ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ពលរដ្ឋប្រទះឃើញ​កូន​ប្រុស​​ដៃដល់ រាយ​ការណ៍ចាប់​ភ្លាម​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​កូនប្រុសដៃដល់​សម្លាប់ម្តាយបង្កើតបានឃាត់ខ្លួនហើយ​ ស្ថិតនៅ​ចំណុ​ចដី​ឡូត៍មួយកន្លែង​ ខាងក្រោយសាលា IU ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ​ក្រោយ​​ប្រជាពលរដ្ឋប្រទះ​ឃើញដើរ​ស្រាត​និង​ស្គាល់​ភិនភាគ​ជន​​នេះ តាមរយៈការ​​ចុះ​ផ្សាយ​ព័ត៌មាន​​​ក៏ផ្តល់ដំណឹង​ជូន​​សមត្ថ​កិច្ចភ្លាមៗ​តែ​ម្តង…

រាជធានីភ្នំពេញ ៖ ​កូនប្រុសដៃដល់​សម្លាប់ម្តាយបង្កើតបានឃាត់ខ្លួនហើយ​ ស្ថិតនៅ​ចំណុ​ចដី​ឡូត៍មួយកន្លែង​ ខាងក្រោយសាលា IU ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ​ក្រោយ​​ប្រជាពលរដ្ឋប្រទះ​ឃើញដើរ​ស្រាត​និង​ស្គាល់​ភិនភាគ​ជន​​នេះ តាមរយៈការ​​ចុះ​ផ្សាយ​ព័ត៌មាន​​​ក៏ផ្តល់ដំណឹង​ជូន​​សមត្ថ​កិច្ចភ្លាមៗ​តែ​ម្តង ​នាថ្ងៃដដែល​ថ្ងៃទី២៩ សីហា ​នេះ ដោយ​​នាំមកកាន់អធិការដ្ឋាន​ខណ្ឌពោធិ៍​សែនជ័យ ដើម្បី​ចាត់ការបន្ត ។

សេចក្តីរាយការណ៍បន្តថា ក្នុងការប្រទះឃើញ​ជនដៃដល់នេះ គឺ​ក្នុងពេល​គាត់បម្រុង​​​​ចង់​បញ្ចប់ជីវិតដោយចង.កនឹងដើមឈើ​ តែ​ការប៉ងមិនបានសម្រេច​ទេ ព្រោះត្រូវកម្លាំ​ងទៅ​ដល់​​ទីនោះ​ទាន់​ ។

សូមរំលឹកថា បុរស​ដែល​កូន​ជា​ជន​ដៃដល់​កាត់​ក្បាល​ម្តាយ គឺ​មានឈ្មោះ​អ៊ា​ម សំណាង អាយុ​៣២​ឆ្នាំ មុខរបរ​និយោជិត​ក្រុមហ៊ុន​ម៉ូតូ​ហុងដា ទើបបាន​មក​ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​រយៈពេល​២​ខែ​ហើយ ។ ចំណែកឯ​ស្ត្រី​ជា​ម្ដាយ​រង​គ្រោះ​ឈ្មោះ​ហាក់ សុខ​ថា អាយុ​ប្រហែល​៦៥​ឆ្នាំ អ្នក​ទាំង​២​នាក់​ម្ដាយ​និង​កូន​មាន​ទីលំនៅ​ក្នុងភូមិ​កោះ​ប៉ែន ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

សូម​បញ្ជាក់​ថា ស្ត្រី​ជា​ម្ដាយ​រង​គ្រោះ​ត្រូវ​បាន​កម្មការិនី​ដែល​ជួល​ផ្ទះ​នៅ​ជិត​នោះ​ម្នាក់ បាន​ប្រទះ​ឃើញ ហើយ​ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៩ សីហា នេះ ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​លេខ​២០២ ជាន់​ទី​២ ផ្ទះ​លេខ​៥៦ ផ្លូវលំ ក្រុម​ទី​២ ភូមិ​ចោម​ចៅ​ទី​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​អ្នក​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​នោះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បុរស​ដែល​ជា​ឃាតករ​សម្លាប់​ម្ដាយ ដោយ​កាត់​ក្បាល​នេះ បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ខាងលើ​ម្នាក់ឯង​និង​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ ហើយដោយ​សារ​តែ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ដឹង​ថា ខ្លួនឯង​មិនសូវ​ស្រួលខ្លួន ត្រូវការ​មាន​មក​ជួយ​មើលថែ ។

បន្ទាប់​មក នៅ​ថ្ងៃ​ទី​១៩ សីហា ឆ្នាំ​២០២០ ស្ត្រី​ជា​ម្ដាយ​បាន​ចាក​ចេញពីផ្ទះ​នៅ​ខេត្តកំពង់ចាម​មក កាន់​ផ្ទះ​ជួល​នេះ ដេក​មើលថែ​កូនប្រុស​រូប​នេះ ។ លុះ​វេលា​ល្ងាច​ថ្ងៃ​ទី​២៨ សីហា មាន​មិត្តភក្ដិ​មក​បបួល​ផឹកស៊ី ហើយ​បុរស​នេះ​បាន​ផឹក​ជុំ​មិត្តភក្តិ ។ ក្រោយមក​ស្រាប់តែ​ជំងឺ​រើ​ឡើង រហូត​ស្រាត​សម្លៀក​បំពាក់​រត់​ពេញ​ប្លុក​ផ្ទះ​ជួល បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ប្រភព​បន្ត​ថា ស្ត្រី​ជា​ម្ដាយ​រួម​និង​អ្នក​ជិតខាង​បាន​នាំ​គ្នា​ជួយ​ចាប់ ។ ក្រោយមក នៅ​វេលា​យប់​ជ្រៅ​បន្តិច បានឮ​ស្នូរ​ក្ដូ​ង​ក្ឌាំង​នៅ​ក្នុង​បន្ទប់​កើតហេតុ ប៉ុន្តែ​ខណៈ​នោ​ពុំ​មាន​នរណា​បាន​ចាប់អារម្មណ៍​ចេញ​ទៅ​មើល​ឡើយ ព្រោះ​នឹក​ស្មានថា បុរស​នោះ​រើបំរះ ។ អ្នក​ជិតខាង​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា រហូត​មក​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​២៩ សីហា កម្មការិនី​ដែល​ស្នាក់​នៅ​ក្បែរ​នោះ ដើរ​ឆ្លង​កាត់មុខ​បន្ទប់​ជួល​កើតហេតុ​ក៏​បាន​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ស្លាប់ ដោយ​ដាច់​ក្បាល​ចេញពី​ដងខ្លួន​បាន​ត់ទៅ​ហើយ ។

ចំណែក​ជន​ដៃដល់​ជា​កូនប្រុស​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ទើប​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​។ ពេល​នោះ នៅ​មិន​ទាន់​កំណត់​ថា កូនប្រុស​ជា​អ្នក​កាត់​ក្បាល​ម្ដាយ​នៅឡើយ​ទេ លុះ​ក្រោយ​ពេល​មក​នគរបាល​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​ជិត​នោះ​អត់​ឃើញ​មាន​អ្នក​ផ្សេង​ណា​ចេញចូល​បន្ទប់​នោះ ក្រៅពី​អ្នក​ទាំង​២​នាក់​ម្ដាយ​និង​កូន​នោះ​ទេ ហើយ​ក៏​ឃើញ​កូនប្រុស​រត់​ចេញពី​ក្នុង​បន្ទប់​ជួល​ទាំង​យប់​ជ្រៅ​ទើប​នគរបាល​កំណត់​ថា កូនប្រុស​រូប​នេះ​គឺជា​ឃាតករ​សម្លាប់​ម្ដាយ​ដោយ​កាត់​ក្បាល​បែប​នេះ ហើយ​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​កូនប្រុស​ជា​ឃាតករ​រូប​នោះ​ហើយ​។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ