ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់រៀលខ្មែរមានប្រៀបជាងដុល្លារសាំងហ្គាពួរ តែស្មើគ្នាជាមួយលុយបាតថៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះមានប្រៀបខ្លាំងជាងប្រាក់ដុល្លារសាំងហ្គាពួរ ។ សម្រាប់បាក់បាតថៃវិញ គឺមិនប្រែប្រួលទេសម្រាប់អត្រាទិញចូល ប៉ុន្តែអត្រាលក់ចេញបែរចាញ់ប្រៀបប្រាក់រៀលខ្មែរបន្តិច ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះមានប្រៀបខ្លាំងជាងប្រាក់ដុល្លារសាំងហ្គាពួរ ។ សម្រាប់បាក់បាតថៃវិញ គឺមិនប្រែប្រួលទេសម្រាប់អត្រាទិញចូល ប៉ុន្តែអត្រាលក់ចេញបែរចាញ់ប្រៀបប្រាក់រៀលខ្មែរបន្តិច ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៨ខែ សីហា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេងប្រាក់ដុល្លារសាំងហ្គាពួរបានធ្លាក់ថ្លៃបន្តិចធៀប នឹងប្រាក់រៀលខ្មែរ ដោយ ១ដុល្លារសាំងហ្គាពួរ ទិញចូលត្រឹមតែ ៣០០២ រៀល លក់ចេញ ៣០៣២ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣០០៣ រៀល និងលក់ ចេញដល់ទៅ ៣០៣៣ រៀលឯណោះ ។

ទន្ទឹមនេះសម្រាប់ប្រាក់បាតថៃធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះធៀបថ្ងៃម្សិលមិញអត្រាទិញចូលមិនប្រែប្រួលទេ គឺ ១បាត ទិញចូល ១៣១ រៀល ប៉ុន្តែអត្រាលក់ចេញប្រែប្រួលបន្តិច ដែលថ្ងៃនេះលក់ចេញត្រឹមតែ ១៣២ រៀល ហើយកាលពីថ្ងៃម្សិលមិញ លក់ចេញរហូតដល់ ១៣៣ រៀលឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ