ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ទទួលស្គាល់​ឧបករណ៍​តេស្ត​រក​កូ​វី​ដ​ផលិត​ក្នុង​ប្រទេស​របស់​ខ្លួន

3 ឆ្នាំ មុន

ឥណ្ឌា ៖ ក្រុមប្រឹក្សា​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ឥណ្ឌា (ICMR) បាន​ទទួលស្គាល់​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ដែល​ផលិត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដំបូង​គេ​បំផុត នៅ​ទូ​ទាំង​ប្រទេស​។ ក្រុមហ៊ុន Oscar Medicare…

ឥណ្ឌា ៖ ក្រុមប្រឹក្សា​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ឥណ្ឌា (ICMR) បាន​ទទួលស្គាល់​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ ដែល​ផលិត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដំបូង​គេ​បំផុត នៅ​ទូ​ទាំង​ប្រទេស​។

ក្រុមហ៊ុន Oscar Medicare មាន​មូលដ្ឋាន​នៅ​ទីក្រុង​ដេ​លី បាន​និយាយ​ថា ខ្លួន​បាន​បង្កើត​ឧបករណ៍​តេស្ត​យ៉ាង​រហ័ស ដោយ​យកចិត្តទុកដាក់​ជាមួយនឹង Sensitivity ៩៧.៦៦% ខ្ពស់​ជាង​តំរូវការ​របស់ ICMR ដែល​មាន Sensitivity ៩៣% និង Specificity ៩៩% លើ​តម្រូវការ​របស់ ICMR​។ នេះ​គឺជា​ការ​លើក​ឡើង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លោក Anand Sekhri​។

លោក Sekhri បាន​ប្រាប់ CNN ថា​៖ «​តេស្ត​នេះ មិន​តម្រូវ​ឱ្យ​មានការ​ពាក់​សម្លៀក​បំពាក់​ការពារ (PPE) ឬ​បុគ្គលិក​ថែទាំ​សុខភាព​ដែល​ទទួល​ការ​បណ្តុះបណ្តាល​ខ្ពស់​នោះ​ទេ ព្រោះ​វាស្រ​ដៀង​ទៅ​នឹង​ការ​ត្រួតពិនិត្យ​ជំងឺ​ទឹកនោមផ្អែម ដែល​ត្រូវ​បាន​ប្រើ​ដោយ​អ្នកជំងឺ​នៅ​ទូ​ទាំង​ប្រទេស​ឥណ្ឌា​»​។

ការ​ធ្វើតេស្ត​នេះ ត្រូវ​បាន​អនុម័ត​ដោយ ICMR សម្រាប់​ការ​ប្រើប្រាស់​មន្ទីរពិសោធន៍​និង​មន្ទីរពេទ្យ និង​រក​ឃើញ​អង្គ​ប​ដិ​ប្រាណ​ដែល​មាន​មេរោគ​ឆ្លង តាម​រយៈ​ការ​ធ្វើតេស្ត​ចាក់​ម្ជុល​ងាយ​ៗ​។ វា​ផ្តល់​នូវ​លទ្ធផល​ក្នុង​រយៈពេល ១៥​នាទី​។

ឧបករណ៍​ទាំងនេះ នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ស​ប្តា​ហ៍​ដំបូង​នៃ​ខែកញ្ញា​។ ក្រុមហ៊ុន​ក៏​សង្ឃឹមថានឹង​ទទួល​បានការ​យល់ព្រម​ក្នុង​ការ​លក់​ឧបករណ៍​នៅ​តាម​ឱសថស្ថាន ដើម្បី​ឱ្យ​ពួក​គេ​អាច​ប្រើ​បាន​ដោយ​មនុស្ស​នៅផ្ទះ​។

យោង​តាម​ក្រសួងសុខាភិបាល​ឥណ្ឌា បានឱ្យ​ដឹង​ថា​ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​វីរុស​នេះ​ចំនួន​ជាង ៣.២​លាន​ករណី ហើយ​បាន​ធ្វើតេស្ត​ជាង ៣៧​លាន​ករណី​គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ