ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ៖ «​ក្មេង​ៗ៤៦៣​លាន​នាក់​លើ​សកល​លោក គ្មាន​លទ្ធភាព​រៀន​អន​ឡាញ​»

3 ឆ្នាំ មុន

អង្គការសហប្រជាជាតិ​៖ យោង​តាម​ការ​សិក្សា​របស់​អង្គការសហប្រជាជាតិ (UN) ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​បានឱ្យ​ដឹង​ថា ចំ​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ សាលារៀន​មួយ​ចំនួន​ត្រូវ​បាន​បិទទ្វារ ខណៈ​ដែល​សិស្ស​មួយ​ភាគ​បី​នៅ​លើ​ពិភពលោក គ្មាន​លទ្ធភាព​អាច​រៀន​អន​ឡាញ​បាន​។ សរុប​មក​មាន​កុមារ​ប្រមាណ ៤៦៣​លាន​នាក់…

អង្គការសហប្រជាជាតិ​៖ យោង​តាម​ការ​សិក្សា​របស់​អង្គការសហប្រជាជាតិ (UN) ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​បានឱ្យ​ដឹង​ថា ចំ​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ សាលារៀន​មួយ​ចំនួន​ត្រូវ​បាន​បិទទ្វារ ខណៈ​ដែល​សិស្ស​មួយ​ភាគ​បី​នៅ​លើ​ពិភពលោក គ្មាន​លទ្ធភាព​អាច​រៀន​អន​ឡាញ​បាន​។

សរុប​មក​មាន​កុមារ​ប្រមាណ ៤៦៣​លាន​នាក់ ខ្វះខាត​ឧបករណ៍ ឬ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដើម្បី​បន្ត​ការ​សិក្សា​ពី​ចម្ងាយ (​រៀន​អន​ឡាញ​)​។

លោកស្រី Henrietta Fore នាយក​ប្រតិបត្តិ​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ចំនួន​កុមារ​ដែល​ការ​អប់រំ​របស់​ពួក​គេ​ត្រូវ​បាន​រំខាន​ទាំងស្រុង​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ គឺជា​ភាព​អាសន្ន​នៃ​ការ​អប់រំ​ទូ​ទាំង​ពិភពលោក​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា ៖ «​ផលវិបាក​អាច​កើត​មាននៅ​ក្នុង​សេដ្ឋកិច្ច​និង​សង្គម​រាប់​ទសវត្សរ៍​ខាង​មុខ​»​។

អង្គការសហប្រជាជាតិ​ប៉ាន់​ប្រមាណ​ថា​កុមារ​ចំនួន ១.៥​ពាន់​លាន​នាក់​នៅ​ទូ​ទាំង​ពិភពលោក​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​បិទទ្វារ ឬ​ការ​បិទ​សាលារៀន​ដែល​កើតឡើង​ដោយសារ​ជំងឺ​រាតត្បាត​។

របាយការណ៍​នេះ​បាន​គូសបញ្ជាក់​ពី​ភាព​ខុស​គ្នា​នៃ​ភូមិសាស្ត្រ​ក្នុង​ការ​ទទួល​បានការ​អប់រំ​ពី​ចម្ងាយ ដែល​មាន​ផល​ប៉ះពាល់​ទៅ​ផ្នែក​អឺរ៉ុប តិច​ជាង​នៅ​ទ្វីបអាហ្វ្រិក ឬ​ផ្នែក​ខ្លះ​នៃ​ទ្វីបអាស៊ី​។

របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ផ្អែក​លើ​ទិន្នន័យ​ដែល​ប្រមូល​បាន​ពី​បណ្តា​ប្រទេស​ប្រហែល ១០០ ដោយ​វាស់​ស្ទង់​ការ​ចូល​ប្រើ​អ៊ី​ន​ធើ​រ​ណេ​ត ទូរទស្សន៍ និង វិទ្យុ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ