ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជួញដូរគ្រឿងញៀ.នយ៉ាងគគ្លើន!

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សេចក្តី​រាយ​ការ​ណ៍បឋមថា​ កាលពីព្រឹក​ថ្ងៃ​ទី​២៧ ​សីហា ឆ្នាំ​២០២០ មន្ទីរ​ប្រឆាំង​គ្រឿងញៀននៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិបាន​រៀបចំ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥នាក់​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ពាក់​ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀន​ ដោយ​ខុស​ច្បា​ប្រមាណ​ជាង​១គីឡូក្រាម…

ខេត្តកំពង់ស្ពឺ ៖ សេចក្តី​រាយ​ការ​ណ៍បឋមថា​ កាលពីព្រឹក​ថ្ងៃ​ទី​២៧ ​សីហា ឆ្នាំ​២០២០ មន្ទីរ​ប្រឆាំង​គ្រឿងញៀននៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិបាន​រៀបចំ​បញ្ជូន​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៥នាក់​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ពាក់​ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀន​ ដោយ​ខុស​ច្បា​ប្រមាណ​ជាង​១គីឡូក្រាម ។

ជនសង្ស័យ​ទាំង​៥ នាក់​នោះ​មាន​៖
១-​ឈ្មោះ អ៊ុ​ក សូ​រិ​យា ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ ខ្មែរ ។
២-​ឈ្មោះ ជួន វណ្ណ​: ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ ខ្មែរ ។
៣-​ឈ្មោះ កេ​ត សា​វ៉​ន ភេទ​ប្រុស ៦២​ឆ្នាំ ជនជាតិ ខ្មែរ ។
៤-​ឈ្មោះ វង្ស ង៉​ហុង ភេទ​ស្រី អាយុ ៣០​ឆ្នាំ ជនជាតិ វៀត ណា​ម ។
៥-​ឈ្មោះ ឡុ​ង ស្រី​ពេជ្រ ភេទ​ស្រី អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀនបាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​នាយ​ឧត្តម សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​៧យប់​ថ្ងៃ​ទី​២៤ ​សីហា ឆ្នាំ​២០២០ កម្លាំង​សមត្ត​កិច្ច​ជំនាញនៃ​ការិយាល័យ​ទី​៤ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ ឃឹ​ង សា​រ៉ាត់ នាយករង​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀន បាន​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ខេត្តកំពង់ស្ពឺ ក្រោម​ការ​សម្របសម្រួល​ពី​លោកស្រី ចាត សូរ​ស្មី ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ខេត្ត បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ គ្រឿងញៀន​ខុសច្បាប់​មួយ​ករណី ស្ថិត​នៅ​ភូមិសាស្ត្រ​ផ្លូវជាតិ​លេខ​៣ ក្នុងផ្ទះ​សំណាក់​យីហោ លី ហេង ភូមិ​ព្រៃ​កេះ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

លទ្ធផលឃាត់ខ្លួន​ជនសង្ស័យ​៥នាក់ និង​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​ចំនួន ១២៩៩.៥១ ក្រាម ស្មើ (​ជាង​១​គីឡូ​) ។ ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៥នាក់ និង​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នាំ​មក​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ធ្វើការ​ស្រាវជ្រាវរក​បក្សពួក និង​មេ​ខ្លោងរហូត​ចប់​ការ​ស៊ើបអង្កេត បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​វិញ។

ព័ត៌មានបន្តនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ