ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​៣​នាក់ ពាក់​ពន្ធ​ពី​បទ​ប្រើ​អំពើ​ហិ.ង្សា​វាយ​ចិន​ដូច​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ចិន​៣​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់​ពន្ធ​ពី​បទ​.​ប្រើ​អំពើ​ហិង្សា​លើ​ជនជាតិ​ចិន​ដូច​គ្នា​។ ជនសង្ស័យ​៣​នាក់​នោះ…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ចិន​៣​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ពាក់​ពន្ធ​ពី​បទ​.​ប្រើ​អំពើ​ហិង្សា​លើ​ជនជាតិ​ចិន​ដូច​គ្នា​។ ជនសង្ស័យ​៣​នាក់​នោះ ១.​ឈ្មោះ យ៉ាវ អ៊ី​វ​ស៊ឹង (zhou tong an) ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ទីកន្លែង​កំណើត​ប្រទេស​ចិន មាន​ទីលំនៅ​បច្ចុប្បន្ន ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​មាន​ជ័យ ជា​មេការ​វិស្វករ​អណ្ដូងរ៉ែ​។ ២.​ឈ្មោះ wu Hongbo ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទីកន្លែង​កំណើត​ប្រទេស​ចិន មក​ស្នាក់​នៅ​ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​មាន​ជ័យ មានមុខរ​បរជា​កម្មករ​អណ្ដូងរ៉ែ។

និង​៣.​ឈ្មោះ Gao Ping ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ទីកន្លែង​កំណើត​ប្រទេស​ចិន មក​ស្នាក់​ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​មាន​ជ័យ មានមុខរ​បរជា​កម្មករ​អណ្ដូងរ៉ែ ។ ដើមចម​បណ្តាល​ឲ្យ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​៣ នាក់​នោះ​ត្រូវ​បាន​គេ​ដឹង​ថា ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​ប្រើ​អំពើ​ហិង្សា វាយ​ជនជាតិ​ចិន​ដូច​គ្នា កាលពី​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០២០ នៅ​ខេត្ត​ឧត្ត​មាន​ជ័យ បណ្ដាល​ឲ្យ​ភាគី​ម្ខាង​មាន​របួស​ស្នាម​ធ្ងន់ធ្ងរ​។ ក្រោយ​ពី​កើត​មានរឿង​រ៉ាវ​នៅ​ខេត្តឧត្តរមានជ័យ​នោះ​មក ជនសង្ស័យ​ទាំង​៣​នាក់ បាន​គេចខ្លួន​មក​ស្នាក់​នៅ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

លុះ​នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០ ពួក​គេ​ទាំង​៣​នាក់ បាន​ប្រព្រឹត្ត​បទល្មើស​វា​តប់​គ្នា​ទៅ លើ​អ្នក​ដទៃ​១​លើក​ទៀត​។ ដូច្នេះ​ករណី​លើក​ទី​២ នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​សាលា ដំបូង​រាជធានី​ភ្នំពេញ ដែល​ស្ថាប័ន​អយ្យការ​បាន​បើក ការ​ស៊ើប​យ៉ាង​ពេញលេញ រហូត​មានការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​.​ហិង្សា​ដោយ​ចេតនា ទើប​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ទាំង​៣ នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ