ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​មួយ​រូប​ទម្លាយ​ឲ្យ​ដឹង​ថា មុខរបរ​មួយ​ចំនួន​នេះ​នឹង​ធ្វើ​ឲ្យ​ក្លាយជា​អ្នកមាន ឬ​សេដ្ឋី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជា​ច្រើន​នៅ​លើ​ពិភពលោក មានគំនិត​ចង់​ក្លាយជា​អ្នកមាន ឬ​មហាសេដ្ឋី​ជាដើម ហើយ​មនុស្ស​ខ្លះ​បាន​ព្យាយាម​រិះរក និង​គិត​ថា​តើ​ត្រូវធ្វើ​អាជីវកម្ម​បែប​ណា ដើម្បី​បាន​ក្លាយជា​អ្នកមាន ឬ​ជា​សេដ្ឋី​ឆាប់រហ័ស ។…

រាជធានី​ភ្នំពេញ ៖ មនុស្ស​ជា​ច្រើន​នៅ​លើ​ពិភពលោក មានគំនិត​ចង់​ក្លាយជា​អ្នកមាន ឬ​មហាសេដ្ឋី​ជាដើម ហើយ​មនុស្ស​ខ្លះ​បាន​ព្យាយាម​រិះរក និង​គិត​ថា​តើ​ត្រូវធ្វើ​អាជីវកម្ម​បែប​ណា ដើម្បី​បាន​ក្លាយជា​អ្នកមាន ឬ​ជា​សេដ្ឋី​ឆាប់រហ័ស ។ មាន​សំនួរ​មួយ​ចំនួន​បាន​លើក​ឡើង​ថា តើ​រកស៊ី​អ្វី​ទើប​ក្លាយជា​អ្នកមាន​ឆាប់?

ក្នុង​ការ​បកស្រាយ​លោក គឹ​ម ហ៊ា​ង បាន​ប្រាប់​ពីមុខ​របរ​ខ្លះ​ៗ​ដែល​ធ្វើ​ឱ្យ​មានបាន និង​មុខរបរ​ដែល​ធ្វើ​ឱ្យ​យើង​បាន​ក្លាយជា​សេដ្ឋី ។

ជា​ប្រធាន​ក្រុមហ៊ុន​ខ្មែរ​រៀល​អ៊ី​ស្តេត (Khmer Real Estate Co.,Ltd) មួយ​រូប លោក គឹ​ម ហ៊ា​ង បាន​បន្ត​ថា «​មុខរបរ ដែល​យើង​អាច​ក្លាយជា​អ្នក​បាន​ដូច​ជា ការ​បើក​សាលារៀន​ឯកជន ការ​បើក​ភោជនីយដ្ឋាន និង​កន្លែង​ផ្សេង​ៗ និង​ខាង​វិស័យ​សុខាភិបាល​ដូច​ជា មន្ទីរពេទ្យ ឬ​ពេទ្យធ្មេញ ។ ការ​ប្រកប​របរ​ទាំងនេះ​បើ​កាក់កប​អាច​ជា​អ្នកមាន ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​សុទ្ធតែ​បើក​ទៅ​បាន​ជោគជ័យ​ទាំង​អស់នោះ​ទេ គ្រាន់តែ​ថា វា​អាច​មានជោគ​ជ័យ​ភាគច្រើន ប្រសិនបើ​ការ​ប្រកប​របរ​មាន​សមត្ថភាព និង​ស្តង់ដារ​ខ្ពស់ ។ ដូចនេះ​អាជីវកម្ម​ត្រួស​ៗ​ទាំងនេះ​គ្រាន់តែ​អាច​ឱ្យ​យើង​ជា​អ្នកមាន មិន​អាច​ក្លាយជា​មហាសេដ្ឋី​បាន​នោះ​ទេ​» ។

លោក​បាន​បន្ត​ថា «​ការ​វិនិយោគ​ដែល​អាច​ឱ្យ​យើង​ក្លាយជា​មហាសេដ្ឋី​បាន​មាន​ដូច​ជា វិស័យ​អចលនទ្រព្យ និង​របរ​មួយទៀត គឺ​ខាង​វិស័យ​ហិរញ្ញវត្ថុ ជា​ធម្មតា​បើ​គាត់​ចង់​ក្លាយជា​អ្នកមាន​ខ្លាំង គឺ​គាត់​ត្រូវ​តែ​មាន​ក្រុមហ៊ុន​សំណង់ គាត់​ជា​ម្ចាស់​សណ្ឋាគារ ជា​ម្ចាស់​ក្រុមហ៊ុន​អភិវឌ្ឍ​បុរី​ឬ​ខុន​ដូរ និង​អ្នកជា​ម្ចាស់​ធនាគារ ។ ហើយ​ប្រសិនជា​ពួក​គាត់​មាន​ផ្នែក​ទាំង​អស់នេះ ហើយ​គាត់​ត្រូវ​តែ​បើក​ក្រុមហ៊ុន​មួយទៀត ដែល​មិន​គួ​អត់​បាន គឺ​ក្រុមហ៊ុន​ធនា​រ៉ាប់​រ៉​ង​។ ចឹ​ង​មាន​ន័យ​ថាបើ​គាត់​ជា​ម្ចាស់ ក្រុម​ហ៊ុ​សំណង់ ធនាគារ និង​ធនា​រ៉ាប់​រ៉​ង ទាំង​បី​ក្រុមហ៊ុន​នេះ​ហើយ គឺ​មាន​ន័យ​ថា​ពួក​គាត់​ជា​អ្នកមាន​ខ្លាំង ឬ​ជា​សេដ្ឋី​»​។

លោក​បន្ត​ថា គ្មាន​អ្នកមាន​មួយ​ណា​មិន​ចេះ​ទេ ត្រឹមតែ​ពាក្យ​ថា ចង់​ក្លាយជា​អ្នកមាន ហើយ​មិន​មាន​សកម្មភាព​ក៏​មិន​អាច​ទៅ​រួច​ដែរ ។ ហើយ​អ្វី​ដែល​អ្នកមាន​ត្រូវ​ចេះ គឺ​គាត់​ត្រូវ​តែ​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ទីផ្សា​នេះឯង ។ ម្យ៉ា​វិញទៀត​ប្រសិនបើ​មានចំណេះ​ដឹង​ហើយ មិន​ក្លា​ហ៊ាន ក៏​មិន​ប្រាកដ​ថា​បាន​ជោគជ័យ​ដែល មាន​ន័យ​ថា​អ្នកមាន​តែងតែ​ហ៊ាន​សម្រេចចិត្ត និង​បុគ្គល​ដែល​ជោគជ័យ​ភាគច្រើន​លោក អ្នក​នោះ​តែងតែមាន​វិន័យ​តឹង​រ៉ឺ​ង​ក្នុង​ជីវិត​ផ្ទាល់ខ្លួន​។

លោក​ក៏​បាន​បន្ថែម​ថា​អ្នក​ដែល​គេ​អាច កំណត់​ថា​ជា​អ្នកមាន បុគ្គល​នោះ​ទាល់តែ​មាន​លុយ​សុទ្ធ ១​លាន ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ​ទើប​គេ​ហៅ​ថា​អ្នកមាន ប៉ុន្តែ​ជា​ទ្រព្យសម្បត្តិ​ដែល​មាន​ពាក់ព័ន្ធ​នឹង​បំណុល ។ ហើយ​ប្រសិនបើ​គាត់​មានទ្រព្យ​សម្បត្តិ​លើ​ពី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ គេ​អាច​ហៅ​ថា កំពូល​អ្នកមាន​ឬ​សេដ្ឋី គ្រាន់តែ​ថា​ក្នុង​ប្រទេស​យើង មិនសូវ​ហៅ​បែប​នោះ​ទេ គេ​ហៅ​ថា​ឧ​ញ្ញ៉ា​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ