ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្បៃ​មុង​ជិត​2.000​ម៉ែត្រ​ត្រូវ​បាន​ដុត​កម្ទេច​ចោល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឧបករណ៍​ល្មើស​នេសាទ​ប្រវែង​ជិត​២.០០០​ម៉ែត្រ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ពី​បទល្មើស​ជលផល​ក្នុង​អាង​ត្រពាំង​ថ្ម បាន​ត្រូវ​ដុត​កម្ទេច​ចោល​កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០ នៅ​លើ​ខ្នង​អាង​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក​។ លោក យឹ​ម…

ខេត្តបន្ទាយមានជ័យ ៖ ឧបករណ៍​ល្មើស​នេសាទ​ប្រវែង​ជិត​២.០០០​ម៉ែត្រ​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ពី​បទល្មើស​ជលផល​ក្នុង​អាង​ត្រពាំង​ថ្ម បាន​ត្រូវ​ដុត​កម្ទេច​ចោល​កាលពី​ថ្ងៃ​ទី​២៧ ខែ
សីហា ឆ្នាំ​២០២០ នៅ​លើ​ខ្នង​អាង​ត្រពាំង​ថ្ម ស្រុក​ភ្នំស្រុក​។

លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ថា ឧបករណ៍​ល្មើស​នេសាទ​នេះ បាន​ត្រូវ​សមត្ថកិច្ច មាន​អាជ្ញាធរ​ស្រុក មន្ត្រី​ជលផល មន្ត្រី​អភិរក្ស នគរបាល និង​កងរាជអាវុធហត្ថ បង្ក្រាប​ជា​បន្តបន្ទាប់​ចំនួន​៣​លើក ដោយ​រឹបអូស​បាន​ស្បៃ​មុង​ប្រវែង​១.៥០០​ម៉ែត្រ អ៊ុយ​ចាប់​ត្រី​ប្រវែង​២០០​ម៉ែត្រ និង​ទ្រូ​មុខ​១០០​ជាង​១០០​ម៉ែត្រ ។

លោក​អភិបាលស្រុក​បញ្ជាក់​ថា ការ​បង្ក្រាប​បទល្មើស​ជលផល​ទាំង​៣​លើក​គឺ លើក​ទី​១-​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២០ នៅ​អាង​ត្រពាំង​ថ្ម ចំណុច​ថ្នល់ទទឹង លើក​ទី​២-​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ នៅ​អាង​ត្រពាំង​ថ្ម ចំណុច​កំពង់ធំ និង​លើក​ទី​៣-​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​អាង​ត្រពាំង​ថ្ម​ខាងលិច ភូមិ​ពង្រ ក្នុងស្រុក​ភ្នំស្រុក ។

លោក យឹ​ម សំណាង បញ្ជាក់​ថា ឧបករណ៍​ល្មើស​នេសាទ​ដែល​សមត្ថកិច្ច​បង្ក្រាប​នៅ​អាង​ត្រពាំង​ថ្ម​បាន​ជិត​២.០០០​ម៉ែត្រ​នេះ គឺ​ជនល្មើស​បាន​លួច​ដាក់​នៅ​ពេល​ទឹក​គោក​រាក់​ដោយ​ដាក់​នៅ​កណ្តាល​អាង ហើយ​មន្ត្រី​ជំនាញ​រក​ឃើញ​ក៏​រឹបអូស​យក​មក​ដុត​បំផ្លាញ​ចោល ។

ជាមួយ​នេះ ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ ត្រូវ​បញ្ឈប់​សកម្មភាព​លួច​ប្រព្រឹត្ត​បទ​ល្មើស​នេសាទ​នៅ​ក្នុង​អាង​ត្រពាំង​ថ្ម​តទៅ​ទៀត​បើសិនជា​សមត្ថកិច្ច​ចាប់​បាន នឹង​មាន​វិធានការ​តាម​ច្បាប់​ដោយ​មិន​លើកលែង​ឡើយ ព្រោះ​នេះ​ជា​តំបន់​អភិរក្ស​ពូជ​ត្រី ដែល​ជា​តំបន់​រមណីយ
ដ្ឋា​ន​​ក្នុងស្រុក​ភ្នំស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ