ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណាយ​អស់​រាប់​ម៉ឺន​ដុល្លារ​ តែទី​បំផុត ​​នឹង​ត្រូវ​រុះរើ​ចោល​​វិញ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​អគារ​សំណាក​ប្រាសាទ​កំពូល​បី​(​ប្រាសាទ​ឋាន​សួ​គ៌​) ​ដែល​អភិ​បាលក្រុង​ប៉ោយ​ប៉ែ​ត​ចាស់ ​លោក​សាន ​ស៊ា​ន​ហូ ​ផ្តួចផ្តើម​កសាង​ឡើង​ដោយ​អះអាង​ថា​មានការ​ឯកភាព​ពី​ថ្នាក់លើ​មួយ​ណា​នោះ​ ពេល​នេះ​នឹង​​ត្រូវ​រុះរើ​ចោល​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ។ នេះ​បើ​យោង​ឯកសា​មួយ​ច្បាប់​ដែល​ទើប​ទទួល​បាន​។​…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​អគារ​សំណាក​ប្រាសាទ​កំពូល​បី​(​ប្រាសាទ​ឋាន​សួ​គ៌​) ​ដែល​អភិ​បាលក្រុង​ប៉ោយ​ប៉ែ​ត​ចាស់ ​លោក​សាន ​ស៊ា​ន​ហូ ​ផ្តួចផ្តើម​កសាង​ឡើង​ដោយ​អះអាង​ថា​មានការ​ឯកភាព​ពី​ថ្នាក់លើ​មួយ​ណា​នោះ​ ពេល​នេះ​នឹង​​ត្រូវ​រុះរើ​ចោល​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ ។ នេះ​បើ​យោង​ឯកសា​មួយ​ច្បាប់​ដែល​ទើប​ទទួល​បាន​។​

អគារ​សំណាក​ប្រាសាទ​កំពូល​បី​នេះ​ កសាង​លើ​ទីតាំង​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ទំហំ​អង្កត់ផ្ចិត​៤០​ម៉ែត្រ​ កំពស់​៣៦​ម៉ែត្រ​ ដែល​លោក​អភិបាលក្រុង​ចាស់​ខាងលើ​លើក​ឡើង​ថា​និង​យក​ថ្មភក់​ពី​ប្រាសាទ​ផ្សេង​មក​កែ​ច្នៃ​លម្អ​រំលេច​ចេញ​ជា​រូបសំណាក​តំណាង​ខេត្ត​នីមួយ​ៗ​ទូ​ទាំង​ប្រទេស​ជំវិញ​ជញ្ជាំង​រូបសំណាក​ប្រាសាទ​កំពូល​បី​ដើម្បី​ងាយស្រួល​ដល់​អ្នកដំណើរ​ជាតិ​និង​អន្តរជាតិ​អាច​ដឹង​ថា​ត្រូវ​ទៅ​កាន់​ខេត្ត​ក្រុង​នីមួយ​ៗ​តាម​ណា​ឬ​មាន​រយៈ​ចម្ងាយ​ប៉ុន្មាន​ថែម​ទៀត​។​

មិនតែប៉ុណ្ណោះ​​ ក្រោយ​ពិធី​ក្រុង​ពិ​លី​ដែល​មាន​តំណាង​មន្ទីរ​ពាក់ព័ន្ធ​និង​អ្នកធំ​ចូលរួម​គគ្រឹកគគ្រេង​គ្រានោះ ​គេ​ឃើញ​មានកា​របង្ហោះ​ជា​ស្លាយ​លើ​អេ​ក្រង់​ទូរ​ទស្ស​ដ៍​ធំ​របស់​កាស៊ីណូ​២​កន្លែង​នៅ​ចំណុច​រង្វង់​មូល​និង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ទាំង​យប់​ទាំង​ថ្ងៃ​បង្អួត​ពី​សោភ័ណ​ភាព​គម្រោង​ប្រាសាទ​សួ​គ៍​នេះ​ជា​ច្រើន​ខែ​ផង​ដែរ​។​ លោក​សាន​ស៊ា​ន​ហូ​អតីត​អភិបាលក្រុង​ចាស់​បច្ចុប្បន្ន​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​កា​សាងសង់​អគារ​សំណាក​ប្រាសាទ​កំពូល​បី​លើ​ទីតាំង​ចំណុច​រង្វង់​មូល​មក​ទល់​ពេល​នេះ​ចំណាយ​ថវិការ​អស់​៣៥​ម៉ឺន​ដុល្លា​អា​មេ​រិ​ក​ដែល​ថវិការ​ទាំងនេះ​បាន​មក​ពី​សប្បុរសជន​ក្នុង​ក្រុង​ក៍​ដូច​ជា​អាជីវករ​ផ្សារ​រុង​ក្លឿ​។

​យ៉ាងណា​ក៏ដោយ ​យោង​ចំណារ​របស់​ក្រសួងមហាផ្ទៃ​១​ច្បាប់​ដែល​ចុះហត្ថលេខា​ដោយ​លោក​សក់​សេដ្ឋា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​៣០​កក្កដា​២០២០​យោង​លិខិត​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​និង​ចំណា​ដ៍​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម​ស ខេ​ង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្រសួង​ពិនិត្យ​ឃើញ​ថា​ដោយសា​កា​សាង​សង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​រូប​ប្រាសាទ​កំពូល​បី​និង​មាន​រចនា​បទ​ជា​ខ្មែរ​រួច​ហើយ​ហេតុនេះ​ពុំ​ចាំបាច់​សាងសង់​សំណាក​ប្រាសាទ​កំពូល​បី​(​ប្រាសាទ​ឋាន​សួ​គ៍​)​នៅ​រង្វង់​មូល​ក្រុង​ប៉ោយ​ប៉ែ​ត​ឡើយ​។

​ម្យ៉ាងទៀត​ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ស្វ័យប្រវត្តិ​នៃ​រនាំង​បាំង​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ផ្លូវជាតិ​និង​កិច្ចព្រមព្រៀង​ដឹក​ជញ្ជូន​ផ្លូវដែក​រវាង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​និង​ព្រះរាជាណាចក្រ​ថៃ​ផង​ដែរ​។​ រដ្ឋបាល​ខេត្ត​ត្រូវ​បញ្ឈប់​កា​សាងសង់​និង​ធ្វើការ​រុះរើ​សំណង់​ខាងលើ​ចេញ​ហើយ​យក​ទីតាំង​នេះ​រៀបចំ​ជា​សួនច្បារ​ដើម្បី​លើក​កំពស់​សោភ័ណ​ភាព​ក្រុង​ប៉ោយ​ប៉ែ​ត​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​។​

សាកសួរ​ចំ​ៗ​ពី​ចំណា​របស់​ថ្នាក់លើ​ឲ្យ​បញ្ឈប់​សាងសង់​និង​រុះរើ​អគារ​សំណាក​ប្រាសាទ​កំពូល​បី​នេះ​លោក​សាន​ស៊ា​ន​ហូ​លើក​ឡើង​ថា​តំបូង​ឡើយ​គាត់​មិន​ចង់​ធ្វើ​ជា​ទ្រង់ទ្រាយ​ធំ​ទេ​ប៉ុន្តែ​ពេល​នោះ​មាន​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​និង​យោបល់​ពី​មន្ត្រី​របស់​ក្រសួង​មួយ​ផង​ដែរ​ទើប​ក្លាយជា​បែប​នេះ​។ លោក​បន្ត​ថា​ ពេល​ធ្វើ​ពិធី​ក្រុង​ពិ​លី​ក៍​មានកា​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​និង​មួយ​ចំនួន​ទៀត​ហើយ​គ្រាន់តែ​វិស្វករ​គូស​ប្លង់​ក៍​ត្រូវ​ចំណាយ​ប្រាក់​ជាង​១​ម៉ឺន​ដុល្លា​ដែរ​។

​គួរ​បញ្ជាក់​ថា​កំពូល​ប្រាសាទ​កំពូល​បី​ ដែល​គេ​ស្ទូច​ចេញពី​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដើម្បី​កសាង​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ថ្មី​ជំនួស​នោះ​កន្លង​មក​គេ​យក​ទៅ​រក្សា​ទុក​លើ​ទឹកដី​កាស៊ីណូ​មួយ​ក្នុងភូមិ​ប៉ោយ​ប៉ែ​ត​ក្រោយមក​ ក៏ត្រូវ​អាជ្ញាធរ​ជំនាន់​ក្រោយ​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​បរិវេណ​វត្ត​មួយ​ឯ​ភូមិ​អូរ​ឬ​ស្សី​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​មាន​ចម្ងាយ​ពី​ច្រក​ទ្វារ​អន្តរជាតិ​យ៉ាងតិច​៧​គីឡូម៉ែត្រ​៕​​

អត្ថបទសរសេរ ដោយ