ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​គ្រោង​បញ្ជូន​ចិននិង​ខ្មែរ​ប្រមាណ​២០​ម្នាក់​ទៅ​តុលាការ ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បង្ហើប​ពី​សមត្ថ​កិច្ច​មិន​ទាន់​ជា​ផ្លូវការ នា​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា នេះ​ឱ្យ ដឹង ថា ក្រោយ​ពី​សាកសួរ​មនុស្ស​ប្រុស​ស្រី​ចំនួន​១០១ នាក់…

រាជធានីភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បង្ហើប​ពី​សមត្ថ​កិច្ច​មិន​ទាន់​ជា​ផ្លូវការ នា​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា នេះ​ឱ្យ ដឹង ថា ក្រោយ​ពី​សាកសួរ​មនុស្ស​ប្រុស​ស្រី​ចំនួន​១០១ នាក់ ដែល​មាន​ខ្មែរ​២៦ នាក់ និង​ជនបរទេស​៧៥ នាក់ ពាក់​ពន្ធ​ការ​បង្ក្រាប នៅ​ទីតាំង​ខារ៉ាអូខេ​យីហោ Go១៨ អាច​មាន​មនុស្ស​ប្រមាណ​២០ នាក់ និង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។ មនុស្ស​ប្រមាណ​២០ នាក់​នោះ រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​.​ផ្តល់​ទីតាំង រក្សា​ទុក ចាត់ចែង ដឹក​ជញ្ជូន នឹង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំណែក​ប៉ុន្មាន​នាក់​ទៀត​ដែល​ពិនិត្យ និង​រក​មិនឃើញ​ជាប់​ពាក់​ពន្ធ​បទល្មើស អាច​អនុញ្ញាតិ​ឲ្យ​ទៅ​ផ្ទះ​វិញ ដោយ​គ្រាន់តែ​មានការ​អប់រំ​ណែនាំ​មិន​អនុញ្ញាតិ​ឲ្យ​ស្ថិត​ក្នុង​ភាព​ប្រមូលផ្តុំ ពពាក់ពពូន​គ្នា​ច្រើន​ដូច្នោះ​ទៀត ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១និង​១៥នាទី​លង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០២០២ កម្លាំងសមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកម្រិត​ស្រាល រាជធានី​ភ្នំពេញ សហការជាមួយនឹងកម្លាំងអន្តរាគមន៍ពិសេស បានធ្វើការឆ្មក់ចូលទៅបង្ក្រាប ទីតាំងខារ៉ាអូខេ Go១៨ មួយ កន្លែង ដែល មាន មនុស្ស ប្រុស ស្រី ចូល ទៅ ប្រើប្រាស់ ថ្នាំក្រ វី និងជួញដូរ គ្រឿងញៀន ជា​ច្រើន​នាក់ ស្ថិត​នៅ​តាម បណ្តោយ ផ្លូវ ២០៦ កែង ផ្លូវ២១៩ នៅម្តុំ ផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។

តាមប្រភពពី​សមត្ថកិច្ចបាន​ឲ្យ​ដឹងថា ដោយមានបទបញ្ជាដោយផ្ទាល់ពីលោក​​​ឧត្តម​សេនីយ៍ឯក ស ថេ ត អគ្គស្នងការ​ង និង​ជា​ស្នងការនគរបាលរាជធានីភ្នំពេញបាន​បញ្ជាឲ្យ​កម្លាំងជំនាញគ្រប់ផ្នែក ជាពិសេសលោក វរសេនីយ៍ឯកប៊ុ ន សត្យា ប្រធាន ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលឲ្យ​ធ្វើការស្រាវជ្រាវ ទើបឈានទៅដល់ធ្វើការ បង្ក្រាបនៅទីតាំងខារ៉ាអូខេខាងលើ ( ដែលជាអតីតឌឹកព្រីវេ ) តែ បច្ចុប្បន្ន បែរជាបើក​មានបង្កប់ទៅដោយកន្លែងប្រើប្រាស់នៃថ្នាំក្រវីទៅវិញ ។

ក្នុងនោះ សមត្ថកិច្ច បញ្ជាក់ផងដែរថា ប្រតិបត្តិការខាងលើនេះ បានឃាត់ខ្លួនមនុស្ស ទាំងអស់ចំ​១០១​នាក់ ដែល​ក្នុងនោះ មានទាំងខ្មែរ និង​ចិន រួមទាំង បុគ្គលិកធ្វើការ ក្នុងខារ៉ាអូខេផងដែរ ។ ចំណែកឯរថយន្តវិញ មាន គ្រប់ ប្រភេទចំនួន ១៨​គ្រឿង ថ្នាំ ញៀនជាច្រើនកញ្ចប់ រួមទាំងដប ថ្នាំ​គ្រវីនិង ថ្នាំគ្រវីជាច្រើនទៀតផង ។ ក្រោយ​ពី​ឃាត់ខ្លួន​មនុស្ស​ទាំង ត្រូវ បាន កម្លាំង ជំនាញ ធ្វើការ ដឹក បញ្ជូន ន ទៅ កាន់ ស្នងការ រាជធានី ភ្នំពេញ ដើម្បី ចាត់ការ តាម នីតិវិធី ។

គួរបញ្ជាក់ថា ទីតាំងខារ៉ាអូខេខាងលើនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចចុះបិទម្តងរួចមក​ហើយ ព្រោះតែមិនស្តាប់តាមការណែនាំរបស់រាជរដ្ឋាភិបាលដែលបានឱ្យម្ចាស់​ទីតាំង ធ្វើកិច្ចសន្យាផ្លាស់ប្តូរពីខារ៉ាអូខេទៅជាភោជនីយដ្ឋា វិញ ហើយម្ចាស់​ទី​តាំងក៏បានសុំ ច្បាប់កែប្រែពីខារ៉ាអូខេទៅបើកជាភោជនីយដ្ឋាន Go18 ប៉ុន្តែ ស្រាប់​តែ លើកនេះ នៅតែបើកខារ៉ាអូខេដដែល ថែមទាំងមានការជួញដូរគ្រឿងញៀន ជាច្រើនកញ្ចប់ និងប្រើប្រាស់ថ្នាំគ្រវីទៀតផង ៕

អត្ថបទសរសេរ ដោយ