ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខៀវ សាន​សា​ណា បង្ហោះ​សារ​ទៅ​លោក​ខេ​ម ពេល​កំពុង​មានទុក្ខ​ខណៈ​អ្នក​ផ្សេង​វាយប្រហារ​គាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​អ្នកចម្រៀង​មួយ​ចំនួន​នៅ​ផលិតកម្ម​ថោ​ន ហាក់​គាំទ្រ​ថៅកែ ជាង​តារាចម្រៀង ខេ​ម ជុំវិញ​បញ្ហា​របស់​លោក ខេ​ម និង​ផលិតកម្ម​ថោ​ន រឿង​ថា…

រាជធានី​ភ្នំពេញ ៖ ខណៈ​អ្នកចម្រៀង​មួយ​ចំនួន​នៅ​ផលិតកម្ម​ថោ​ន ហាក់​គាំទ្រ​ថៅកែ ជាង​តារាចម្រៀង ខេ​ម ជុំវិញ​បញ្ហា​របស់​លោក ខេ​ម និង​ផលិតកម្ម​ថោ​ន រឿង​ថា មិន​ទាន់​អស់​កុងត្រា បែរ​ទៅ​ច្រៀង​នៅ​ក្នុង​ផលិតកម្ម​ថ្មី​នោះ​បែរជា​ពិធី​ការិនី​លេចធ្លោ​មួយ​ដួង​បាន​បង្ហោះ​សារ​លើកទឹកចិត្ត​លោក​ឲ្យ​បន្តដំណើរ​ទៅ​មុខ​កុំ​បាក់ទឹកចិត្ត ។

ប្រាកដ​ណាស់ រឿងរ៉ាវ​ស្មុគស្មាញ​ដែល​តារាចម្រៀង ខេ​ម បាន​នឹង​កំពុង​ពើបប្រទះ និង​មាន​មហាជន​មួយ​ចំនួន​បាន​ធ្វើការ​រិះគន់​ទៅ​លើ​តារាចម្រៀង​ប្រុស​មួយ​នេះ​ថា រមិលគុណ​ម្ចាស់​ផលិតកម្ម​ដែល​បាន​យិ​ត​យោង​រូប​លោក​ឲ្យ​ល្បី​នោះ ស្រាប់តែ​ថ្មី​ៗ​នេះ​ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយភាព និង​មាន​សមត្ថភាព​ថ្នាក់​ជាតិ និង​អន្តរជាតិ​ក្នុង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​សម្រាប់​កម្មវិធី​ធំ​ៗ របស់​រាជរដ្ឋាភិបាល​ផង​នោះ អ្នក នាង ខៀវ សាន​សា​ណា បាន​បង្ហោះ​សារ​មួយ​ចំនួន​លើកទឹកចិត្ត​ខេ​ម ផ្ទុយ​ពី​អ្នកសិល្បៈ​មួយ​ចំនួន​ដែល​លោក​ធ្លាប់​ជ្រក​នៅ​ផលិតកម្ម​ថោ​ន​ជាមួយ ។

ដោយនៅ​ក្នុង​ការ​បង្ហោះ​សារ​លើកទឹកចិត្ត​នោះ​ផង​ដែរ ខៀវ សាន​សា​ណា បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ជាមួយ ខេ​ម និង តន់ ច័ន្ទ​សី​ម៉ា និង​បាន​ប្រាប់​ពី​អារម្មណ៍​នៅ​ក្នុង​ចិត្ត​ពិត របស់​នាង​ទៅ​ដល់​អ្នកគាំទ្រ​ថា « ជីវិត​មិន​ងាយស្រួល​ទេ តែ​ត្រូវ​ចេះ​អត់ធ្មត់ និង តស៊ូ​»​។ យ៉ាងណាមិញ បន្ទាប់​ពី​ពិធី​ការិនី​មានឈ្មោះ​ល្បីល្បាញ​មួយ​រូប​នេះ​បង្ហើប​ពាក្យ​នៅ​ក្នុង​ចិត្ត​រួច​មក ក៏​មាន​មហាជន​អ្នកគាំទ្រ​បាន​លើក​ឡើង​ថា អ្នក​នាង ខៀវ សាន​សា​ណា ក្លាយជា​សិល្បៈ​ករទី​១ ដែល​បង្ហោះ​សារ​លើកទឹកចិត្ត​ខេ​ម ខណៈ​អ្នក​នៅ​ក្នុង​ទ្រនំ​ចាស់ កំពុង​តែ​វាយប្រហារ​ទៅ​លើ​ការ​រមិលគុណ​ជាមួយ​ផលិតកម្ម​ជាដើម​។

គួរ​បញ្ជាក់​ផង​ដែរ មក​ទល់​ពេល​នេះ​មិន​ទាន់​មានការ​ដោះស្រាយ​ជាមួយនឹង​បញ្ហា​រវាង​លោក ខេ​ម និង​ផលិតកម្ម​ថោ​ន​នោះ​ទេ ក្រៅពី​ភាគ​គី​ទាំង​សងខាង​បាន​បង្ហោះ​សារ​និយាយ​ពី​ភាព​ស្អាតស្អំ​រៀង​ៗ​ខ្លួន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ៕

កែសម្រួលដោយ