ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រលាញ់​គ្នា​រាប់​ឆ្នាំ​ជាមួយ​គូស្នេហ៍ ប៉ុន្តែ​ទឹម រ​ដ្ឋា មិន​ទាន់​គិតគូ​រឿង​រៀបចំ​សេរី​មង្គល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដ​ដ៏​មាន​ប្រជាប្រិយភាព ទឹម រ​ដ្ឋា បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​មានការ​រង់ចាំ និង​ចង់​ឃើញ​ការ​រៀបចំ​សេរី​មង្គល​របស់​នាង​ជា​ខ្លាំង​ជាមួយនឹង​គូ​សេ្ន​ហ៍​ដែល​ស្រលាញ់​គ្នា​រាប់​ឆ្នាំ​មក​ហើយ ។ ជុំវិញ​មហាជន​កំពុង​តែ​រង់ចាំ​មើល​ពិធី​រៀបចំ​ទៅ​តាម​ប្រពៃណី​ដូច​បណ្តាញ​សិល្បៈករ​ដ៏​ទៃ​ទៀត…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដ​ដ៏​មាន​ប្រជាប្រិយភាព ទឹម រ​ដ្ឋា បាន​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​មានការ​រង់ចាំ និង​ចង់​ឃើញ​ការ​រៀបចំ​សេរី​មង្គល​របស់​នាង​ជា​ខ្លាំង​ជាមួយនឹង​គូ​សេ្ន​ហ៍​ដែល​ស្រលាញ់​គ្នា​រាប់​ឆ្នាំ​មក​ហើយ ។

ជុំវិញ​មហាជន​កំពុង​តែ​រង់ចាំ​មើល​ពិធី​រៀបចំ​ទៅ​តាម​ប្រពៃណី​ដូច​បណ្តាញ​សិល្បៈករ​ដ៏​ទៃ​ទៀត ស្រាប់តែ​តារា​សម្តែង​រាង​ខ្ពស់​ស្រ​ឡេះ​រូប​នេះ​បាន​លើក​ឡើង​ថា មិន​ទាន់​គិតគូ​នៅ​រឿង​រៀបចំ​មង្គលការ​ទៅ​តាម​ប្រពៃណី​អោយ​ចាស់ទុំ​សងខាង​បានដឹង​លឺ​នោះ​ទេ បើ​ទោះជា​ស្រលាញ់​គ្នា​អស់​រយៈពេល ៥​ឆ្នាំ​មក​ហើយ ។

យ៉ាងណាមិញ ចំពោះ​មូលហេតុ​រវាង​នាង និង​គូស្នេហ៍​ជា​ជនជាតិ​អា​មេ​រិ​ក​លោក Jovany Antonio ដែល​ជា​អ្នកជំនួញ​មួយ​រូប​នេះ​ទៅ​លើ​ការ​មិន​ទាន់​សម្រេចចិត្ត​រៀប​ការ ពីព្រោះ​តែ​រូប​នាង​មិន​ទាន់​បាន​ស្វែង​យល់ចិត្ត​គ្នា​អោយ​ច្បាស់​នោះ ពោល គឺ​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត ដើម្បី​សិក្សា​ស្វែង​យល់ចិត្ត​គ្នា ដោយសារ​តែ​អ្នក​ទាំង​២ មិន​បាន​រស់នៅ​ជាមួយ​គ្នា​ទេ​សព្វថ្ងៃ​ដូច​គូ​សេ្ន​ហ៍បរ​ទេស​ផ្សេង​ទៀត​ដែល​បាន​រស់នៅ​ជាមួយ​គ្នា ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​បង្ហាញ​ម៉ូត​រាង​តូច​ច្រឡឹង មាន​វ័យ​៣៤​ឆ្នាំ​រូប​នេះ​នៅ​តែ​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង បើ​ទោះបីជា​វ័យ​កាន់តែ​ច្រើន​ក៏​ដោយ​ពីព្រោះ​រូប​នាង​នៅ​តែ​មាន​សមត្ថភាព​នៅ​ក្នុង​ទីផ្សារ​សិល្បៈ​តាម​រយៈ​ការ​សម្តែង​ជាដើម ៕

កែសម្រួលដោយ