ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដក EBA គ្មាន​អ្នក​ចាប់អារម្មណ៍​ ប៉ុន្តែ​ផលិតផល​មិន​អាច​នាំ​ចេញ​បាន​ទើប​ជារឿង​ចាប់អារម្មណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សេចក្តីសម្រេច​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រ​ព​ន្ធ័ អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​គ្រឿង​ស​ម្ពា​វុ​ធ​សម្រាប់​ផលិតផល សម្លៀក បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​មួយ​ចំនួន​ពី​កម្ពុជា ហើយ​ចូល​ជា​ធរមាន​កាលពី ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សេចក្តីសម្រេច​របស់​សហភាព​អឺរ៉ុប​ស្តី​ពី​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រ​ព​ន្ធ័ អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​គ្រឿង​ស​ម្ពា​វុ​ធ​សម្រាប់​ផលិតផល សម្លៀក បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​មួយ​ចំនួន​ពី​កម្ពុជា ហើយ​ចូល​ជា​ធរមាន​កាលពី ថ្ងៃ​ទី ១២​ខែសីហា​កន្លង​មក ថ្មី​ៗ​នេះ​ក៏​ដោយ​សម្រាប់​សហជីព​ក្នុងស្រុក​មួយ​ចំនួន​យល់​ថា គ្មាន​អ្វី​គួរ​ឱ្យ​ចាប់អារម្មណ៍​មិន​ថា កម្មករ ឬ​សហជីព ។ ប៉ុន្តែ​រឿង​ដែល​គួរ​ចាប់អារម្មណ៍ ឬ​ជា បញ្ហា​ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់ គឺ​ផលិតផល​ដែល​ផលិត​បាន​ហើយ​អ្នកបញ្ជា​ទិញ​មិន​ទាន់ ឱ្យ​មានការ​នាំ​ចេញ​នៅឡើយ រក្សា​ទុក​បន្ត​នៅ​តាម​រោងចក្រ​ដែល​ទទួល​បានការ​បញ្ជា​ទិញ ។

លោក​បណ្ឌិត ជួន មុំ​ថុ​ល ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៦ ខែសីហា​មកនេះ​ថា សញ្ញា​នៃ​ការ​ដក EBA នេះ​គ្មាន​ន​ណា​ចាប់អារម្មណ៍​សោះ តែ​ឥឡូវនេះ បញ្ហា​ដែល​គេ​ចាប់អារម្មណ៍​ទីផ្សារ​តែ​គ្មាន​អ្នកទិញ ខោអាវ​គេ​ផលិត​យក​ចេញ​ទៅ​ហើយ​អត់ មាន​អ្នកទិញ ។ ម្នាក់​ៗ​សំងំ​នៅ​តែ​ក្នុងផ្ទះ​អត់​មិន​ហ៊ាន​ចេញ​មក​ខាងក្រៅ​ផ្ទះ ។

លោក​បណ្ឌិត​សង្កត់ធ្ងន់​ដូច្នេះ​ថា «​បញ្ហា EBA នេះ ទាំង​បងប្អូន​កម្មករ​ក្តី​ទាំង​ខ្ញុំ​ក្តី​មិន មានការ​ចាប់អារម្មណ៍​សូ​ម្បី​តែ​បន្តិច ។ បញ្ហា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពួក​យើង គឺ​រឿង​កូ​វី​ដ​-១៩ នេះ​តែ​ម្តង ខោអាវ​ដេរ​រួច​អស់ហើយ អ្នកបញ្ជា​ទិញ​មិន​ទាន់​យក​ទៅ​» ។ ស្ថិត​ក្នុង​កាលៈ ទេសៈ​សព្វ​ថ្ងៃនេះ​មាន​អ្នកបញ្ជា​ទិញ​ខ្លះ គេ​ឱ្យ​រក្សា​ទុក​ផលិតផល​ដែល​បញ្ជា​ទិញ​ទុក​នៅ កម្ពុជា អ្នកបញ្ជា​ទិញ​ខ្លះ គេ​ឱ្យ​បញ្ជូន​ទៅ​ឱ្យ​គេ (​នាំ​ចេញ​) តែ​យើង​ត្រូវ​ចូលរួម​ចំណាយ​ប្រាក់ ខ្លះទៅ​ដល់​ការ​មើលថែ​លើ​ផលិតផល​នៅ​ប្រទេស​គេ​» ។

ការ​ពន្យារ ឬ​ការ​បន្ត​រក្សា​ទុក​ទំនិញ​ដែល​ផលិត​រួច​ហើយ​នៅ​តាម​រោងចក្រ បើ​តាម ការ​សង្កេត​របស់​ប្រធាន​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​នៅ​កម្ពុជា យល់​ឃើញ​ថា វា​មាន​ចំនួន​រោងចក្រ​ច្រើន​ផលិត​បាន​ហើយ​នៅ​ពុំ​ទាន់​បាន​នាំ​ចេញ ហើយ អូស​បន្លាយ​នេះ​វា​អាច​ធ្វើ​ឱ្យ​ទំហំ​នៃ​ការ​ព្យួរការងារ​ក៏​ដូច​ការ​បិទ​ចក្រ​អាច​កើនឡើង​ខ្លះ​បន្ថែម​ទៀត ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​នៅ​កម្ពុជា លើក​ឡើង​ថា បើ​តាម​ការ​តាមដាន​មួយ​រយៈ​ចាប់ពី​ថ្ងៃ​ទី ១២​ខែសីហា នៅ​ពេល​ដែល​សហ ភាព​អឺរ៉ុប​សម្រេច​ដក​ផ្នែក​ខ្លះ​នៃ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​លើកលែងតែ​គ្រឿង​ស​ម្ពា​វុ​ធ (EBA) មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ។ មាន​ន័យ​ថា ស្ថានភាព​នៅ​ជា​ធម្មតា​ដដែល គឺ​ខាង​អ្នកបញ្ជា​ទិញ​មួយ​ចំនួន​គាត់​បានឱ្យ​បង្កក​ទុក ឬ​ផលិត​ទុក រីឯ​អ្នកមួយ​ចំនួន​ត្រូវ បញ្ជូន​ផលិតផល​ចេញ​ទៅ​តាម​ទីផ្សារ​ដែល​អាច​នាំ​ទៅ​បាន​ដដែល ។

លោក​លើក​ឡើង​ថា ក្រុមហ៊ុន ឬ​រោងចក្រ​ដែល​ផលិត​បាន​ហើយ​ពុំ​ទាន់​បាន​នាំ ចេញ​ទៅ​គឺ​មាន​ច្រើន​ជាង​ក្រុមហ៊ុន​ដែល​បាន​នាំ​ចេញ ។ បើ​ផលិត​បាន​ហើយ​មិន​អាច​នាំ ចេញ​ទៅ​បាន​ទេ នេះ​ជា​បញ្ហា​ធំ ធ្វើ​ឱ្យ​ការ​ព្យួរការងារ​មានការ​កើនឡើង​បន្ថែម​ហើយ​ការ បិទ​រោងចក្រ​ក៏​មាន​បន្ថែម​ដែរ ។

ពាក់ព័ន្ធ​និង​រោងចក្រ​ដាក់​ពាក្យ​ព្យួរការងារ​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី ២៦​ខែសីហា​នេះ បើ​តាម​លោក ហេង សួរ បញ្ជាក់​ថា «​រោង ចក្រ​កំពុង​ព្យួរ​សរុប​មាន​ចំនួន ១៣៩ រោងចក្រ ស្មើនឹង​កម្មករនិយោជិត​សរុប​ចំនួន ៦២ ៥៧៦ នាក់ ក្នុង​នោះ​ស្រី ៥២ ០០៩​នាក់​»​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC កាលពី​ថ្ងៃ​ទី ១២​ខែសីហា ឆ្នាំ ២០២០​កន្លង​ទៅ​នេះ​បានឱ្យ​ដឹង​ថា សេចក្តីសម្រេច របស់​សហភាព​អឺរ៉ុប ស្តី​ពី​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់មុខ​ទំនិញ​លើក លែង​តែ​គ្រឿង​ស​ម្ពា​វុ​ធ EBA សម្រាប់​ផលិតផល​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិត​ធ្វើ​ដំ ណើ​រ​មួយ​ចំនួន​ពី​ប្រទេស​កម្ពុជា ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី ១២​ខែសីហា ឆ្នាំ ២០២០ ។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​រៀបចំ ការ​ណែនាំ​នេះ​សម្រាប់​អត្ថប្រយោជន៍ សមាជិក និង​អ្នកបញ្ជា​ទិញ​អន្តរជាតិ ដែល​នឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​សេចក្តីសម្រេច​នេះ ។ការ​ណែនាំ​នេះ​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ភាព​ច្បាស់លាស់​អំពី​ខ្សែបន្ទាត់​ពន្ធ​លើ​ផលិតផល​ដែល​បាត់បង់​អត្ថប្រយោជន៍ EBA និង​ខ្សែបន្ទាត់​ពន្ធ​លើ​ផលិតផល​ដែល​បន្ត​ទទួល​បាន អត្ថប្រយោជន៍​ពី​ការ​មិន​យកពន្ធ និង​មិន​មាន​កូតា​សម្រាប់​ការ​នាំ​ចូល​ទៅ​ទីផ្សារ​សហភាព អឺរ៉ុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ