ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​នារី​ហូរ​តាម​ទឹក​ជាមួយនឹង​កំប៉ោង​នៅ​ទន្លេតូច

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សព​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​តាម​ទឹក​ហូរ​លាយឡំ​ជាមួយនឹង​កំប៉ោង បង្ក​ឱ្យ​យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នគរបាល​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ កាល​ម៉ោង​12​ថ្ងៃត្រង់ ថ្ងៃ​ទី​27 ខែសីហា នៅ​ចំណុច​ទន្លេតូច ស្ថិត​ក្នុងភូមិ​កំពុង​បា​ស្រូវ…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សព​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​តាម​ទឹក​ហូរ​លាយឡំ​ជាមួយនឹង​កំប៉ោង បង្ក​ឱ្យ​យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នគរបាល​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ កាល​ម៉ោង​12​ថ្ងៃត្រង់ ថ្ងៃ​ទី​27 ខែសីហា នៅ​ចំណុច​ទន្លេតូច ស្ថិត​ក្នុងភូមិ​កំពុង​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ។

យោង​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឱ្យ​ដឹង​ថា សាកសព​ស្ត្រី​ខាងលើ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្ដែត​តាម​ខ្សែទឹក​ទន្លេតូច និង​បាន​រាយការណ៍​ជូន​សមត្ថ​កិច្ច​ចុះ​ទៅ​ពិនិត្យ​មើល​ក្រែង​បាន​ស្គាល់​អត្តសញ្ញាណ​ផង​ដែរ ។

សេចក្តីរាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា សព​ស្ត្រី​រូប​នេះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ តែបើ​តាម​ការ​សន្និដ្ឋាន​សាកសព​ស្ត្រី​នេះ​អាច​អាយុប្រមាណ​ជា​30​ឆ្នាំ ស្លៀកខោ​ខូ​វ​ប៊​យ ពណ៌​ទឹកប៊ិច ពាក់​អាវយឺត​ខាងក្នុង​ពណ៌​ស និង​អាវ​ខាងក្រៅ​ដៃ​វែង​ពណ៌​ខៀវ ។

ក្រោយ​ពេល​កើតហេតុ សព​ស្ត្រី​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជលសារ ទាញ​មក​ដាក់​ជិត​ច្រាំង​ទន្លេ ដើម្បី​រង់ចាំ​សាច់ញាតិ​បងប្អូន​តាម​រក នឹង​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ។

ពាក់ព័ន្ធ​ករណី​នេះ លោក​អធិការ​នគរបាល​ស្រុក​ជល​គិរី សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បាត់​សមាជិកគ្រួសារ​ដូច​មាន​ភិនភាគ​ខាងលើ​នេះ សូម​អញ្ជើញ​មក​ទំនាក់ទំនង​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជលសា ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង ដើម្បី​នាំ​យក​សាកសព​ទៅ​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ