ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​​ស្រូវ​អាច​​នឹងប៉ះ​ពាល់​​​ជាង​៨​ម៉ឺន​ហិ​កតា ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​ ស្រូវ​ដែល​ប៉ះ​ពាល់​មាន​ផ្ទៃដី​ជាង​៨​ម៉ឺន​ហិ​កតា ​ប៉ុន្តែ​បើសិនជា​មាន​ភ្លៀង​អំឡុង​ស​ប្តា​ហ៍​នេះ គឺអាច​ផុត​ពីការប៉ះ​ពាល់​ ​។ ​លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​ ស្រូវ​ដែល​ប៉ះ​ពាល់​មាន​ផ្ទៃដី​ជាង​៨​ម៉ឺន​ហិ​កតា ​ប៉ុន្តែ​បើសិនជា​មាន​ភ្លៀង​អំឡុង​ស​ប្តា​ហ៍​នេះ គឺអាច​ផុត​ពីការប៉ះ​ពាល់​ ​។

​លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តបន្ទាយមាន​ជ័យ​បាន​ប្រាប់​ថា​៖ ​ក្រោយ​ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវ​ដែល​រង​ផល​ប៉ះ​ពាល់​គ្មាន​ទឹក​ក្នុង​ស្រែ​នៅ​ស្រុក​អូរ​ជ្រៅ​ ដោយ​គ្រោះ​រាំង​ស្ងួត​ត្រូវ​បាន​អូស​បន្លាយ​គ្មាន​ទឹក​ក្នុង​ស្រែ​ដែលប៉ះ​ពាល់​នៅ​ផ្នែក​ខាងត្បូង​ផ្លូវជាតិ​លេខ​៥​ មាន​ផ្ទៃដី​៣.៨០១​ហិ​កតា ខូ​ខ​ខាត​២៦០​ហិ​កតា​និង​នៅ​ផ្នែក​ខាងជើង​ផ្លូវជាតិ​លេខ​៥​ មានទឹក​អាច​បូម​ឬ​បង្ហូរ​ចូល​ស្រែ​បាន​ដោយ​ទឹកធ្លាក់​ពី​ស្រុក​ស្វាយចេក​ដោយ​ទឹកភ្លៀង​។

លោក​បាន​បញ្ជាក់​ថា ​​កាលពី​ខែមិថុនា​ដល់​ខែ​កក្កដា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ ដោយ​គ្រោះ​រាំង​ស្ងួត​ ត្រូវ​បាន​អូស​បន្លាយ​គ្មាន​ទឹក​ស្រូវ​ដែល​ប៉ះ​ពាល់​មាន​ផ្ទៃដី​៤៨.៨៨២​ហិ​កតា​ក្នុង​នោះ​មាន​ស្រូវធ្ងន់​៤.៣៣២​ហិ​កតា ស្រូវកណ្តាល​១៦.៥៦០​ហិ​កតា ស្រូវស្រាល​២៧.៩៩០​ហិ​កតា និង​ខូចខាត​មាន​ផ្ទៃដី​២.៧៨០​ហិ​កតា ស្រូវស្រាល​មាន​២.៧៨០​ហិ​កតា​។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ បាន​បញ្ជាក់​ថា​៖​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០​នេះ​ស្រូវ​ដែល​ប៉​ពាំ​ល់​មាន​ផ្ទៃដី​៨​ម៉ឺន​ហិ​កតា​ ដែល​ប៉ៈ​ពាល់​មានស្រុក​អូរ​ជ្រៅ ស្រុក​មង្គល​បូ​រី ក្រុង​សិរី​សោ​ផ័​ណ បើសិនជា​មាន​ភ្លៀង​ធ្លាក់​រយៈពេល​១​ស​ប្តា​ហ៍​ទៀត​អាច​ថា​ស្រូវ​ផុត​ពី​ផល​ប៉ះ​ពាល់​មាន​តិចតួច ហើយ​ជាក់ស្តែង​ដែល​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មានជ័យ ដឹកនាំ​មន្ត្រី​មន្ទី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវ​រង​ផល​ប៉ះពាល់​ដើម្បី​រក​វិធី​រំដោះ​ដោយ​រក​ប្រភព​ទឹក​បូ​ប​ដាក់​ ដើម្បី​សង្គ្រោះ​ស្រូវ​ប៉ះពាល់ ។

អត្ថបទសរសេរ ដោយ