ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចំនួន​២​ចាប់ដៃ​គ្នា ចង់​ទិញ​យក TikTok ហើយ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ ក្រុមហ៊ុន​លក់រាយ​អា​មេ​រិ​ក Walmart បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Microsoft ក្នុង​ការ​ទិញ TikTok ដែល​ជា​កម្មវិធី​វី​ដេ​អូ​ខ្លី​ៗ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន…

អា​មេ​រិ​ក ៖ ក្រុមហ៊ុន​លក់រាយ​អា​មេ​រិ​ក Walmart បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បាន​សហការ​ជាមួយ​ក្រុមហ៊ុន Microsoft ក្នុង​ការ​ទិញ TikTok ដែល​ជា​កម្មវិធី​វី​ដេ​អូ​ខ្លី​ៗ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន និង​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​រដ្ឋបាល​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) លើ​ការ​រំខាន​ដល់​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​។

កម្មវិធី​នេះ ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ព្យុះ​ការទូត​រវាង​ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​ទីក្រុង​ប៉េ​កាំ​ង ចាប់តាំងពី​លោក Trump បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​កាលពី​ថ្ងៃ​ទី​៦ ខែសីហា ផ្តល់​ឱ្យ​ជនជាតិ​អា​មេ​រិ​ក​ចំនួន ៤៥​ថ្ងៃ ដើម្បី​បញ្ឈប់​ការ​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុនមេ​របស់ TikTok ដែល​ជា​ក្រុមហ៊ុន​ចិន ByteDance ។

លោក​ប្រធានាធិបតី​បាន​អះអាង​ថា TikTok អាច​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រទេស​ចិន ដើម្បី​តាមដាន​ទីតាំង​របស់​និ​យោ​ជិ​ក​សហព័ន្ធ កសាង​សំណុំ​ទិន្នន័យ​លើ​ប្រជាជន​សម្រាប់​ការ​គំរាមកំហែង​និង​ធ្វើ​ចារកម្ម​ក្រុមហ៊ុន​។

បទបញ្ជា​នេះ បាន​កំណត់​កាលកំណត់​សម្រាប់​ការ​លក់ TikTok ទៅ​ឱ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក ដោយ​លោក Trump បាន​ទទូច​ថា​សហរដ្ឋអាមេរិក​គួរតែ​ខិតខំ​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​នេះ​កើតឡើង​។

ក្រុមហ៊ុន​លក់រាយ Walmart បាន​ប្រាប់ AFP ថា​៖ «​យើង​មាន​ទំនុកចិត្ត​ថា ភាព​ជា​ដៃគូ​របស់​ក្រុមហ៊ុន Walmart និង Microsoft នឹង​ឆ្លើយ​តប​បាន​ទាំង​ការ​រំពឹង​ទុក​របស់​អ្នក​ប្រើប្រាស់ TikTok នៅ​សហរដ្ឋអាមេរិក ស្រប​ពេល​ដែល​មានការ​ព្រួយបារម្ភ​ពី​ការ​កំណត់​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក​»​។

យោង​តាម​អ្នកវិភាគ​បាន​លើក​ឡើង​ថា​ក្រុមហ៊ុន Walmart ទំនងជា​ចាប់អារម្មណ៍​នឹង TikTok ព្រោះតែ​កម្មវិធី​នេះ​អាច​ជួយ​ក្រុមហ៊ុន​របស់​ខ្លួន កាន់តែ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​ដើរ​ផ្សារ​វ័យក្មេង ដែល​មាន​ទំនោរ​ទៅ​លើ​ការ​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ