ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បានដឹង​អត្ត​សញ្ញាណ​និងដឹងរឿង​រ៉ាវ​ខ្លះៗលើ​កូនប្រុសប្រហារ​​​ម្តាយ​

3 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ប្រភពបន្តឱ្យដឹងទៀតថា បុរស​ដែលកូន​​ជា​ជន​ដៃដល់​កាត់​ក្បាល​ម្តាយ គឺ​​មាន​ឈ្មោះ​អ៊ា​ម សំណាង អាយុ​៣២​ឆ្នាំ មុខរបរ​និយោជិត​ក្រុមហ៊ុន​ម៉ូតូ​ហុងដា ទើបបានមក​ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​រយៈពេល​២​ខែ​​​ហើយ ។…

រាជធានីភ្នំពេញ​ ៖ ប្រភពបន្តឱ្យដឹងទៀតថា បុរស​ដែលកូន​​ជា​ជន​ដៃដល់​កាត់​ក្បាល​ម្តាយ គឺ​​មាន​ឈ្មោះ​អ៊ា​ម សំណាង អាយុ​៣២​ឆ្នាំ មុខរបរ​និយោជិត​ក្រុមហ៊ុន​ម៉ូតូ​ហុងដា ទើបបានមក​ស្នាក់​នៅផ្ទះ​ជួល​កើតហេតុ​រយៈពេល​២​ខែ​​​ហើយ ។ ចំណែកឯ​ស្ត្រី​ជា​ម្ដាយ​រងគ្រោះ​​ឈ្មោះហាក់ សុខ​ថា អាយុ​ប្រហែល​៦៥​ឆ្នាំ​ អ្នក​ទាំង​២​នាក់​ម្ដាយ​និង​កូន​មាន​ទីលំនៅ​ក្នុងភូមិ​កោះ​ប៉ែន ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

សូមបញ្ជាក់ថា ​​​​ស្ត្រី​ជា​ម្ដាយរងគ្រោះ​ត្រូវ​បាន​កម្មការិនី​ដែល​ជួល​ផ្ទះ​នៅ​ជិត​នោះម្នាក់ បាន​​ប្រទះ​ឃើញ​ ហើយក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​នៅ​​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៩ ​សីហា នេះ ស្ថិត​នៅ​ក្នុង​បន្ទប់​ជួល​លេខ​២០២ ជាន់​ទី​២ ផ្ទះ​លេខ​៥៦ ផ្លូវលំ ក្រុម​ទី​២ ភូមិ​ចោម​ចៅ​ទី​៣ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​អ្នក​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​នោះ​ក៏​បាន​ឲ្យ​ដឹងដែរ​​ថា បុរស​ដែល​ជា​ឃាតករ​សម្លាប់​ម្ដាយ ​ដោយ​កាត់​ក្បាល​នេះ ​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ខាងលើ​ម្នាក់ឯង​និង​មានជំងឺ​ប្រព័ន្ធ​ប្រសាទ ហើយដោយ​សារ​តែ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ដឹង​ថា​ ខ្លួនឯង​មិនសូវ​ស្រួលខ្លួន​ ត្រូវការ​​មាន​មក​ជួយ​មើលថែ​ ។

​បន្ទាប់​មក​ នៅ​ថ្ងៃ​ទី​១៩ ​សីហា ឆ្នាំ​២០២០ ស្ត្រី​ជា​ម្ដាយ​បាន​ចាក​ចេញពីផ្ទះ​នៅ​ខេត្តកំពង់​ចាម​មក ​កាន់​ផ្ទះ​ជួល​​នេះ ដេក​​មើលថែ​កូនប្រុស​រូប​នេះ ​។ លុះ​​វេលា​ល្ងាច​ថ្ងៃ​ទី​២៨ ​សីហា មាន​មិត្តភក្ដិ​មក​បបួល​ផឹក​ស៊ី ហើយ​បុរស​នេះ​បាន​ផឹក​ជុំ​មិត្តភក្តិ ។ ​ក្រោយមក​ស្រាប់តែ​ជំងឺ​រើ​ឡើង​ រហូត​ស្រាត​សម្លៀក​បំពាក់​រត់​ពេញ​ប្លុក​ផ្ទះ​ជួល​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

​ប្រភពបន្តថា ស្ត្រី​ជា​ម្ដាយ​រួម​និង​អ្នក​ជិតខាង​បាន​នាំ​គ្នា​ជួយ​ចាប់​ ។ ​ក្រោយមក​ នៅ​វេលា​យប់​ជ្រៅ​បន្តិច​ បានឮ​ស្នូរ​ក្ដូ​ង​ក្ឌាំង​នៅ​ក្នុង​បន្ទប់​កើតហេតុ ប៉ុន្តែ​ខណៈ​នោ​ពុំ​មាន​នរណា​បាន​ចាប់អារម្មណ៍​ចេញ​ទៅ​មើល​ឡើយ​ ព្រោះ​នឹក​ស្មានថា ​បុរស​នោះ​រើ​បំរះ ​។ អ្នក​ជិតខាង​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា រហូត​មក​ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​២៩ ​សីហា កម្មការិនី​ដែល​ស្នាក់​នៅ​ក្បែរ​នោះ​ ដើរ​ឆ្លង​កាត់មុខ​បន្ទប់​ជួល​កើតហេតុ​ក៏​បាន​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ស្លាប់​ ដោយ​ដាច់​ក្បាល​ចេញពី​ដងខ្លួន​បាន​ត់ទៅ​ហើយ ។

​ចំណែក​ជន​ដៃដល់​​​ជា​កូនប្រុស​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ទើប​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​។​ ពេល​​នោះ នៅ​មិន​ទាន់​កំណត់​ថា​ កូនប្រុស​ជា​អ្នក​កាត់​ក្បាល​ម្ដាយ​នៅឡើយ​ទេ លុះ​ក្រោយ​ពេល​មក​នគរបាល​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​ជិត​នោះ​អត់​ឃើញ​មាន​អ្នក​ផ្សេង​ណា​ចេញចូល​បន្ទប់​នោះ​ ក្រៅពី​អ្នក​ទាំង​២​នាក់​ម្ដាយ​និង​កូន​នោះ​ទេ ហើយ​ក៏​ឃើញ​កូនប្រុស​រត់​ចេញពី​ក្នុង​បន្ទប់​ជួល​ទាំង​យប់​ជ្រៅ​ទើប​នគរបាល​កំណត់​ថា ​កូនប្រុស​រូប​នេះ​គឺជា​ឃាតករ​សម្លាប់​ម្ដាយ​ដោយ​កាត់​ក្បាល​បែប​នេះ ហើយ​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​កូនប្រុស​ជា​ឃាតករ​រូប​នោះ​ហើយ​។

អត្ថបទសរសេរ ដោយ