ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឧ​ត្ថ​ម្ភ​ថវិកា ដល់​ពលរដ្ឋ​ក្រីក្រ​ចំនួន​២៤.១៣១​គ្រួសារ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឧ​ត្ថ​ម្ភ​ថវិកា​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​ចំនួន​២៤.១៣១​គ្រួសារ អភិបាលខេត្ត​បញ្ជាក់​ប្រាប់​ក្នុង​ឱកាស ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជាប់​ជាយ​ដែន​ចំនួន​១៨០​គ្រួសារ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០ នៅ​បរិវេណ​វត្ត​សឹ​ង្ហ…

ខេត្តបន្ទាយមានជ័យ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឧ​ត្ថ​ម្ភ​ថវិកា​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​ចំនួន​២៤.១៣១​គ្រួសារ អភិបាលខេត្ត​បញ្ជាក់​ប្រាប់​ក្នុង​ឱកាស ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជាប់​ជាយ​ដែន​ចំនួន​១៨០​គ្រួសារ​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២០ នៅ​បរិវេណ​វត្ត​សឹ​ង្ហ ឃុំ​សឹ​ង្ហ ស្រុក​អូរ​ជ្រៅ​។ លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ បាន​មាន​ប្រសាសន៍​ថា​៖

ប្រជាពលរដ្ឋ​ចំនួន​១៨០​គ្រួសារ ដែល​ជា​ចាស់ជរា​ពិការ និង​អ្នក​ផ្ទុកមេរោគ​អេ​ដស៍ និង​ក្មេង​កំព្រា​ដែល​ទទួល​អំណោយ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ជួប​ការ​លំបាក​ក្នុង​ឱកាស​កូ​វី​ដ​-១៩ មាន​ចំនួន​៣​ឃុំ មាន​ឃុំ​សឹ​ង្ហ ឃុំ​ច​ង្ហា ឃុំ​សូ​ភី ស្ថិត​ក្នុងស្រុក​អូរ​ជ្រៅ​។ លោក​បាន​បញ្ជាក់​ថា​៖ អំណោយ​ត្រូវ​បាន​ចែក​ជូន ប្រជាប​ល​រដ្ឋ​ជួប​ការ​លំបាក ក្នុង​ឱកាស​កូ​វី​ដ​-១៩ នេះ​មាន​ចំនួន​១៨០​គ្រួសារ ក្នុង​១​គ្រួសារ​ទទួល​អំណោយ​រាជរដ្ឋាភិបាល​កម្ពុជា មាន​៖ អង្ករ​១​កា​រ៉ុ​ង ទម្ងន់​២០​គីឡូក្រាម​, មី​១​កេស​, មុង​១, កន្ទេល​១, ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ ថវិកា​មួយ​ចំនួន​។

ក្នុង​ឱកាស​ដែល​នាំ​យក​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ជាយ​ដែន ចំនួន​១៨០​គ្រួសារ ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា​៖ អំណោយ​ដែល​នាំ​យក​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គឺជា​អំណោយ​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​ក្នុង​ឱកាស​កូ​វី​ដ​-១៩ នេះ​ជា​ការ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​។ ឯកឧត្តម​បាន​បញ្ជាក់​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ឱកាស​កូ​វី​ដ​-១៩​នេះ បាន​ឧ​ត្ថ​ម្ភ​ថវិការ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រង​គ្រោះ​រហូត​ដល់​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០​នេះ សរុប​ទាំង​៩​ស្រុក ក្រុងមាន​ចំនួន​២៤.១៣១​គ្រួសារ សរុប​ទឹកប្រាក់​មាន​ចំនួន​៤.៨២៩.៣៨៨.០០០​រៀល​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ