ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងប្រាក់យ៉េនជប៉ុនមានប្រៀបខ្លាំងជាងប្រាក់រៀលខ្មែរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ថ្ងៃនេះហាងឆេងអត្រាប្តូរប្រាក់យ៉េនជប៉ុនបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនមានប្រៀបខ្លាំងជាងប្រាក់រៀលខ្មែរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៧ខែសីហា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ១០០យ៉េនជប៉ុន…

រាជធានីភ្នំពេញ ៖ ថ្ងៃនេះហាងឆេងអត្រាប្តូរប្រាក់យ៉េនជប៉ុនបានបង្ហាញពីភាពខ្លាំងរបស់ខ្លួនមានប្រៀបខ្លាំងជាងប្រាក់រៀលខ្មែរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៧ខែសីហា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ១០០យ៉េនជប៉ុន ទិញចូល ៣៨៧២ រៀល ហើយលក់ចេញរហូត ដល់ទៅ ៣៩១១ រៀលឯណោះ ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៨៤៨ រៀល និងលក់ចេញតែ ៣៨៨៦ រៀលប៉ុណ្ណោះ ។

ជាមួយគ្នានៅថ្ងៃនេះដែរ សូមមកដឹងពីហាងឆេងប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៩៩ រៀល, ១អឺរ៉ូ ទិញចូល ៤៨៥៤ រៀល លក់ចេញ ៤៩០២ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៦៩ រៀល លក់ចេញ ២៩៩៩ រៀល ។

ទន្ទឹមនេះសម្រាប់ប្រាក់វុនកូរ៉េ គឺ ១០០វុន ទិញចូល ៣៤៦ រៀល លក់ចេញ ៣៤៩ រៀល , ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០០៣ រៀល លក់ចេញ ៣០៣៣ រៀល និង ១បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣៣ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ