ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CEO របស់​ក្រុមហ៊ុន TikTok លា​ឈប់​​ពី​តំណែង​ហើយ

3 ឆ្នាំ មុន

អា​មេ​រិ​ក ៖ នាយក​ប្រតិបត្តិ (CEO) របស់​ក្រុមហ៊ុន TikTok លោក Kevin Mayer បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា…

អា​មេ​រិ​ក ៖ នាយក​ប្រតិបត្តិ (CEO) របស់​ក្រុមហ៊ុន TikTok លោក Kevin Mayer បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក​បាន​លាឈប់​ពី​ក្រុមហ៊ុន​ដោយសារ​តែ​ភាព​តានតឹង​កើនឡើង​រវាង​ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​ទីក្រុង​ប៉េ​កាំ​ង ជុំវិញ​កម្មវិធី TikTok ដែល​ជា​កម្មសិទ្ធិ​របស់​ចិន​។

ការ​លាលែង​ពី​តំណែង​របស់​លោក Mayer ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ក្រុមហ៊ុន TikTok បាន​ដាក់​ពាក្យបណ្តឹង​ជំទាស់​នឹង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ជុំវិញ​ការ​អះអាង​ថា កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​មាន​ប្រជាប្រិយភាព​នេះ អាច​ត្រូវ​បាន​ប្រើ​ដើម្បី​ស៊ើបការណ៍​លើ​ជនជាតិ​អា​មេ​រិ​ក​។

TikTok បាន​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ព្យុះ​ការទូត​រវាង​អា​មេ​រិ​ក​និង​ចិន ហើយ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​នៅ​ថ្ងៃ​ទី​៦ ខែសីហា ដោយ​ផ្តល់​សិទ្ធិ​ដល់​ជនជាតិ​អា​មេ​រិ​ក​ចំនួន​៤៥​ថ្ងៃ ដើម្បី​បញ្ឈប់​ការ​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុនមេ​របស់ TikTok ឈ្មោះ​ថា ByteDance​។

TikTok ដែល​ត្រូវ​បាន​គេ​ទាញ​យក​ចំនួន ១៧៥​លាន​ដង​នៅ​សហរដ្ឋអាមេរិក និង​ច្រើន​ជាង​មួយ​ពាន់​លាន​ដង​នៅ​ជុំវិញ​ពិភពលោក បាន​ជំទាស់​នឹង​បណ្តឹង​ដែល​បទបញ្ជា​របស់ Trump ថា គឺជា​ការ​ប្រើ​ខុស​នៃ​ច្បាប់​អំណាច​សេដ្ឋកិច្ច​បន្ទាន់​អន្តរជាតិ ពីព្រោះ​វេទិកា​ដែល​អ្នក​ប្រើប្រាស់​ចែករំលែក​ជា​ញឹកញាប់​មិនមែន​ជា​ការ​គម្រាមកំហែង​អ្វី​នោះ​ទេ​។

ក្រុមហ៊ុន TikTok បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ៖ «​យើង​សូម​កោតសរសើរ​ចំពោះ​សក្ដានុពល​នយោបាយ​នៃ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បាន​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​នូវ​អ្វី​ដែល​ជា​តួនាទី​របស់ Kevin ហើយ​យើង​គោរព​ការ​សម្រេចចិត្ត​របស់​គាត់​យ៉ាង​ពេញលេញ​។ យើង​សូម​អរគុណ​គាត់​ចំពោះ​ពេលវេលា​របស់​គាត់​នៅ​ក្រុមហ៊ុន ហើយ​ជូនពរ​គាត់​មានសំណាង​ល្អ​»៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ