊ំ​៨​ម៉ែត្រ​គុន​៩​ម៉ែត្រ កំពុង​ដំណើរការ​ចាប់ពី​ពេល​នេះ​តទៅ ។

បន្ទាប់​មក​ លោក​ឧកញ៉ា​ជឹ​ម ឃាន​តំណាង​សមាគម​ខ្មែរ​-​ចិន​នៅ​កម្ពុជា​បាន​បញ្ជាក់​ផង​ដែរ​ថា ដោយសារ​យើង​បាន​រួមរស់​ជាមួយ​គ្នា​ក្រោម​ម្លប់​សុខ​សន្តិភាព​កន្លង​មក​ទើប​យើង​ទទួល​បានការ​បណ្តុះបណ្តាល​វប្បធម៌ ចំណេះដឹង ដែល​ជា​ធនធានមនុស្ស​សម្រាប់​យក​ទៅ​ប្រើប្រាស់​បំរើ​ប្រទេស​ជាតិ​ទាំងអស់​គ្នា ទើប​យើង​ទទួល​បានការ​បើក​សាលារៀន​ចិន​ឡើង​វិញ​នៅ​ឆ្ន​ឈ​១៩៩៤​កន្លង​មករ​ហូត​សព្វថ្ងៃ ហើយ​ពេល​នេះ​ជា​ជំ​ហ៊ាន​បន្ទាប់​ដែល​សមាគម​ខ្មែរ​-​ចិន​យើង​បាន​រួម​គ្នា​កសាង​ថ្នាល​បណ្តុះបណ្តាល​ដល់​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​ទទួល​បាន​ចំណេះដឹង​ជា​បន្ត​ទៅ​ទៀត ។ ​

អត្ថបទសរសេរ ដោយ