ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ឆ្នាំ​នេះ ត្រូវ​លើក​ទៅ​ឆ្នាំ​ក្រោយ

3 ឆ្នាំ មុន

ស្វី​ស ៖ វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស នឹង​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ…

ស្វី​ស ៖ វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) នៅ​ទីក្រុង Davos ប្រទេស​ស្វី​ស នឹង​ត្រូវ​លើក​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩​។ ការ​ប្រជុំ​ដែល​ត្រូវ​បាន​ធ្វើ​ឡើងជា​ធម្មតា​នៅ​ខែមករា ឥឡូវនេះ​នឹង​ត្រូវធ្វើ​ឡើង​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ​វិញ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​របស់ World Economic Forum (WEF) បាន​និយាយ​ថា​៖ «​ការ​សម្រេចចិត្ត​មិន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ងាយស្រួល​នោះ​ទេ ពីព្រោះ​តម្រូវការ​មេដឹកនាំ​ពិភពលោក​ត្រូវ​រួម​គ្នា​រៀបចំ​រចនាសម្ព័ន្ធ​ងើបឡើង​វិញ​រួម​និង​បង្កើត​ការ​កំនត់​ឡើង​វិញ នៅ​ក្នុង​យុគសម័យ​ក្រោយ​កូ​វី​ដ​១៩ គឺ​បន្ទាន់​ណាស់​។ ទោះ​យ៉ាងណា ដំបូន្មាន​របស់​អ្នកជំនាញ​គឺថា​យើង​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​ហេតុផល​បារម្ភ​ពី​សុវត្ថិភាព​»​។

ឥឡូវនេះ WEF នឹង​រៀបចំ​កម្មវិធី Davos Dialogues ជា​បន្តបន្ទាប់​នៅ​ស​ប្តា​ហ៍​ទី​២៥ ខែមករា​ដែល​មេដឹកនាំ​ពិភពលោក​សំខាន់​ៗ​អាច​ចែករំលែក​ទស្សនៈ​របស់​ពួក​គេ​លើ​ស្ថានភាព​ពិភពលោក​នៅ​ឆ្នាំ ២០២១៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ