ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុតែ​ប៉ា​ម៉ាក់​ស្អាត​! កូនស្រី​តារា​បង្ហាញ​ម៉ូ​ដ ប្រាសាទ ដា​វី​ន ពិតជា​ស្រស់​ស្អាត​ដល់​ម្លឹ​ង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទៅ​ដល់​មហាជន​អ្នកគាំទ្រ កាលពី​ខែឧសភា កន្លង​ទៅ​នេះ​ដែល​ស្ងាត់​ៗ​ស្រាប់តែ​អតីត​តារា​សម្ដែង​ស្រី និង​ជា​តារា​បង្ហាញ​ម៉ូ​ដដែល​មាន​សំបុរ​ស្រអែម​ស្រស់ និង​ទម្រង់​មុខ​រូបរាង​ដូច​កូនកាត់​បរទេស នាង ប្រាសាទ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ទៅ​ដល់​មហាជន​អ្នកគាំទ្រ កាលពី​ខែឧសភា កន្លង​ទៅ​នេះ​ដែល​ស្ងាត់​ៗ​ស្រាប់តែ​អតីត​តារា​សម្ដែង​ស្រី និង​ជា​តារា​បង្ហាញ​ម៉ូ​ដដែល​មាន​សំបុរ​ស្រអែម​ស្រស់ និង​ទម្រង់​មុខ​រូបរាង​ដូច​កូនកាត់​បរទេស នាង ប្រាសាទ ដា​វី បង្ហោះ​រូប​ជាមួយ​ដែល​នាង​កំពុង​ពរ​ពោះ​យ៉ាង​ធំ​ជាមួយនឹង​គូស្នេហ៍​ជា​ជនជាតិ​បរទេស​ម្នាក់​នោះ ។

ដោយឡែក​កាលពី​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ តារា​ស្រី​រាង​ខ្ពស់​រូប​នេះ​បាន​សម្រាល​កូនស្រី​ជាទី​ស្រលាញ់​របស់​ខ្លួន​ប្រកបដោយ​សុ​វត្តិភាព និង​សុខភាព​ល្អ​ទាំង​ម្តាយ និង​កូន​ហើយ ដែល​ធ្វើ​អោយ​មហាជន​អ្នកគាំទ្រ​មានការ​អបអរសាទរ​ជំនួស​ទៅ​លើ​ការ​ទទួល​ស្វាគមន៍​កូន​ដំបូង​របស់​នាង ។

យ៉ាងណាមិញ មហាជន​សង្កេត​ឃើញ​ថា កូនស្រី​របស់​តារា​បង្ហាញ​ម៉ូ​ដ ប្រាសាទ ដា​វី​ន រូប​នេះ​កាន់តែ​ប្រែ​ទៅ​ស្រស់​ស្អាត ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជា​ពិសេស​មុខមាត់​គូរ​អោយ​ស្រលាញ់ ស្ទើរតែ​ដូច​ម៉ាក​ប៉ា​គេ​ទៅ​ហើយ បើ​ទោះបីជា​ទើបតែ​មានបាន ១​ស​ប្តា​ហ៍​ក៏​ដោយ នេះ​ក៏​ព្រោះតែ​កូនស្រី​របស់​តារា​ស្រី​រូប​នេះ​ជា​កូនកាត់​បទេស​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អតីត​តារា​បង្ហាញ​ម៉ូ​ដ ប្រាសាទ ដា​វី​ន និង​គូ​សេ្ន​ហ៍​ជា​ជនជាតិ​បរទេស​នោះ កំពុង​តែ​មាន​ភាព​សប្បាយ​ជាមួយនឹង​គ្រួសារ​តូច​របស់​ខ្លួន បើ​ទោះបីជា​អ្នក​ទាំង​២ មិន​ទាន់​បាន​រៀប​ការ​ទៅ​តាម​ប្រពៃណី​ខ្មែរ​អោយ​ចាស់​ៗ​ទាំង​សងខាង​បានដឹង​លឺ​នៅឡើយ ៕

កែសម្រួលដោយ