ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Daley Blind បញ្ជាក់​ពី​ស្ថានភាព​របស់​ខ្លួន បន្ទាប់​ពី​ដួល​សន្លប់​អំឡុង​ការ​ប្រកួត​មិត្តភាព

3 ឆ្នាំ មុន

ហូ​ឡង់ ៖ កីឡាករ Daley Blind បាន​និយាយ​ថា បច្ចុប្បន្ន​រូបគេ​អារម្មណ៍​ធូរស្បើយ​ច្រើន​ហើយ បន្ទាប់​ពី​បាន​ដួល​សន្លប់ អំឡុង​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល ដែល…

ហូ​ឡង់ ៖ កីឡាករ Daley Blind បាន​និយាយ​ថា បច្ចុប្បន្ន​រូបគេ​អារម្មណ៍​ធូរស្បើយ​ច្រើន​ហើយ បន្ទាប់​ពី​បាន​ដួល​សន្លប់ អំឡុង​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល ដែល Ajax យកឈ្នះ Hertha Berlin ដោយ​លទ្ធផល ១-០ កាលពី​ថ្ងៃ​អង្គា​រ៍​កន្លង​ទៅ​។

អតីត​ខ្សែការពារ​ក្រុម Man United វ័យ ៣០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ថា មាន​ជំងឺ​បេះដូង​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ បន្ទាប់​ពី​មាន​អាកា​រៈ​វិលមុខ អំឡុង​ពេល​ការ​ប្រកួត​ក្រប​ខណ្ឌ Champions League ទល់​នឹង​ក្រុម Valencia ។ គេ​បាន​វិល​ត្រឡប់​មក​ចូលរួម​ជាមួយ​ក្រុម​វិញ​កាលពី​ខែកុម្ភៈ​កន្លង​ទៅ បន្ទាប់​ពី​ទទួល​បានការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ​យ៉ាង​យកចិត្តទុកដាក់​។

សមាជិក​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​រូប​នេះ បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ ដើម្បី​ថ្លែង​អំណរ​អរគុណ​ដល់​អ្នក​គ្រប់​គ្នា ជា​ពិសេស​សម្រាប់​ការ​គាំទ្រ និង​លើកទឹកចិត្ត​។ «​អរគុណ​យ៉ាងច្រើន ចំពោះ​រាល់​សារ​ដែល​ខ្ញុំ​បាន​ទទួល​។ ខ្ញុំ​អាច​និយាយ​ថា ខ្ញុំ​មិន​អី​ទេ ហើយ​ខ្ញុំ​មាន​អារម្មណ៍ល្អ​ណាស់​នៅ​ពេល​នេះ​»​។

ក្លិប​ម្ចាស់​ជើងឯក Eredivisie រដូវ​កាល ២០១៩-២០ ក៏​ចេញ​សេចក្តី​ប្រកាស​មួយ​ផង​ដែរ ដោយ​លើក​ឡើង​ថា គេ​នឹង​ត្រូវ​ទទួល​ការ​ពិនិត្យ​បន្ថែម​ទៀត ហើយនឹង​រង់ចាំ​លទ្ធផល​នៃ​ការ​ធ្វើតេស្ត​ពី​អាកា​រៈ​ជំងឺ​របស់​គេ មុន​ពេល​អាច​វិល​ត្រឡប់​បន្ត​ការ​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ