ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​យក​កាបូប​បាន​១​ថ្ងៃ នគរបាល​ភ្នំពេញ​ថ្មី តាម​ចាប់ខ្លួន​ជនសង្ស័យ​០៦​នាក់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៦​នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​៧​នាក់ (​ដោយ​ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ខ្លួន​) កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ ករណី​ឆក់​កាបូប​យួរដៃ​ពី​ស្ត្រី​ម្នាក់…

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​ភ្នំពេញ​ថ្មី បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៦​នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​៧​នាក់ (​ដោយ​ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ខ្លួន​) កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២០ ករណី​ឆក់​កាបូប​យួរដៃ​ពី​ស្ត្រី​ម្នាក់ ។

ហេតុការណ៍​ឆក់​កាបូប​យួរដៃ​ខាងលើ​នេះ កើតឡើង​កាល​វេលា​ម៉ោង​១៥​និង​៥៥​នាទី​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​ទល់មុខ​សាលា​អន្តរជាតិ​វេ​ស្ទើ​ន ផ្លូវ​១៩៦៦ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ ហេង ចិន្តា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មេផ្ទះ ស្នាក់​នៅផ្ទះ​លេ​៨ ផ្លូវ​បេតុង ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

លោក​វរសេនីយ៍ឯក ហ៊ួ​រ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់​ដែល​ឃាត់ខ្លួន​បាន​រួម​មាន ៖ ទី​១-​ឈ្មោះ ស្រេង បាលី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)​។
ទី​២-​ឈ្មោះ មាស ចាន់​វី​រៈ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​គ្មាន​សារធាតុ​ញៀន​)​។
ទី​៣-​ឈ្មោះ អៀម ពិ​សិទ្ធ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)​។
ទី​៤-​ឈ្មោះ​ថន ប៊ុ​ន​ឆាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​ត្រពាំង​ជើងស្រុក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)​។
ទី​៥-​ឈ្មោះ​វ៉ា​ត់ ថា​រ៉ាត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​ត្រពាំង​ជើងស្រុក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​)​។
និង​ទី​៦-​ឈ្មោះ អ៊ុ​ច ម៉េ​ង​លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​) ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ បឿ​ក កំពុង​រត់គេច​ខ្លួន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន ។

សម្ភារ​បាត់បង់​មាន កាបូប​យួរដៃ​០១, ទូរ​រ​ស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​១១​ម៉េ​ក​, ប្រាក់​ដុល្លា​១.០០០​ដុល្លារ និង​ឯកសារ​មួយ​ចំនួន​។ សម្ភារ​បន្សល់​ទុក រួម​មាន​ម៉ូតូ​០២​គ្រឿង (១-​ម៉ា​កនិច ពណ៌​សលាយ​ទឹកក្រូច ផលិត​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ​ភ្នំពេញ​1IH-826, ២-​ម៉ាក​SCOPY ពណ៌​ស ផលិត​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ​ភ្នំពេញ​1IH-0363 របស់​ក្រុម​ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៦​នាក់​នោះ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ