ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុំ​ធ្លាប់​មាន ! កំពុង​តែ​អារឈើ​សុខ​ៗ​ស្រាប់តែ​បំណែក​ឈើ​ហោះ​មក​បុក​ចំ​.​ក​ភ្លាម

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង បន្ទាប់​ពី​កំពុង​អារច្រៀក​ឈើ​នឹង​រណា​យន្ត ត្រូវ​កំណាត់ឈើ​វាត់​ចំ​បំពង់ក ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ​បាន​កើតឡើង​កាល ពី​វេលា​ម៉ោង​១០​និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង បន្ទាប់​ពី​កំពុង​អារច្រៀក​ឈើ​នឹង​រណា​យន្ត ត្រូវ​កំណាត់ឈើ​វាត់​ចំ​បំពង់ក ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ​បាន​កើតឡើង​កាល ពី​វេលា​ម៉ោង​១០​និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​តា​សុខ ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នាយ​ប៉ុ​សន៍​នគ​បាល​ឃុំ​ព្រៃ​មូល លោក​វរៈសេនីយ៍ត្រី តុ​ប សា​រឿ​ន បានអោយ​ដឹង​តាម​រយៈ​ទូរស័ព្ទ​ថា ជន​រង​គ្រោះ​មានឈ្មោះ អ៊ុ​ន ចាន់​សុ​ភ័ស្ស ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ប្រពន្ធ​មានឈ្មោះ ប្រេង មានកូន​៣​នាក់ នៅ​ក្នុង​បន្ទុក​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃ​មូល បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​យក​ឈើ​មួយ​ដុំ ទៅ​ដាក់​អារច្រៀក​លើ​តុ​អារ ខណៈ​ដែល​ម៉ាស៊ីន​អា​ឈើ​ទើបត្រូវ​បាន​ជួសជុល​រួច ។ ពេល​កំពុង​តែ​អារ​ក៏​បាន​ដាច់​បាក់​ចំរៀក​ឈើ​មួយ​ចំណែក​ហោះ​មក​បុក​ចូល​ទៅ​បំពង់ក បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ឈាម​ជោក​ខ្លួន ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត តែ​ដោយសារ​ស្ថានភាព​របស​ធ្ងន់ធ្ងរ​ពេក​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​តែ​ម្តង ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ