ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​រំពឹង​ថា នឹង​មាន​វ៉ាក់សាំង​កូវីដ​​ប្រើប្រាស់​នៅ​ដើមឆ្នាំ​ក្រោយ

3 ឆ្នាំ មុន

អា​ល្លឺ​ម៉​ង់ ៖ មជ្ឈមណ្ឌល​ការពារ​ជំងឺ​របស់​អា​ល្លឺ​ម៉​ង់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាជ្ញាធរ​សុខាភិបាល​អា​ឡឺ​ម៉​ង់​រំពឹង​ថា វ៉ាក់សាំង​មួយ ឬ​ច្រើន ដែល​ផលិត​មក​សម្រាប់​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ នឹង​ត្រូវ​បាន​ត្រៀម​រួចរាល់​នៅ​ដើមឆ្នាំ​២០២១​។ វិទ្យាស្ថាន Robert-Koch…

អា​ល្លឺ​ម៉​ង់ ៖ មជ្ឈមណ្ឌល​ការពារ​ជំងឺ​របស់​អា​ល្លឺ​ម៉​ង់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អាជ្ញាធរ​សុខាភិបាល​អា​ឡឺ​ម៉​ង់​រំពឹង​ថា វ៉ាក់សាំង​មួយ ឬ​ច្រើន ដែល​ផលិត​មក​សម្រាប់​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ នឹង​ត្រូវ​បាន​ត្រៀម​រួចរាល់​នៅ​ដើមឆ្នាំ​២០២១​។

វិទ្យាស្ថាន Robert-Koch (RKI) បាន​និយាយ​ថា​៖ «​ទិន្នន័យ​បច្ចុប្បន្ន​បាន​បង្ហាញ​ថា វ៉ាក់សាំង​ប្រឆាំង​នឹង​កូ​វី​ដ​១៩ មាន​មួយ​ឬ​ច្រើន ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​ទទួលស្គាល់​សម្រាប់​ការ​ផលិត​ប្រើប្រាស់​ដំបូង នៅ​ដើមឆ្នាំ​២០២១»​។

ជាមួយ​គ្នា​នេះ​ដែរ វិទ្យាស្ថាន​នេះ​ក៏​បាន​ព្រមាន​ផង​ដែរ​ថា អាច​មានការ​ខ្វះខាត​នៃ​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ដែល​នឹង​អាច​ផលិត​បាន​នេះ​។

RKI បាន​បន្ថែម​ទៀត​ថា​៖ «​វា​ត្រូវ​បាន​គេ​រំពឹង​ថា នៅ​ពេល​ចាប់ផ្តើម​នឹង​មិន​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ទាំងមូល​ទេ ដូច្នេះ​អាទិភាព​គឺ​ចាំបាច់​» ។

បច្ចុប្បន្ន​ប្រទេស​អា​ល្លឺ​ម៉​ង់ មាន​ក្រុមហ៊ុន​ដាក់​ពាក្យ​ធ្វើ​វ៉ាក់សាំង​ជា​ច្រើន​ក្នុង​ដំណាក់កាល​នៃ​ការ​ធ្វើតេស្ត​ផ្សេង​ៗ​គ្នា​។ ក្នុង​ចំណោម​ការ​ជឿនលឿន​បំផុត គឺ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន Biontech / Pfizer និង CureVac ដែល​ទាំង​ពីរ​បាន​ទទួល​ជំនួយ​ពិសេស​ពី​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់ ដើម្បី​ព​ន្លឿ​ន​ការ​សាកល្បង​និង​ពង្រីក​សមត្ថភាព​ផលិតកម្ម​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ