ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស​! អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ចោទសួរ​ករុណា​ពេជ្រ​ភ្លាម​ៗ​រឿង​ថា​ឲ្យ​លោក​ហេង ឡុ​ង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ផ្ទុះ​ការ​វិភាគ​ទៅ​ដល់​មហាជន​រវាង​លោក ខេ​ម និង​ផលិតកម្ម​ថោ​ន កាលពី​ពេល​ថ្មី​ៗ ត្រូវ​បាន​ធ្វើការ​ដោះស្រាយ​រវាង​ភាគី​ទាំង​២ បាន​បញ្ចប់​ដោយ​គ្មាន​ជម្លោះ​តទៅ​ទៀត និង​រាប់អាន​គ្នា​បន្ត ក្រោយ​ពី​លោក…

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ផ្ទុះ​ការ​វិភាគ​ទៅ​ដល់​មហាជន​រវាង​លោក ខេ​ម និង​ផលិតកម្ម​ថោ​ន កាលពី​ពេល​ថ្មី​ៗ ត្រូវ​បាន​ធ្វើការ​ដោះស្រាយ​រវាង​ភាគី​ទាំង​២ បាន​បញ្ចប់​ដោយ​គ្មាន​ជម្លោះ​តទៅ​ទៀត និង​រាប់អាន​គ្នា​បន្ត ក្រោយ​ពី​លោក ហេង ឡុ​ង បាន​បង្ហោះ​នៅ​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០​កន្លង​មកនេះ ។

តែ​យ៉ាងណា​ក៏​នៅ​តែ​មាន​សិល្បៈករ រួម​អាជីព​ជាមួយនឹង​ផលិតកម្ម​ចាស់ នៅ​តែ​បង្ហាញ​សារ​ជា​បន្តបន្ទាប់​ដែល​នៅ​ក្នុង​នោះ​មហាជន​សង្កេត​ឃើញ​មាន​តារាចម្រៀង ករុណា ពេជ្រ បាន​បង្ហោះ​សារ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក និង​បាន​ខំ​មិន​លេង​ជាមួយនឹង​មិត្តភក្ដិ​នៅ​ក្នុង​បណ្តាញ​សង្គម​ជា​ច្រើន ។

ដោយឡែក​នៅ​ក្នុង​ការ​លេង​ខំ​មិន​របស់​លោក ករុណា ពេជ្រ បាន​និយាយ​ពាក្យ​ទៅ​កាន់​លោក​ហេង ឡុ​ង​ថា «​បង ហេង​ឡុ​ង គេង​ទៅ តិច​រស់​មិន​សម​ហេតុផល​» បន្ទាប់​ពី​ឃើញ​សារ​មួយ​នេះ​មក ស្រាប់តែ​អ្នក នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហោះ​សារ​ថ្មី​មួយ​ដែល​បន្ថែម​ពីលើ​ការ​ខំ​មិន​នោះ ដោយ​ចោទសួរ​ករុណា ពេជ្រ យ៉ាង​ចំ​ៗ​ថា «​ហេតុ​អ្វី? រស់​មិន​សម​ហេតុផល​យ៉ាងម៉េច ពេជ្រ? គំរាម?​»

បន្ទាប់​ពី​ប្រធាន​សមាគម​ន៍​សិល្បៈ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សរសេរ​បែប​នេះ​រួច​មក​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទៅ​ដល់​មហាជន ជា​ហេតុ​ធ្វើ​អោយ​មហាជន​យល់​ថា រឿង​នេះ​អាច​មិន​ទាន់​ចប់​នោះ​ទេ ចំណែក​លោក ករុណា ពេជ្រ​ផ្ទាល់​ក៏​មិន​បាន​តប​សារ​អ្វី​បន្ថែម​ទៀត​ដែរ ៕

កែសម្រួលដោយ