ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការណ៍ ! ខេមរៈ សិរីមន្ត ចេញមុខបកស្រាយរឿងដូរទ្រនំហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​នេះ ផ្ទុះ​ឡើង​នូវ​ព័ត៌មាន​ថា តារាចម្រៀង ខេមរៈ សិរីមន្ត អាច​នឹង​ដូរ​ពី​ហង្ស​មាស​ឆ្ពោះទៅ​កាន់​ផលិតកម្ម​ថ្មី​របស់​លោក ឡេ​ង ណា​វ៉ា​ត្រា…

រាជធានី​ភ្នំពេញ ៖ មុន​នេះ ផ្ទុះ​ឡើង​នូវ​ព័ត៌មាន​ថា តារាចម្រៀង ខេមរៈ សិរីមន្ត អាច​នឹង​ដូរ​ពី​ហង្ស​មាស​ឆ្ពោះទៅ​កាន់​ផលិតកម្ម​ថ្មី​របស់​លោក ឡេ​ង ណា​វ៉ា​ត្រា ជាទី​ដែល​លោក​ព្រាប សុវត្ថិ កំពុង​ជាប់​ឈ្មោះ​ជាតា​រា​ថ្មីថ្មោង ។ មានការ​លើក​ឡើង​ថា សិរីមន្ត មិនយូរ​ទេ អាច​នឹង​មក​តាម​ព្រាប សុវត្ថិ ដើម្បី​រួម​គ្នា​សាង​ស្នាដៃ និង​កសាង​មុខ​ជំនួញ​ដែល​មាននៅ​ទីនោះ​ស្រាប់​។

ស្រប​ពេល​ដែល​គេ​ផ្អើល​រឿង​លោក ព្រាប សុវត្ថិ ចោល​ទ្រនំ​ចាស់ ហើយ​លេចដំណឹង​ថា ចូល​ផលិតកម្ម​ថ្មី គេ​ស្រាប់តែ​សង្ស័យ​ថា លោក ខេមរៈ សិរីមន្ត អាច​គេ​សេ​រេ​ចេញ​ដែរ​។ យ៉ាងណា មិន​ទាន់​មាន​តម្រុយ​បែប​ណា​ឡើយ គ្រាន់តែ​គេ​ដឹង​ថា លោក​មន្ត និង​ថៅកែ​ផលិតកម្ម​នោះ​ស្និត​គ្នា​ទាំង​មិត្តភាព និង​មុខ​ជំនួញ​។

លោក សិរីមន្ត និង​លោក ឡេ​ង ណា​វ៉ា​ត្រា ឃើញ​ថា មាន​ឬ​ស​គល់​ស្និត​គ្នា​មិន​ចាញ់​លោក​ព្រាប សុវត្ថិ ប៉ុន្មាន​ឡើយ​។ អ្នក​ទាំង​២ មាន​ហ៊ុន​ដី​ជាមួយ​គ្នា បាន​ចាប់ដៃ​ចងក្រង​ចម្រៀង ក្នុង​ផលិតកម្ម​រឹតតែ​មូល​មិនបាច់​ហត់​ទៅ​ណា​។

ស្រប​ពេល​ថ្មី​ៗ​នេះ ឧស្សាហ៍​ឃើញ​លោក​សិរីមន្ត នៅ​ក្បែរ​កៀក​ជាមួយ​លោក ណា​វ៉ា​ត្រា​ថតរូប​បង្ហោះ​ក្នុង​ពេល​ផ្ទុះ​រឿង​ព្រាប សុវត្ថិ ដូរ​ទីតាំង​ដែរ​នោះ​។ ក្នុង​ផលិតកម្ម​ថ្មី​មក ក្រោយ​គេ​តែ​ប្រកបដោយ​ធនធាន​ល្អ​ធ្វើ​អោយ​លោក សុវត្ថិ គិត​ភ្លាម ឯ​មហាជន​ខ្លះ​គិត​ថា សិរីមន្ត​ទំនង​នៅ​កន្លែង​ចាស់​មិនយូរ​ទេ នឹង​ដូរ​ដែរ​។ ខណៈ​បទ​ចម្រៀង​ក្នុង​ផលិតកម្ម​ធំ ហាក់ដូចជា​ស្ងាត់​មិនសូវ​ផ្ទុះ បានការ​ងារ​តែ​ផ្នែក​គណៈ​ក​ម្មា​ការ​បង្ហាញ​គេឯង​។

យ៉ាងណា ការ​ដូរ​ជំហរ ឬ​មិន​ប្តូរ ត្រូវ​បាន​លោក ខេមរៈ សិរីមន្ត លាង​ជម្រះ​ធ្វើការ​បកស្រាយ​ថា បច្ចុប្បន្ន​លោក​ជាតា​រា​ពេញ​សិ​ទ្ឋិ​នៅ​រស្មី​ហង្ស​មាស និង​ហង្ស​មាស នៅឡើយ​។ ចំណែក​រឿង​ដែល​គេ​កំពុង​លើក​ឡើង​ដូរ​ផលិតកម្ម ដូច​ជា​អត់​មាន​បំណង​នោះ​ទេ​ ។ នេះ​ជា​សន្និដ្ឋាន​របស់​គេ​ប៉ុណ្ណោះ សភាព​ពិត​លោក​នៅ​បំពេញការងារ​ស្ថាប័ន​ចាស់​ដដែល​។ រវាង​លោក និង​ថៅកែ​ផលិតកម្ម​ជួប​គ្នា​កន្លង​មក និយាយ​ការងារ​ជំនួញ មិន​បាន​និយាយ​កុងត្រា ផលិត​ម​កម្ម នោះ​ទេ​។ រឿង​អនាគត​បែប​ណា សូមកុំ​ទាន់​និយាយ រង់ចាំ​មើល​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ