រាជធានីភ្នំពេញ ៖ ក្រុមអ្នកជំនិតសម្តេច ក្រុមព្រះនរោមត្តរណឬទ្ធិព្រះប្រធានគណបក្ស ហ្វ៊ុន ស៊ិនប៉ិច ចង់ឃើញអតីតមន្ត្រីជាន់ខ្ពស់បក្ស៥រូប ដែលត្រូវបណ្តេញចេញពីវិលចូលរួមបម្រើគណបក្សវិញ បន្ទាប់ពីមានការបែកបាក់ផ្ទៃក្នុង ។
ទាក់ទិននឹងសំណួរអ្នកសារព័ត៌មាន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ថា តើបច្ចុប្បន្ននេះ គណបក្សហ្វ៊ុនស៊ិនប៉ិច មានការគិតគួរអំពីការសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងបក្សឬទេ បន្ទាប់មានការបែកបាក់អីចឹង ?
លោក សំ វុឌ្ឍី អគ្គលេខាធិការរង គណបក្សហ្វ៊ិន ស៊ិនប៉ិច និងជាអនុប្រធានក្រុមការងារខេត្តតាកែវបានលើកឡើងថា បញ្ជាក់ថា៖«តាមខ្ញុំដឹងមានជំនួបសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងក្នុងបក្សក្រោមវត្តមានព្រះម្ចាស់ក្សត្រី នរោត្តម ម៉ារីចំនួន៤ លើករួមចមកហើយ ក៏ប៉ុន្តែពុំទាន់ទទួលបានលទ្ធផលនៅឡើយទេ ។
ក្នុងការងារសម្របសម្រួលដោះស្រាយនេះ ខ្ញុំយល់ឃើញថា ដូចជា គ្មានឧបសគ្គអ្វីដែលត្រូវរាំងស្ទះនោះឡើយ បើសិនពិតជាមានឆន្ទៈចង់ឲ្យមានការរូបរួមគ្នាវិញ ដើម្បីផលប្រយោជន៍គណបក្សពីព្រោះឥស្សជនទាំង៥នាក់ នោះលោកជាមនុស្សល្អ មានបទពិសោធនក្នុងការងារនយោបាយ មានកាគាំទ្រច្រើនពីសំណាក់សមាជិក សមាជិការគណបក្សនៅមូលដ្ឋាន ។ អស់លោកសុទ្ធតែជាអ្នកមានគុណបំណាច់ចំពោះគណបក្ស និងបានចូលរួមចំណែកយ៉ាងច្រើនក្នងការអភិវឌ្ឍជាតិជួយដល់ប្រជារាស្ត្រ ។ ផ្ទុយទៅវិញអស់លោកត្រូវបានរងនូវការចោទប្រកាន់ មួលបង្កាច់ ពីមន្ត្រីខិលខូចមួយចំនួនតូច ហើយឥលូវនេះមន្ត្រីខិលខូចក៏ចេញពីគណបក្សដែរ» ។
ជាមួយគ្នានេះលោកក៏ជម្រុញឲ្យមានការសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងបក្សឲ្យបានឆាប់បំផុត ដើម្បីផលប្រយោជន៍គណបក្សដោយពុំចាំបាច់រងចាំការយាងត្រលប់មកវិញរបស់សម្តេចក្រុមព្រះព្រះប្រធានគណបក្សឡើយ ពីព្រោះព្រះអង្គកំពុងស្ថិតក្នុងភាព កំពុងព្យាបាលព្រះរាជសុខភាព ហើយពិភពលោកប្រឈមនឹងជំងឺកូវីដ១៩ទៀត ។ ចំពោះសំណួរថា តើឥឡូវនេះពេលវេលានៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ខិតជិតមកដល់ហើយ តើគណបក្សហ្វ៊ុនស៊ិនប៉ិចមានត្រៀមរៀបចំគម្រោងសកម្មភាពយ៉ាងណាដែរ ដើម្បីទទួលបានការគាំទ្រពីប្រជារាស្ត្រ ?
លោក សំ វុឌ្ឍី បានលើកឡើងថា ៖«ខ្ញុំយល់ឃើញថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ គណបក្សហ្វ៊ុន ស៊ិនប៉ិច មិនអាចរៀបចំផែនការសកម្មភាពអ្វីឲ្យស៊ីជម្រៅច្បាស់លាស់នោះឡើយ បើធ្វើគ្រាន់តែបង្គ្រប់កិច្ចឲ្យល្អមើលចេះតែបានហើយ តែអ្វីដែលសំខាន់ នឹងចាំបាច់បំផុត គឺបញ្ហាស្លាប់រស់របស់គណបក្សនោះ គឺជាការសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ គណបក្សជាមុនសិន មុននឹងឈានទៅធ្វើកិច្ចការផ្សេងទៀត ។ ដូច្នេះយើងខ្ញុំសូមជម្រុញឲ្យមានការសម្របសម្រួលដោះស្រាយបញ្ហាផ្ទៃក្នុងបក្សឲ្យបានឆាប់ ដើម្បីឈានទៅដល់ការរូបរួមគ្នារៀបចំនូវផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់បក្សសម្រាប់ការត្រៀមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ខាងមុខនេះ» ។
ជាមួយគ្នានោះដែរលោក សំ វុឌ្ឍី ក៏បានលើកឡើងថា គណបក្សហ្វ៊ុនស៊ិនប៉ិចជា គណ បក្សធំទី២ ទទួលបានសម្លេងគាំទ្រពីប្រជារាស្ត្រចំនួនច្រើនបន្ទាប់ពីគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ។ ក៏ប៉ុន្តែសួរថា ហេតុអ្វីក្រោយពីការបោះឆ្នោតឆ្នាំ ២០១៨ គណបក្សពុំមានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ទាល់តែសោះនោះ គឺដោយសារតែគណបក្សមានការបែកបាក់ផ្ទៃក្នុង ដូចជា ការដកតួនាទី និងបណ្តេញចេញពីសមាជិកគណបក្សនូវឥស្សជនជាន់ខ្ពស់សំខាន់ៗចំនួន៤រូប ដោយមួលបង្កាច់បង្ខូចពីសំណាក់មន្ត្រីខិល ខូចទុច្ចរិតមួយចំនួននៅក្នុងគណបក្ស ។
ក្រុមអ្នកជំនិតសម្តេចក្រុមព្រះចង់ឲ្យអតីតមន្ត្រីជាន់ខ្ពស់ទាំងប្រាំរូបនោះចូលបម្រើគណបក្សហ្វ៊ុន ស៊ិនប៉ិចវិញរួមមានៈ ១. សហជីវិន យូ ហុកគ្រី ២. សហ ជីវិន ប៉ោ ប៊ុន ស្រ៊ឺ៣. សហជីវិន ញ៉េប ប៊ុនជិន ទី៤. សហជីវិន វ៉ាន់ សុផាន់ណា និងទី៥. សហជីវិន យឹម សាវី។ អ្នកជំនិតទាំងអស់ចង់ឲ្យថ្នាក់ដឹកនាំមានការគោរពតាមបទបញ្ជា និងលក្ខនិ្តកៈរបស់ គណបក្សដែលបានកម្កល់នៅក្រសួងមហាផ្ទៃផងដែរ ។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់នរោត្តម ចក្រាវុឌ្ឍ ព្រះប្រធានស្តីទី បានចេញសេចក្តីសម្រេចបញ្ចប់សមាជិកភាពមន្ត្រីជាន់ខ្ពស់ចំនួនបួនរូបពីគណបក្សហ្វ៊ុនស៊ិនប៉ិច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ។ មន្ត្រីជាន់ខ្ពស់ទាំងបួនរូបនេះមានៈ ១. លោក យូ ហុកគ្រី ពីអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងមុខតំណែងផ្សេងៗទៀត។ ២. លោក ប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និង មុខតំណែងផ្សេងៗទៀត ។ ៣. លោកញ៉េប ប៊ុនជិន អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និង មុខតំណែងផ្សេងៗទៀត ។៤. លោក វ៉ាន់ សុផាន់ណា ពីអគ្គលេខាធិការរងប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច និងមុខតំណែង ផ្សេងៗទៀតនិងទី៥. សហជីវិន យឹម សាវី៕
ចែករំលែកព័តមាននេះ