ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ចោរឆក់​ វ័យក្មេង​២​នាក់ ជា​សិស្សសាលា​ប៊ែ​ល​ធី និងព្រះ​យុគន្ធរ

3 ឆ្នាំ មុន

ភ្នំពេញ ៖ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា បាន​សហការ​ជាមួយ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​ឬ​ស្សី​ទី​៤ បាន​ឃាត់​ជនសង្ស័យ​២​នាក់ ដែល​ជា​សិស្សសាលា​ប៊ែ​ល​ធី​ម្នាក់ និង​ម្នាក់​ទៀត ជា​សិស្សសាលា​យុគន្ធ ពី​បទ​ឆក់​ទូរ​សព្ទ​ដៃ…

ភ្នំពេញ ៖ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា បាន​សហការ​ជាមួយ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូ​ឬ​ស្សី​ទី​៤ បាន​ឃាត់​ជនសង្ស័យ​២​នាក់ ដែល​ជា​សិស្សសាលា​ប៊ែ​ល​ធី​ម្នាក់ និង​ម្នាក់​ទៀត ជា​សិស្សសាលា​យុគន្ធ ពី​បទ​ឆក់​ទូរ​សព្ទ​ដៃ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៦៦Eo ផ្លូវ​២១៧ ភូមិ​៥ សង្កាត់ អូ​ឬ​ស្សី​៤ ខណ្ឌ​៧​មក​រា កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ ។

បើ​តាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជា​សិស្សសាលា​ទាំង​២​នាក់​នេះ រួម​មាន ៖ ទី​១-​ឈ្មោះ ឡុ​ង ស៊ុន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្សសាលា​ប៊ែ​ល​ធី ស្នាក់​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ (​ពិនិត្យ​ទឹកនោម គ្មាន​សារធាតុ​ញៀន​) និង​ទី​២-​ឈ្មោះ សឿ ចាន់​ឡឺ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្សសាលា​ព្រះ​យុគន្ធរ ស្នាក់​នៅ​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង (​ពិនិត្យ​ទឹកនោម មាន​សារធាតុ​ញៀន​) ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ព្រ ហ៊ី​ម​សា​ម៉ា ភេទ​ស្រី អាយុ​២៨​ឆ្នាំ ខ្មែរឥស្លាម បុគ្គលិក​ក្រុ​ហ៊ុន ស្នាក់​នៅផ្ទះ​លេខ​៨ ផ្លូវជាតិ​លេខ​៦ ភូមិ​មិន​ចាំ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

វត្ថុ​តាង និង​សម្ភារ​ចាប់​យក​ពី​សង្ស័យ​រួម​មាន ៖ ទូរស័ព្ទ​ដៃ​ម៉ាក iPhone X MAX ពណ៌​ខ្មៅ មាន​ស៊ី​ម​លេខ ០៨៧ ៦៥៣ ៦៤៨, ម៉ូតូ​១​គ្រឿង ម៉ា​កនិច​ស៊េរី ២០២០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នុំពេញ 1IJ 1963 ជា​មធ្យោបាយ​ជនសង្ស័យ​ជិះ ធ្វើ​សកម្មភាព​ឆក់ (​ចំពោះ​វត្ថុ​តាង​ជាក់ស្តែង​គឺ​ទូរស័ព្ទ​ដៃ សមត្ថកិច្ច​បាន​ប្រគល់​អោយ​ជន​រង​គ្រោះ​វិញ​ហើយ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​៧​មក​រា ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជូ​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ