ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាម​ស្រែក​ស្បែក​ហៅ ! ចាប់​បាន​ឃាតក​ដែល​ចាក់​សម្លា.ប់​មិត្តភក្តិ​ខ្លួនឯង

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល នា​ព្រលប់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា…

ខេត្តកណ្តាល ៖ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល នា​ព្រលប់​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ឃាតក​ដែល​ចាក់​សម្លាប់​មិត្តភក្តិ​ខ្លួនឯង​នៅ​ស្រុក​ស្អាង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​នៅ​ខេត្តពោធិ៍សាត់​។ ការ​ឃាត់ខ្លួន​នេះ​ដោយ​មានការ​បញ្ជា​ដ៏​ម៉ឺងម៉ាត់ ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ឲ្យ​ផែន​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្តាល សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល នីតិវិធី​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល​។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ លី ពី​ពី អាយុ​២០​ឆ្នាំ និង​ជនល្មើស​ឈ្មោះ គក សំបូរ ហៅ​អាធំ អាយុ​២០​ឆ្នាំ គឺ ជា​មិត្តភក្តិ​ជិតដិត​នឹង​គ្នា​។ ជនសង្ស័យ​មានឈ្មោះ គក សំបូរ ហៅ​អាធំ​។ អំពើ​ឃាតកម្ម​នេះ បាន​កើតឡើង​កាលពី វេលា​ម៉ោង​០៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ក្បាលកោះ ឃុំ​កោះ​ខ្សាច់​ទន្លា ស្រុក​ស្អាង ខេត្តកណ្តាល​។ តាម​ដំណើររឿង​គឺ នៅ​ថ្ងៃ​កើតហេតុ ឈ្មោះ គក សំបូរ ហៅ​អាធំ បាន​ឈ្លោះ​គ្នា​ជាមួយ អ្នក​ដទៃ​ទេ​ក្នុង​វង់​ផឹកស៊ី​។

ប៉ុន្តែ​ជន​រង​គ្រោះ​ឈ្មោះ លី ពី​ពី បាន​ស្តីប្រដៅ​ថា​ឲ្យ​ក្នុង​នាម​ជា​មិត្តភក្តិ​ថា ផឹកស៊ី​ស្រវឹង​ចេះ​តែ​បង្ករឿង​បែប​នេះ​ធ្វើ​ឲ្យ​ជនល្មើស គក សំបូរ ខឹង​តែ​ម្តង​។ លុះដល់​ពេល​ជន​រង​គ្រោះ ជិះ​ម៉ូតូ​ចេញ​មក ក៏​ជនល្មើស​ជិះ​តាម​ពីក្រោយ​ចាក់​សម្លាប់​តែ​ម្តង​រួច​បាន​គេចខ្លួន​បាត់​ស្រមោល​៕ ដោយ ៖ ប៉ឹង ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ