ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងដោះដូរមណ្ឌលសុខភាពប៉ោយប៉ែត១ នៅ​មានមន្ទិល!?

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​៖ ​ដ្បិតអង្ករ​បាន​ក្លាយទៅជា​បាយ​ទៅ​ហើយ​ រឿង​ដោះ​ដូរ​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​១ ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ប៉ុន្តែ​អ្នកផង​នៅ​តែ​មានមន្ទិល និងរិះ​គន់​បញ្ហា​ដោះ​ដូរ​នេះ​ ព្រោះ​ទំហំ​ទីតាំង​ចាស់​ និង​ទីតាំង​ថ្មី​ខុស​គ្នា​តិចតួច ​ឯ​ចម្ងាយ​វិញ​ឆ្ងាយ​គួរ​សម​ ហើយ​តម្លៃ​ដី​ខុស​គ្នា​កប់​ពពក​។​…

ខេត្តបន្ទាយ​មាន​ជ័យ​៖ ​ដ្បិតអង្ករ​បាន​ក្លាយទៅជា​បាយ​ទៅ​ហើយ​ រឿង​ដោះ​ដូរ​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​១ ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ប៉ុន្តែ​អ្នកផង​នៅ​តែ​មានមន្ទិល និងរិះ​គន់​បញ្ហា​ដោះ​ដូរ​នេះ​ ព្រោះ​ទំហំ​ទីតាំង​ចាស់​ និង​ទីតាំង​ថ្មី​ខុស​គ្នា​តិចតួច ​ឯ​ចម្ងាយ​វិញ​ឆ្ងាយ​គួរ​សម​ ហើយ​តម្លៃ​ដី​ខុស​គ្នា​កប់​ពពក​។​ សូមរំលឹកថា៖ មណ្ឌលសុខភាពប៉ោយប៉ែត ពិត​ជា​ដោះ​ដូរមែន​ហើយ

បើ​ចាំ​មិន​ភ្លេច​ទេ​ កាលពី​ឆ្នាំ​២០១៨ ​ប្រភព​មន្ត្រី​សុខាភិបាល​ម្នាក់​បង្ហើប​ប្រាប់​កោះ​សន្តិ​ភាព​ថា ​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​១ ​និង​ត្រូវ​គេ​ដោះ​ដូរ​ទៅ​កន្លែង​ថ្មី​ហើយ​ផ្ទៃដី​កន្លែង​ថ្មី​នោះ​មាន​ទំហំ​១​ហិ​កតា​។​ ខណៈ​អគារ​មណ្ឌល​សុខភាព​ថ្មី​ មានកំ​ពស់​រហូត​៥​ជាន់​និង​មាន​ជណ្តើរយន្ត​និង​អះអាង​ថា​ ដោយសា​ទីតាំង​ចាស់​រដូវភ្លៀង​ទឹក​ជ្រៀប​ចូល​ឯ​ដំ​បូល​ក៏យ៉ាប់​ផ្ទៃដី​ទីតាំង​ចាស់​ទំហំ​តូច​មាន​តែ​4០០០​ម៉ែត្រការ៉េ​។

​យោង​ឯកសា​ដែល​កោះសន្តិភាព​ទទួល​បានការ​អភិវឌ្ឍន៍​ទីតាំង​មណ្ឌល​សុខភាព​ថ្មី​នេះ​គឺ​រាជរដ្ឋាភិបាល​បាន​យល់ព្រម​ជា​គោលការណ៍​ឲ្យ​ធ្វើការ​ដោះ​ដូរ​ទីតាំង​មណ្ឌល​សុខ​ភាព​ប៉ោយ​ប៉ែ​ត​១(​បច្ចុប្បន្ន​)​ទំហំ​ដី​៤,០៧៥​ម៉ែត្រការ៉េ​ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១​សង្កាត់​ប៉ោយ​ប៉ែ​ត​ឲ្យ​ទៅ​ក្រុមហ៊ុន​ស៉ឺ​ន​សាន​ដុ​ង​អ៉ិ​ន​ធើ​ណេ​ស៉ិ​ន​ណ​ល អ៉ិ​ន​វេស​ម៉ិ​ន ឯក ជា​ថ្នូរ​និង​ការ​អភិវឌ្ឍន៍​ទីតាំង​ថ្មី​ជូន​មណ្ឌល​សុខភាព​ប៉ោយ​ប៉ែ​ត​១​លើ​ផ្ទៃដី​ទំហំ​៦០​ម៉ែត្រ​គុណ​និង​៨០​ម៉ែត្រ​ស្មើ​និង​៤៨០០​ម៉ែត្រការ៉េ​មានកំ​ពស់​៤​ជាន់​បំពាក់​ដោយ​ជណ្តើ​យន្ត​និង​ផ្សេង​ៗ​ទៀត​នៅ​ភូមិ​និង​សង្កាត់​ផ្សារ​កណ្តាល​។

​ដ្បិតទីតាំង​ថ្មី​មាន​លក្ខណៈ​ប្រសើរ​ជាង​ទីតាំង​ចាស់​ព្រោះ​មាន​ទាំង​អគារ​ស្នាក់​នៅ​របស់​មន្ត្រី​សុខាភិបាល​និង​កន្លែងធ្វើការ​សមរម្យ​ហើយ​កំពស់​មាន​រហូត​៤​ជាន់​តែ​អ្នកស្រុក​មួយ​ចំនួន​បាន​រអ៊ូរទាំ​ថា​ទីតាំង​ថ្មី​មាន​ចម្ងាយ​ឆ្ងាយ​ជិត​៥​គីឡូម៉ែត្រ​ម្យ៉ាង​តម្លៃ​ដី​ខុស​គ្នា​កប់​ពពក​ព្រោះ​ទីតាំង​ចាស់​ស្ថិត​នៅ​ជាប់​ដងផ្លូវ​ជាតិ​លេខ​៥​ហើយ​ជិត​មាត់ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត​ខណៈ​ទី​តាំ​ថ្មី​នៅ​កណ្តាល​ភូមិ​ផ្សារ​កណ្តាល​ចុះ​ពី​ផ្លូវជាតិ​និង​មិនមែន​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ដែល​គេ​គិត​ថា​អនាគត​មាន​តែ​ប្តូរ​ទៅ​ជា​មណ្ឌល​សុខភាព​ផ្សារ​កណ្តាល​ទើបត្រូវ​។​

លើស​ពី​នេះ​ទៀត​ ក្រោយ​ការ​ចេញផ្សាយ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កកោះ​សន្តិភាព ​ស្រាប់តែ​មាន​អ្នក​ចូល​ខំ​ម៉ិ​ន​ដោយ​លើក​ពី​ប្រភព​មន្ត្រី​សុខាភិបាល​និយាយ​តាម​តុ​កាហ្វេ​ថា​«គ្រាន់តែ​បុគ្គលិក​ពេទ្យ​,​មេ​ពេទ្យ​គេ​ឲ្យ​ឡាន​១​គ្រឿង​ៗ​ម្នាក់ នៅ​មិន​ទាន់​ដឹង​ថា ​ឡាន​ប្រភេទ​ណា​នោះ​ទេ» ។​

យ៉ាងណា​​ក៏​ដោយ​ពាក់ព័ន្ធ​ប្រភព​នានា​ពី​ពលរដ្ឋ​និង​អ្នក​លើក​ឡើង​តាម​បណ្តាញ​សង្គម​នេះ​កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​ពី​ក្រុមហ៊ុន​ស៉ឺ​ន​សាន​ដុ​ង​អុីន​ធើ​រណេសិន​ណ​លអុីន​​វេស​ម៉ិ​ន​ ឯក​បាន​ទេ​ ព្រោះ​ពុំ​ស្គាល់​លេខ​ទូរស័ព្ទ​។​

លោក​វ​ជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​ករណី​ខាងលើ​ ជា​រឿង​របស់​អ្នក​មុន​ ពោល​គឺ​លោក​ទើប​ឡើងជា​ប្រធាន​មន្ទីរ​នៅ​ថ្ងៃ​ទី​៣​ខែឧសភា ​២០២០​ លោក​មិនដឹង​រឿង​អ្វី​ទាំងអស់​ម្យ៉ាង​ករណី​នេះ ​មាន​ចំណា​ពី​ថ្នាក់​កំពូល​រហូត​ដល់​ក្រោម​ទៀត​ផង​។

​ពាក់ព័ន្ធ​និង​កា​លើក​ឡើង​តាម​បណ្តាញ​សង្គម​ថា​«បុ​គ្គ​លិក​​ពេទ្យ​ និង​មេ​ពេទ្យ​គេ​ឲ្យ​ឡាន​១​គ្រឿង​ៗ​ម្នាក់​» លោក​ប្រធាន​មន្ទីរ​ធ្វើការ​បដិសេធន៍​ច្រានចោល​កា​ចោទប្រកាន់​នេះ​ដោយ​លោក​បញ្ជាក់​ថា​ សូ​ម្បី​១០០​រៀល​​ក៏​​មិន​ពាក់ព័ន្ធ​ដែរ​ ហើយ​បែ​រជា​ទទួលថ្មបាក់​ថែម​ទៀត​​។

អត្ថបទសរសេរ ដោយ