ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​មែនទែន​ហើយ ! សួ​ស វី​ហ្សា ធ្វើ​រឿង​យ៉ាងច្រើន​ខណៈ​ជិត​ដល់​ថ្ងៃ​សម្រាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ទឹកដម​សំឡេង​ស្រទន់​អ្នក​នាង សួ​ស វី​ហ្សា ជាមួយនឹង​ស្វាមី លោក​ថម មី បាន​ធ្វើ​អោយ​មហាជន​មាន​ភាព​ច្រណែន​ជំនួស ខណៈ​អ្នក​ទាំង​២​កំពុង​តែ​បង្កើត​នូវ​កម្រង​អនុស្សាវរីយ៍​ជាមួយនឹង​កូន​ដំបូង​របស់​ខ្លួន​ជា​ច្រើន​បែប​យ៉ាងណា…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ទឹកដម​សំឡេង​ស្រទន់​អ្នក​នាង សួ​ស វី​ហ្សា ជាមួយនឹង​ស្វាមី លោក​ថម មី បាន​ធ្វើ​អោយ​មហាជន​មាន​ភាព​ច្រណែន​ជំនួស ខណៈ​អ្នក​ទាំង​២​កំពុង​តែ​បង្កើត​នូវ​កម្រង​អនុស្សាវរីយ៍​ជាមួយនឹង​កូន​ដំបូង​របស់​ខ្លួន​ជា​ច្រើន​បែប​យ៉ាងណា ។

ដោយ​ផ្ទៃពោះ​កាន់តែ​លោត​ធំ​ឡើង​ដែល​បង្ហាញ​ថា តារា​ស្រី​រូប​នេះ​កាន់តែ​ជិត​ដល់​ថ្ងៃ​សម្រាលកូន​ដំបូង​នៃ​ចំណងដៃ​អាពាហ៍ពិពាហ៍​របស់​នាង មហាជន​សង្កេត​ឃើញ​ថា គូស្នេហ៍​ជា​អ្នកសិល្បៈ​មួយគូ​នេះ​បាន​ដឹក​ដៃ​គ្នា​ថតរូប​ជា​លក្ខណៈ​គ្រួសារ​យ៉ាងច្រើន​សន្លឹក​ជាមួយនឹង​ការ​លេង​ស្ទីល​ប្លែក ហើយ​អ្វី​ដែល​ធ្វើ​អោយ​មហាជន​ចាប់អារម្មណ៍​នោះ គឺ​ការ​ថតរូប​ប៉ុន្មាន​សន្លឹក​ក្រោយ​នេះ អ្នក​នាង សួ​ល វី​ហ្សា បង្ហាញ​នូវ​សាច់​ផ្ទៃពោះ​កាន់តែ​ខ្លាំង ។

លើស​ពី​នេះ​ទៅ​ទៀត តារាចម្រៀង​ស្រី​រូប​នេះ​កាន់តែ​ទទួល​បានការ​យល់ចិត្ត ថ្នាក់ថ្នម និង​ភាព​កក់ក្ដៅ​ជាង​មុន​ស្ទើរតែ​រៀងរាល់ថ្ងៃ ជា​ហេតុ​ធ្វើ​អោយ​នាង​កាន់តែ​មាន​ភាព​សប្បាយចិត្ត និង​រឹង​មាំ​កាន់តែ​ខ្លាំង​នៅ​ថ្ងៃ​ពិសេស​គៀក​ជិត​មក​ដល់ បើ​និយាយ​ពី​រូប​សម្ផស្ស​វិញ​ក៏​ស្រស់​ស្អាត​ផូរផង់​មិន​ចាញ់​ពេល​មុន​ៗ​ប៉ុន្មាន​ឡើយ ៕

កែសម្រួលដោយ