ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែង​នាំ​ស្រូវ​ចេញ​បាន​ច្រើន តែ​អ្នកជំនាញ​ថា លក់​ស្រូវ​ខាត​ជាង​លក់​អង្ករ

3 ឆ្នាំ មុន
  • ភ្នំពេញ

ព្រៃវែង ៖ ព្រៃវែង​ជា​ខេត្ត​មួយ​ដែល​ផលិត​ស្រូវ​នាំមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា ។ ប្រទេស​វៀតណាម ដែល​ជាប់​ព្រំដែន​ខេត្ត​នេះ តែងតែ​ទទួល​ទិញ​ស្រូវ​ពី​កសិករ​នៅ​ក្នុង​ខេត្តព្រៃវែង ។ របាយ​កាណ៍​របស់​មន្ទីរ​ក​សិ​ម្ម​ខេត្ត​បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃ​ទី​២២…

ព្រៃវែង ៖ ព្រៃវែង​ជា​ខេត្ត​មួយ​ដែល​ផលិត​ស្រូវ​នាំមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា ។ ប្រទេស​វៀតណាម ដែល​ជាប់​ព្រំដែន​ខេត្ត​នេះ តែងតែ​ទទួល​ទិញ​ស្រូវ​ពី​កសិករ​នៅ​ក្នុង​ខេត្តព្រៃវែង ។ របាយ​កាណ៍​របស់​មន្ទីរ​ក​សិ​ម្ម​ខេត្ត​បាន​ឲ្យ​ដឹង​ថា គិត​ចាប់ពី​ថ្ងៃ​ទី​២២ ខែឧសភា ដល់​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០ គឺ​ក្នុង​រយៈពេល​ប្រមាណ​១​មួយ​ខែ​នេះ ស្រូវ​ពលរដ្ឋ​ក្នុង​ខេត្តព្រៃវែង បាន​នាំ ចេញ​ទៅ​វៀតណាម​សរុប ២៦១,៨១១ តោន ក្នុង​នោះ​ប្រភេទ​ស្រូវ IR504 មាន​តម្លៃ ១ ០២០ រៀល ស្រូវ OM5451​មាន​តម្លៃ ៩២០ រៀល​។

អង្គភាព​ជំនាញ​ខេត្ត​បាន​បូក​សរុប​ថា បើ​គិត​ពី​ចុងខែ​មិថុនា ដល់​ចុងខែ​សីហា​នេះ ស្រូវ​ពលរដ្ឋ​ខេត្តព្រៃវែង​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម បាន​ប្រមាណ ៥៥០,៤៨៨ តោន ។ មាន​ទីផ្សារ​លក់​កសិផល​ជា​រឿង​សំខាន់​សម្រាប់​កសិករ ប៉ុន្តែ​អ្នកជំនាញ​កសិកម្ម​បាន​លើក​ឡើង​ថា លក់​ស្រូវ​មូល​តែ​ម្តង​ខាត​ជាង​ការ​លក់​អង្ករ ។ លក់​ស្រូវ​ខាត ដោយហេតុ​ថា នៅ​ពេល​គេ​កិនស្រូវ​យក​អង្ករ​មាន​សំណល់​អង្កាម និង​ក​ន្ទុ​ក​ដែល​អាច​ច្នៃ​ធ្វើ​ចំណី​សត្វ និង​ជី​កសិកម្ម​បាន ។ ដូច្នេះ​បើ​លក់​ស្រូវ គឺ​ខាត​វត្ថុ​ធាតុ​ទាំងនោះ ម្យ៉ាងទៀត​ការ​លក់​ស្រូវ​ដោយ​ផ្ទាល់​មិន​បាន​តម្លៃ​ដូច​លក់​អង្ករ​នោះ​ទេ ។

លោក យ៉ង សាំង​កុមារ ដែល​មាន​ជំនាញ​ខាង​កសិកម្ម ធ្លាប់​បាន​លើក​ឡើង​ពី​ការ​ខាតបង់​រវាង​ការ​លក់​ស្រូវ​និង​អង្ករ​នេះ កាលពី​ពេល​កន្លង​មក ។ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ចំនួន ៤២៦ ០៧៣ តោន ក្នុង​រយៈពេល ៧​ខែ នៅ​ក្នុង​ឆ្នាំ​២០២០ ដែល​គិត​ជា​កំណើន មាន​ប្រមាណ​ជា ៣៨.៣៣% ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា ឆ្នាំ​២០១៩ ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា « បើ​យើង​ប្រៀបធៀប​កំណើន​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយ (២០១៥-២០១៩) នោះ យើង​ឃើញ​ថា កំណើន​នៃ​ការ​នាំ​ចេញ​របស់​យើង ក្នុង​រយៈពេល​៧​ខែ ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០២០​នេះ មាន​ភាព​មិន​នឹងនរ ដែល​មាន​មធ្យមភាគ​ក្រោម​១%» ។ ស្ថាប័ន​ជំរុញ​ការ​នាំ​អង្ករ​ចេញ​ខាងលើ​នេះ​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២០​ក្នុង​ដំណាក់កាល​នៃ​ជំងឺ​កូ​វី​ដ​១៩ រីឯ​អង្ករ​សរីរាង្គ​នៅ​មាន​ទំនោរ​កំណើន​ជា​បណ្តើរ​ៗ ។ សំរាប់​៧​ខែ​ក្នុង​ឆ្នាំ ២០២០​នេះ អង្ករ​ក្រអូប​មាន​កំណើន​ប្រមាណ​ជិត ៣២% ហើយ​អង្ក​រស មាន​កំណើន​កើន​ជាង​៨២% ហើយ​អង្ករ​សរីរាង្គ​មាន​កំណើន​ជាង ១៦% បើ​ប្រៀប​ទៅ​រយៈពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ