ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ឈើ​គ្រញូង​ជាង​២០០​ដើម ​ដាក់​ដាំ​បន្ថែម​​ឡើង​វិញ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរ​មាន​ជ័​យ ៖ ដើមឈើ​គ្រញូង​ដែល​​​ដាំ​កាលពី​ឆ្នាំ​កន្លង​ទៅ​ បាន​ងាប់​អស់​ជា​ច្រើន​ដើម នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ទួល​ស្វាយ និង​អម​សងខាង​ផ្លូវ​ក្រួស​ក្រហម​មួយ​ខ្សែខាងក្រោយ​វិទ្យាល័យ​ត្រពាំង​តា​វ ស្ថិត​នៅ​ភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ…

ខេត្ត​ឧត្តរ​មាន​ជ័​យ ៖ ដើមឈើ​គ្រញូង​ដែល​​​ដាំ​កាលពី​ឆ្នាំ​កន្លង​ទៅ​ បាន​ងាប់​អស់​ជា​ច្រើន​ដើម នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ទួល​ស្វាយ និង​អម​សងខាង​ផ្លូវ​ក្រួស​ក្រហម​មួយ​ខ្សែខាងក្រោយ​វិទ្យាល័យ​ត្រពាំង​តា​វ ស្ថិត​នៅ​ភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ដែលនៅ​សល់​តិច​ប៉ុណ្ណោះ​ដែល​នៅ​រស់ ។

​ការ​​ជួសជុលនិង​ដាំ​បន្ថែម​ឡើង​វិញ​ជាង​២០០ដើមនេះ គឺ​មានការ​បំផុស​បំ​ផល​ពី​លោក​ឧត្តមសេនីយ៍ត្រី លួស ឡាញ់ មេបញ្ជាការ​វរ​សេនា​តូច​លេខ​៤១១ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ឧត្តម​សេនី​យ៍​ទោ នាង ឃី​ម មេបញ្ជាការ​កងពល​តូច​ថ្មើរជើង​លេខ​​៤១ នា​ព្រឹក​ថ្ងៃ​ទី២៨ ​សីហា ​បាន​ដឹកនាំ​នាយទាហានរង ពល​ទាហាន នគរ​បាល​ការពារ​ព្រំដែន​គោក​​លេខ​៩០៥ ប៉ុស្តិ៍​នគរបាល​ឃុំ​ត្រពាំង​តា​វ យុវជន​បក្ស​ស្រុក លោកគ្រូ​អ្នកគ្រូ សិស្សា​នុសិស្ស អាជ្ញា​ភូមិ​ឃុំ និង​កម្លាំង​ប្រជា​ការពារ​។

លោក ញិ​ប ហា មេឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បាន​លើកឡើង​​ថា ការ​ដាំ​បន្ថែម​កូន​ឈើ​ប្រភេទ​ដើម​គ្រញូង​ឡើង​វិញ​​ពេល​នេះ គឺ​ដោយសារ​តែ​កូន​ឈើ​គ្រញូង​ដែល​ដាំ​កាលពី​ឆ្នាំទៅ​បាន​ងាប់​អស់​ជា​ច្រើន​ដើម​។ តែ​មិន​បាន​សំដៅ​ទៅ​លើ​លោកនាយក​សាលា លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​មិន​បាន​យកចិត្ត​ទុកដាក់​ខិត​ខំ​ថែ​ក្សា​នោះ​ទេ ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ខ្លាំង ។

ហើយ​រួម​ផ្សំ​នឹង​ស្ថានភាព​រដូវប្រាំង​កាលពី​ឆ្នាំទៅ នៅ​តំបន់​យើង​រស់នៅ​មានការ​ខ្វះខាត​ទឹក ដែល​ប្រភព​ទឹក​គ្រប់គ្រាន់​ដូច​ជា​៖ អណ្តូង ស្រះ ត្រពាំង អូរ ស្ទឹង ឬ​បឹង​ជាដើម​នោះ បាន​រីងស្ងួត​ស្ទើរ​អស់​ដែល​ពិបាក​នឹង​រក​ទឹក​ប្រើប្រាស់​ជា​តម្រូវការ​ប្រចាំ​ថ្ងៃ​ទៀត​ផង​។

លោក​មេឃុំ​ក៏​បាន​ថ្លែង​អំណ​គុណ​ដល់​លោក​ឧត្តម សេនីយ៍​ត្រី លួស ឡាញ់ មេបញ្ជាការ​វរ​សេនា​តូច​លេខ​៤១១ ដែល​បាន​នាំ​យក​កូន​ឈើ​គ្រញូង​ចំនួន ២០០ដើម និង​បាន​បំផុស​​បំ​ផល​អោយ​មានការ​ចូលរួម​ពី​កងកម្លាំង​ដែល​ប្រចាំការ​នៅ​តំបន់​នេះ ជា​ពិសេស​បាន​ជម្រុញ​ដល់​ក្មេង​តូច​ៗ​ដែល​ជា​សិស្សានុសិស្ស​អោយ​យល់​ពីសារ​ប្រយោជន៍​នៃ​ដើម
ឈើ​បាន​លំអរ​ជា​បរិស្ថាន បន្សុទ្ធ​ខ្យល់​បរិសុទ្ធ និង​បានជា​ម្លប់​ជ្រក​ដល់​សិស្ស​។

ដូច្នេះ​ហើយ​ លោក​មេឃុំ​បាន​សំណូមពរ​ដល់​លោកនាយក​សាលា លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​សាលា សូម​ជួយ​ថែរក្សា​ការពារ ដើម្បី​អភិរក្ស​ទុកជា​កេរ្តិ៍​ដំណែ​ល​ស្នាដៃ​អនុស្សាវរីយ៍​ដល់​ក្មេង​ជំនាន់​ក្រោយ​៕​​

អត្ថបទសរសេរ ដោយ