ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស៩នាក់​ដើរដកផ្សិតក្នុងព្រៃ អកុសលអី ម្នាក់ជាន់ផ្ទុះកក្រើក

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ​៖ ​ស្ត្រី​ថៃម្នាក់​​បាន​ដើ​រជាន់​មីន​​បណ្តាល​បាត់បង់ជីវិត​ក្នុង​ចំណោម​មនុស្ស​៩​នាក់​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ​កាលពីវេលា​ម៉ោង​៨និង៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ សីហា ​​ខណៈ​ពួក​គេ​ទាំង​៩​នាក់​រូបនេះ ​ដើ​រុករាន​ព្រៃ​រក​ដក​ផ្សិត​នឹង​រក​បេះ​បន្លែ​ឈើ​ព្រៃ​ ។ ហេតុការណ៍​ដែល​ផ្ទុះ​គ្រាប់​មីន​១​គ្រាប់​នេះ ​ជា​ប្រភេទ​មីនតោន​ដែល​សេសសល់កាលពី​សម័យ​សង្គ្រាមស៊ីវិល ​ស្ថិត​នៅ​ទល់មុខ​ភូមិសាស្ត្រ​ប៉ុស្តិ៍​ចុង​ព្រិច​ក្បែរ​ផ្លូវឡាន​ចាស់…

ខេត្តឧត្តរមានជ័យ​៖ ​ស្ត្រី​ថៃម្នាក់​​បាន​ដើ​រជាន់​មីន​​បណ្តាល​បាត់បង់ជីវិត​ក្នុង​ចំណោម​មនុស្ស​៩​នាក់​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ​កាលពីវេលា​ម៉ោង​៨និង៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៧​ សីហា ​​ខណៈ​ពួក​គេ​ទាំង​៩​នាក់​រូបនេះ ​ដើ​រុករាន​ព្រៃ​រក​ដក​ផ្សិត​នឹង​រក​បេះ​បន្លែ​ឈើ​ព្រៃ​ ។

ហេតុការណ៍​ដែល​ផ្ទុះ​គ្រាប់​មីន​១​គ្រាប់​នេះ ​ជា​ប្រភេទ​មីនតោន​ដែល​សេសសល់
កាលពី​សម័យ​សង្គ្រាមស៊ីវិល ​ស្ថិត​នៅ​ទល់មុខ​ភូមិសាស្ត្រ​ប៉ុស្តិ៍​ចុង​ព្រិច​ក្បែរ​ផ្លូវ
ឡាន​ចាស់ ​កាលពី​សម័យ​តា​ម៉ុ​ក ​ចំណុច​និយាម​កា​UA(03 89900-1586636)
ក្នុងភូមិសាមគ្គី ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ​យ័ ទល់មុខ​ខាង​ថៃ
ភូមិ​ច្របាច់ ឃុំ​ច្រាច់ ស្រុក​ប៊ូ​ឆេ​ត ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​។​

ជន​រង​គ្រោះ​​ជាជនជាតិ​ថៃ​ឈ្មោះ​មុ​ភី​ត តា ​ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ឆុង​លួង ឃុំ​ទឹកឈូ ស្រុកភូ​ស៊ី​ង ខេត្ត​ស៊ី​សាកេ​ត​(​សព​ដាច់​ជា​ច្រើន​កំណាត់​)​។

ប៉ូ​លិសក​ង​វរលេខ​៩០៥​ការពារ​ព្រំដែន​គោក​កម្ពុជា ថៃ​បានឱ្យ​ដឹង​ថា ភាគ​គី​ថៃ អ្នក
មាន​សមត្ត​កិច្ច​គ្រប់​ស្ថាប័ន​គ្រប់​លំដាប់ថ្នាក់​សរុប​២៨​នាក់​ ដឹកនាំ​ដោយ​លោក​ផាត់
ថា​ ណា​ផឹង​ផុ​ន អភិបាលរង​ស្រុក​ប៊ូ​ឆេ​ត ខេត្ត​សុរិន្ទ​បាន​មក​សុំ​សហ​ការ​ជាមួយ
កង​កំលាំង​ប៉ូ​លិសទាហាន បេ​អឹ​ម​ឱ្យ​ចូលរួម​ត្រួសត្រាយ​ផ្លូវ ដាក់​ម៉ា​សុ​ី​ន រាវ​មីន​នៅ
បរិវេណ​កន្លែង​កើតហេតុ ដើម្បី​បាន​ពួក​គាត់ រើស​ប្រមូល​វេច​ខ្ចប់​សាកសព​យក
ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី បញ្ចប់​នៅ​វេលា​ម៉ោង​២​រសៀល​នា​ថ្ងៃ​ដដែល​។

គួ​រំលឹក​ផង​ដែរ​ថា​​ បញ្ហា​ជាន់​គ្រាប់​មីន​ដែល​សេសសល់​ កាលពី​សម័យ​សង្គ្រាម
នេះ​ ដោយឡែក​ខាង​កម្ពុជា​វិញ​​ក៏បាន​កើត​មាន​១​ករណី​កាលពី​វេលា​ម៉ោង​.៣០​នា
ទី​ព្រឹក​ថ្ងៃ​ទី​២១​ សីហា ​២០២០​ ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជាន់​មីន​ផ្ទុះ​​បាត់បង់​ជីវិត
ម្នាក់​ឈ្មោះ​យី យ៉ា​ន​ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ក្នុង​ចំណោម​ពួក​គេ​៣​នាក់​រស់នៅ​ក្នុង
ភូមិ​អូរ​ល្ហុង ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​ នៅ​ចំណុច​យា
មការ​(UA៦៨៦៧២ ៨៧៧៣៣)​ ។

លុះ​មក​ដល់​ថ្ងៃ​ទី​២៤​សីហា​២០២០​ដដែល ទើប​សាច់ញាតិ​បងប្អូន​រក​ឃើញ​សាកសព​វេច​ខ្ចប់​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណីនៅ​លំនៅ​ឋាន ខណៈ​ពួក​គេ​ឆ្លង​ដែន​ចូល​ទៅ​រុករក​កាប់​ឈើ​គ្រ​ញួ​ង​និង​រក​ជីក​គល់ឈើ​បេង ថ្នុ​ង គ្រ​ញួ​ង​ដែល​ស្ថិត​នៅ​ទល់មុខ​តំបន់ការពារព្រំដែន ​ដោយ​សឹក​រង​ស្រុកអន្លង់​វែង​ជា​អ្នកគ្រប់គ្រង​ ៕​

អត្ថបទសរសេរ ដោយ