ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​កីឡា​ទ្រី​យ៉ា​ត្លុង​ចាស់​បំផុត​លើ​លោក គ្រោង​បន្ត​ការ​ប្រកួត​រហូត​ដល់​វ័យ​៩០​ឆ្នាំ

3 ឆ្នាំ មុន

ជប៉ុន ៖ លោក Hiromu Inada អាយុ ៨៧​ឆ្នាំ ដែល​មាន​វិ​ញ្ញាប​ន​ប័ត្រ​ដាក់​នៅ​លើ​ជញ្ជាំង​ផ្ទះ​របស់​លោក ដោយ​បាន​បញ្ជាក់​ថា លោក​គឺ​អត្ត​ព​លិ​ក​កីឡា​ទ្រី​យ៉ា​ត្លុង…

ជប៉ុន ៖ លោក Hiromu Inada អាយុ ៨៧​ឆ្នាំ ដែល​មាន​វិ​ញ្ញាប​ន​ប័ត្រ​ដាក់​នៅ​លើ​ជញ្ជាំង​ផ្ទះ​របស់​លោក ដោយ​បាន​បញ្ជាក់​ថា លោក​គឺ​អត្ត​ព​លិ​ក​កីឡា​ទ្រី​យ៉ា​ត្លុង ចំណាស់​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ប៉ុន្តែ​បុរស​ជនជាតិ​ជប៉ុន​រូប​នេះ នៅ​តែ​បន្ត​ធ្វើការ​ហ្វឹកហាត់​យ៉ាង​សកម្ម ហើយ​សង្ឃឹមថានឹង​បន្ត​ការ​ប្រកួតប្រជែង​រហូត​ដល់​វ័យ ៩០​ឆ្នាំ​។

រំលឹក​ជូន​ថា នៅ​ឆ្នាំ ២០១៨ ក្នុង​វ័យ៨៥​ឆ្នាំ និង៣២៨​ថ្ងៃ លោក Inada បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Kailua-Kona នៅ​រដ្ឋ​ហា​វ៉ៃ សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ការ​ប្រកួត​កម្មវិធី World Championship Ironman ដែល​អ្នកចូលរួម​ទាំងអស់ សុទ្ធតែ​មាន​អាយុ​ក្មេង​ជាង​លោក​។ ដោយឡែក​ការ​លុប​ចោល​ព្រឹត្តិការណ៍​នេះ កាលពី​ខែតុលា ដោយសារ​ការ​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ មិន​បាន​ធ្វើ​អោយ​លោក​បោះបង់​ចោល​ម​ហិ​ច្ឆិ​តា ដើម្បី​ប្រកួតប្រជែង​នោះ​ទេ​។ ហើយ​លោក​កំពុង​រក្សា​កាលវិភាគ​ហ្វឹកហាត់​ដ៏​សកម្ម សម្រាប់​ការ​វិល​ត្រឡប់​ទៅ​កាន់​កោះ​ហា​វ៉ៃ នៅ​ឆ្នាំ​ក្រោយ​ម្តងទៀត​។

លោក​បាន​ថ្លែងប្រាប់ Reuters ឱ្យ​ដឹង​ថា «​គោលដៅ​របស់ខ្ញុំ គឺ​ជើងឯក​ពិភពលោក​ឆ្នាំ​ក្រោយ​នៅ​ហា​វ៉ៃ​។ ខ្ញុំ​ត្រូវ​តែ​ចូលរួម​ជា​ដាច់ខាត​។ ហើយ​ខ្ញុំ​ពិតជា​ចង់​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក សម្រាប់​ការ​ប្រកួតប្រជែង​នៅ​វ័យចាស់​ជា​ថ្មី​ម្តងទៀត​។ នេះ​ជា​គោលដៅ​បច្ចុប្បន្ន និង​ធំ​បំផុត​របស់ខ្ញុំ​»​។

សូម​បញ្ជាក់​ថា World Championship Ironman ត្រូវ​បាន​គេ​ចាត់ទុកជា​ព្រឹត្តិការណ៍​កីឡា ស៊ូទ្រាំ​ដ៏​ស្វិតស្វាញ​បំផុត ដែល​តម្រូវ​ឱ្យ​អត្ត​ព​លិ​ក​ហែល​ឆ្លង​ទឹក ៣,៨៦​គីឡូម៉ែត្រ​, ជិះ​កង់ ១៨០,២៥​គីឡូម៉ែត្រ និង​រត់​ម៉ា​រ៉ា​តុង ៤២,១៩​គីឡូម៉ែត្រ​ពេញលេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ