ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុ​ន ឆ័​យ អ​តី​តតំណាងរាស្ត្រ​​គណៈបក្ស​សង្គ្រោះ​ជាតិ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ

3 ឆ្នាំ មុន

លោក សុ​ន ឆ័​យ អតីត​តំណាងរាស្ត្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ល្បីឈ្មោះ​ម្នាក់​បាន​សរសេរ​លិខិតស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ទៅ​កាន់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង…

លោក សុ​ន ឆ័​យ អតីត​តំណាងរាស្ត្រ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ល្បីឈ្មោះ​ម្នាក់​បាន​សរសេរ​លិខិតស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ទៅ​កាន់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង នៅ​ថ្ងៃ​ទី​២៧ សីហា​នេះ ។

ក្នុង​លិខិត​ដែល​លោក​បាន​ចុះហត្ថលេខា លោក​សុ​ន ឆ័​យ បញ្ជាក់​ថា គាត់​ជា​បុគ្គល​អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ​របស់​តុលាការ​កំពូល ។

ដោយ​ផ្អែក​តាម​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​)​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ លោក​ស្នើ​សូម​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។ តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាម​មិន​ឲ្យ​សមាជិក​ជាន់ខ្ពស់​ចំនួន ១១៨ នាក់ ធ្វើ​សកម្មភាព​នយោបាយ ៥ ឆ្នាំ កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​ឆ្នាំ​២០១៧ ។ តែ​ក្រោយ​ពី​មានការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​មក​ទល់​ពេល​នេះ​មាន មន្ត្រីជាន់ខ្ពស់​អតីត​គណបក្សប្រឆាំង​ធំ​មួយ​នេះ​ចំនួន​៩​រូប ក្នុង​ចំណោម​១១៨​រូប នោះ បាន​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។

នេះ​មិន​ទាន់​រាប់​លោក​សុ​ន ឆ័​យ ដែល​ទើប​ស្នើ​សុំ​នៅ​ពេល​នេះនោះ​ទេ ។ លោក​សុ​ន ឆ័​យ​មិន​អាច​ទាន់​ទង​សុំ​ការ​ពន្យល់​បន្ថែម​បាន​ទេ​នៅ​ពេល​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ