ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បែករឿង! ក្រោយអ្នក​ជិតខាង​ឮ​​​ក្មេង​​​ស្រែក​យំ​​​និងរត់ចេញពី​បន្ទប់

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ទទួល​បាន​ដំណឹង​ពី​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ថា មាន​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​​តា​បង្កើត​​ខ្លួន​ចាប់រំលោភ​សេពសន្ថវៈ ទើប​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ​​សហការ​ជាមួយនឹង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សាលា​ក្រៅ ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់ មក​ធ្វើការ​សាកសួរ​កាលពី​វេលា​ម៉ោង​៨​​យប់ថ្ងៃ​ទី​២៤ ​សីហា…

ខេត្ត​ប៉ៃលិន ៖ ក្រោយ​ទទួល​បាន​ដំណឹង​ពី​មន្ទីរ​កិច្ចការ​នារី​ខេត្ត​ថា មាន​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ ត្រូវ​បាន​​តា​បង្កើត​​ខ្លួន​ចាប់រំលោភ​សេពសន្ថវៈ ទើប​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ​​សហការ​ជាមួយនឹង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សាលា​ក្រៅ ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់ មក​ធ្វើការ​សាកសួរ​កាលពី​វេលា​ម៉ោង​៨​​យប់ថ្ងៃ​ទី​២៤ ​សីហា ឆ្នាំ​២០២០ នៅ​ចំណុច​ឡឥដ្ឋ​តា​ប៉ៃ ស្ថិត​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​​ពី​នគរបាល​អធិការ​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ​សីហា​ ថា​ជនសង្ស័យ​​ឈ្មោះ ឡាយ សូ​រិ​យ៉ា​ អាយុ​៥៩​ឆ្នាំ ត្រូវជា​ជីតា​បង្កើត ហើយ​ជា​កម្មករ​ឡឥដ្ឋ
មានស្រុក​កំណើត​នៅ​ភូមិ​ក្រោម ឃុំ​ម្លុ​ង ស្រុក​ត្រាំ​ង ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ឡឥដ្ឋ​ខាងលើ ។ ​រីឯជន​រង​គ្រោះ​​ជាចៅបង្កើតមាន​អាយុ​១០​ឆ្នាំ​។

ប្រភព​បន្ត​​ថា នៅ​ថ្ងៃ​កើតហេតុ​រយៈពេល​២​ថ្ងៃមុន លោកតា និង​ចៅស្រី ស្នាក់​នៅ​ក្នុងផ្ទះ​តែ​២​នាក់ ដោយសារ​លោកយាយ​ចេញ​ទៅ​ធ្វើការ​ខាងក្រៅ ។ ពេល​នោះ​ គេ​ឃើញ​ផ្ទះ​បិទទ្វារ​ជិត និង​មាន​បាំងវាំងនន​ងងឹតឈឹង ស្រាប់តែ​ក្រោយមក​ក្មេង​ស្រី​រង​គ្រោះ​បាន​ស្រែកយំ និង​រត់​ចេញ​មក​ខាងក្រៅ ។

លុះ​គេ​សួរនាំ​នាង​​​និយាយ​ប្រាប់​ទាំង​ក្តី​ភិតភ័យ​ថា តា​របស់​ខ្លួន​បាន​ចាប់រំលោភ ហើយ​គេ​​ក៏ប្រញាប់​នាំ​ក្មេង​ស្រី​រង​គ្រោះ​ទៅ​កាន់​មន្ទីរ​កិច្ចការ​នារី​ខេត្ត ដើម្បី​ដាក់​ពាក្យបណ្តឹង ។ ក្រោយមក ទើប​ខាង​មន្ទីរ​បញ្ជូន​សំនុំរឿង​នេះ ទៅ​ខាង​នគរបាល​នៃ​អធិការ​ស្រុក​សាលា​ក្រៅ ដើម្បី​ចុះ​ទៅ​នាំ​ជនសង្ស័យ​មក​សួរនាំ​តែ​ម្តង ។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ ជន​សង្ស័យ​ខាងលើ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ សួរនាំ​បន្ត ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

អត្ថបទសរសេរ ដោយ