ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​មិន​ព្រម​ ពេលអតីត​សង្សារ​ចូល​ដណ្ដឹង ព្រោះ​​ប្រុសធ្លាប់​មាន​ស្រី​ថ្មី ចុងបញ្ចប់ស្លា.ប់​ទាំង​ពីរ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​១​គូ បាន​ស្រឡាញ់​គ្នា​តាំងពី​នៅ​រៀន​ថ្នាក់​វិទ្យាល័យ​មក​ម្ល៉េះ ក្រោយមក ខាង​ស្រី​បាន​ធ្វើ​ជា​កម្មការិនី​រោងចក្រ ចំណែក​ឯខាង​ប្រុស ធ្វើ​ជា​ជាង​នៅ​ក្នុង​រោងចក្រ​ដែក ប៉ុន្តែ​បន្តបន្ទាប់​មក​ស្នេហា​ពួក​គេ ក៏​ត្រូវ​ប្រះ​ស្រាំ​ដោយសារ​តែ​ខាង​ប្រុស​បែកចិត្ត…

រាជធានី​ភ្នំពេញ ៖ គូស្នេហ៍​១​គូ បាន​ស្រឡាញ់​គ្នា​តាំងពី​នៅ​រៀន​ថ្នាក់​វិទ្យាល័យ​មក​ម្ល៉េះ ក្រោយមក ខាង​ស្រី​បាន​ធ្វើ​ជា​កម្មការិនី​រោងចក្រ ចំណែក​ឯខាង​ប្រុស ធ្វើ​ជា​ជាង​នៅ​ក្នុង​រោងចក្រ​ដែក ប៉ុន្តែ​បន្តបន្ទាប់​មក​ស្នេហា​ពួក​គេ ក៏​ត្រូវ​ប្រះ​ស្រាំ​ដោយសារ​តែ​ខាង​ប្រុស​បែកចិត្ត ទៅ​មាន​ស្រី​ថ្មី​ទៀត ។ លុះ​មក​ដល់​ពេល​ថ្មី​ៗ​នេះ បុរស​ខាងលើ បាន​សុំ​មូលគ្នា​ជាមួយ​នាង​វិញ ព្រមទាំង​សុំ​ចូល​ស្ដីដណ្ដឹង​ថែម​ទៀត​ផង ប៉ុន្តែ​ត្រូវ​នាង​និង​ឪពុក​ម្ដ​យ​ប្រកែក​មិន​ឲ្យ​ទេ ព្រោះ​ខ្លាច​រង​ការ​ឈឺចាប់​ទៀត ។​បុរស​នោះ​ក៏​បាន​ឆាត​រក​នាង​ទាំង​យប់ និង​មានការ​ឈ្លោះប្រកែក​គ្នា​នៅ​តាម​ឆាត​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទៀត លុះ​ព្រឹក​ឡើង​ខណៈ​នាង​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​បុស​នោះ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ចាក់​សម្លាប់ បន្ទាប់​មក​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​ក្នុង​វត្ត​មួយ​រួច​ចងក​សម្លាប់​ខ្លួន​តាម​ក្រោយ ។

ហេតុការណ៍​នេះ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ នាង​ដួល​ដេក​ស្លាប់ តាម​ផ្លូវ​បេតុង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កំ​បូល ស្ថិត​នៅ​ក្នុង​ង​ភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ចំណែក​ជន​ដៃដល់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចងក​ស្លាប់​នៅ​ក្នុង​វត្ត​ស្ងួន​ពេជ្រ ស្ថិត​នៅ​ក្នុងភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ យឺន ស្រី​នី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ផលិត​បរិក្ខា​អគ្គិសនី​យីហោ Minebea Mitsumi ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្នាក់​នៅ​ក្នុងភូមិ​តា​សេក សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ដោយឡែក​ជន​ដៃដល់​ខាងលើ​ឈ្មោះ ឆ​ន លឹ​មតិច អាយុ​២៥​ឆ្នាំ មុខរបរ​ជាងដែក​នៅ​រោងចក្រ BDB ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល បាន​ចាក់​ទៅ​លើ​នាងរង​គ្រោះជា​ច្រើន​កាំបិត ។

ស្ត្រី​ជា​ម្តាយ នាងរង​គ្រោះ បាន​និយាយ​ថា រវាង​កូនស្រី​គាត់ និង​ជនសង្ស័យ គឺជា​អតីត​សង្សារ​នឹង​គ្នា ដែល​បាន​ស្រឡាញ់​គ្នា តាំងពី​ពេល​រៀន​នៅ​ថ្នាក់​វិទ្យាល័យ​មក​ម្ល៉េះ ហើយ​អ្នក​ទាំង​២​នាក់ បាន​ផ្តាច់​ការ​ទាក់ទង​គ្នា កាលពី​ជាង​កន្លះ​ឆ្នាំ​មុន ដោយសារ​តែ​បុរស​នេះ បែកចិត្ត​ទៅ​មាន​ស្នេហ៍​ថ្មី​ទៀត ធ្វើ​ឲ្យ​នាង​ឈឺចាប់ ។ លុះ​រហូត​មក​ដល់​ពេល​នេះ គឺ​កន្លះ​ឆ្នាំ ក្រោយមក​ជន​នេះ បាន​តាម​សុំ​កូនស្រី​គាត់​មូលគ្នា​វិញ ហើយ​កាលពី​ម្សិលម្ង៉ៃ គឺ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ ជនសង្ស័យ​នោះ បាន​ទៅ​សុំ​គាត់ ដើម្បី​ចូល​ស្តីដណ្តឹង​កូនស្រី​គាត់​ធ្វើ​ជា​ប្រពន្ធ ប៉ុន្តែ​គាត់ មិន​ព្រម​ឲ្យ​ឡើយ ព្រោះ​កូនស្រី​គាត់​(​ជន​រង​គ្រោះ​) បាន​បាន​ប្រាប់​ថា មិន​យក​ជនសង្ស័យ​ជា​គូ​អនាគត​បាន​ទេ ខ្លាច​មានការ​ឈឺចាប់​ជា​ថ្មី ។

ប្រភព​ដដែល បាន​បន្ត​ថា លុះ​មក​ដល់​វេលា​យប់ ថ្ងៃ​ទី​២៧ ខែសីហា បុរស​នេះ​បាន​ឆាត​ទៅ​រក​កូនស្រី​គាត់ ពី​រឿង​សុំ​មូលគ្នា និង​ឲ្យ​នាង​ទទួលយក​ធ្វើ​ជា​ប្ដី​វិញ ប៉ុន្តែ​កូនស្រី​គាត់ នៅ​តែ​ប្រកែក មិន​ព្រម​ទទួលយក​ដដែល ទើប​មានការ​ឈ្លោះ​គ្នា គាត់​តាម​ឆាត​ផង​ដែរ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​កើតហេតុ នេះ​កូនស្រី​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា Zoomer-X ១​គ្រឿង​ព​ណ៍​ទឹកប៊ិច លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ​ភ្នំពេញ 1DP-0547 ចេញពីផ្ទះ​ទៅ​ធ្វើការ​រោងចក្រ ហើយ​គាត់​មិន​នឹក​ស្មានថា​មានរឿង​អ្វី​កើតឡើង​ទេ ក្រោយមក​ក៏​មាន​គេ​ទៅ​ប្រាប់​គាត់​ថា កូនស្រី​របស់​គាត់​ត្រូវ​គេ​ចាក់​សម្លាប់​ស្លាប់​បាត់​ទៅ​ហើយ គាត់​ក៏​ប្រញាប់​ទៅ​មើល ឃើញ​កូនស្រី​ពិតជា​ស្លាប់​មែន ។

មន្ត្រី​នគរបាល បាន​ប្រាប់​ថា ជន​ដៃដល់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BN-9027 ប្រដាប់​ដោយ​កូនកាំបិត​១​ក្នុង​ដៃ​ឆ្វេង ហើយ​បាន​ជិះ​ម៉ូតូ ដេញ​តាម​ក្នុង​ខណៈ​ដែល​នាងរង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ទៅ​ធ្វើការ ។ លុះ​តាម​ទាន់ បាន​ចាក់​នាង​ជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​ដួល ហើយ​ពេល​នោះ​នាង​បាន​ក្រោក​រត់​បាន​៤​ទៅ​៥​ជំ​ហ៊ាន ទៀត​ទើប​ដួល ហើយ​ជន​នេះ បាន​រត់​ចូល​ទៅ​ចាក់​ច្រើន​កាំបិត​បន្ថែម​ទៀត ដោយ​កាំបិត​ចុង​ស្រួច រហូត​ដល់​ស្លាប់​តែ​ម្ដង ។ បន្ទាប់​មក​ជន​នេះ បាន​ជិះ​ម៉ូតូ​ចេញពី​កន្លែង​កើតហេតុ រួច​បាន​ចូល​ទៅ​កាន់​វត្ត​ស្ងួន​ពេជ្រ ស្ថិត​នៅ​ក្នុងភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រមាណ​១​គីឡូម៉ែត្រ រួច​ចងក​សម្លាប់​ខ្លួន ជាមួយ​ដើម​អង្កាញ់​ស្លាប់ តាម​ក្រោយ​ផង​ដែរ ។

ក្រោយ​ពេល កើតហេតុ នគរបាល​ប៉ុស្តិ៍​កន្ទោក និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​ទីនោះ និង​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាច​ធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​សាកសព​អ្នក​ទាំង​២​ផង​ដែរ ៕

ដឹងរឿងហើយ! នារីដែលគេលប​ប្រហារ​​​នៅតំបន់​សេដ្ឋកិច្ចពិសេស​ភ្នំពេញ !

នារីម្នាក់ត្រូវគេលបប្រហារ​តាមផ្លូវ​ក្នុង​តំបន់សេដ្ឋកិច្ចពិសេស​ភ្នំពេញ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ