ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនដើម​ក្ងោក​ជិត​1.000​ដើម​ ត្រូវ​​ដាំ​តាម​មាត់​អាង​ម្កាក់​ និង​ផ្លូវ​ជាតិ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កូនដើម​ក្ងោក​ជិត​១.០០០​ដើម កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ ត្រូវ​បាន​យក​ទៅ​ដាំ​នៅ​តាម​មាត់​អាង​ម្កាក់​និង​តាម​ដងផ្លូវ​ជាតិ​លេខ​៥៦ ក្នុង​សង្កាត់​ម្កាក់​ក្រុង​សិរី​សោភ័ណ ដើម្បី​លម្អ​តាម​ដងផ្លូវ ។…

ខេត្តបន្ទាយមានជ័យ ៖ កូនដើម​ក្ងោក​ជិត​១.០០០​ដើម កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ ត្រូវ​បាន​យក​ទៅ​ដាំ​នៅ​តាម​មាត់​អាង​ម្កាក់​និង​តាម​ដងផ្លូវ​ជាតិ​លេខ​៥៦ ក្នុង​សង្កាត់​ម្កាក់​ក្រុង​សិរី​សោភ័ណ ដើម្បី​លម្អ​តាម​ដងផ្លូវ ។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោ ភ័​ណ ថ្លែង​ថា កូនដើម​ក្ងោក​ដែល​បាន​ដាំ​តាម​ខ្នង​ទំនប់​អាង​ម្កាក់​និង​តាម​ដងផ្លូវ​លេខ​៥៦​នេះ នៅ​ពេល​ចេញ​ផ្កា​ពិតជា​មាន​ទេសភាព​ស្រស់​ស្អាត​ពី​ធម្ម​ជាតិ ។ លោក​ក៏​សូម​សម្តែង​នូវ​ការ​កោតសរសើរ​លោក​ជំទាវ​ឧកញ៉ា ហេម ចិ​ត្តា មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ ម៉ៅ ម៉ា​ល័យ ប្រធានកិត្តិយស​សមាគមនារី​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តបន្ទាយមានជ័យ និង​ឯកឧត្តម ស សុខា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ទទួល​បន្ទុក​ខេត្តព្រៃវែង ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ កែ សួន​សុ​ភី ស សុខា ដែល​បាន​ចូលរួម​ដាំ​កូនដើម​ក្ងោក​ដើម្បី​លម្អ​ក្រុង​សិរី​សោភ័ណ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ថ្លែង​ថា តាម​ការ​ណែនាំ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុម​ថ្នាក់​ជាតិ​ចុះ​ជួយ​​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ រដ្ឋបាល​ខេត្ត​បាន​ខិតខំ​ស្តារ​ឡើង​វិញ​ក្នុង​ការ​ដាំ​កូន​រាំង​ទឹក​នៅ​តាម​តំបន់​រមណីយដ្ឋាន​អាង​ជើងគ្រុស ស្រុក​ថ្មពួក និង​ដាំ​កូនដើម​ក្ងោក​នៅ​តាម​ខ្នង​អាង​ម្កាក់​និង​តាម​ដងផ្លូវ​នេះ ជា​ប្រយោជន៍​ដ៏​សំខាន់​ដូច​ជា ទាញ​យក​ទឹកភ្លៀង ការពារ​ខ្យល់​និង​លម្អ​តាម​ដងផ្លូវ ។ អាជ្ញាធរ​និង​បងប្អូន​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ត្រូវ​ចូលរួម​ថែរក្សា​ការពារ​ឱ្យ​បាន​ល្អ​ផង​ដែរ ក្រោយ​ពេល​ដាំ​រួច​ហើយ ។

មុន​នេះ កូន​រាំង​ទឹក​ចំនួន​១.២០០​ដើម​ត្រូវ​បាន​ដាំ​ខ្នង​ទំនប់​រមណីយដ្ឋាន​អាង​ជើងគ្រុស ស្ថិត​ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ ។ ក្នុង​ឱកាសនោះ មានការ​ចូលរួម​ពី​លោក​ជំទាវ​ឧកញ៉ា ម៉ៅ​ ម៉ា​ល័យ ភរិយា​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ឯកឧត្តម ខេ​ង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ស្ថាប័ន ។

ឯកឧត្តម អ៊ុំ រាត្រី មាន​ប្រសាសន៍​ថា កូន​រាំង​ទឹក​ចំនួន​១.២០០​ដើម ដែល​បាន​ដាំ​លើ​ខ្នង​អាង​តំបន់​រមណីយដ្ឋាន​អាង​ជើងគ្រុស​នេះ គឺ​ដើម្បី​ឱ្យ​ក្លាយជា​តំបន់​ធម្មជាតិ​មានព្រៃ​រាំង​ទឹក​តាម​មាត់​អាង ពេល​ដែល​ធំ​មាន​ម្លប់​សម្រាប់​ជ្រក ។ ការ​ដាំ​កូន​រាំង​ទឹក​នេះ​ពិតជា​ប្រយោជន៍​ដូច​ជា ផ្តល់​ម្លប់ និង​តា​ញ​ទឹកភ្លៀង ការពារ​ខ្យល់​កន្ត្រាក់ គឺ​ទទួលផល​បាន​គ្រប់​បែប​យ៉ាង ។

យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ថែរក្សា​កូន​រាំង​ទឹក​នេះ​ឱ្យ​បាន​ធំ បើ​យើង​មិន​បាន​ចូលរួម​ដាំ​ក៏​ត្រូវ​ចូល​ថែរក្សា​ដែរ​ឲ្យ​បាន​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ